ធនាគារពិភពលោក (World Bank) កាលពីថ្ងៃពុធម្សិលមិញ បានបង្ហាញពីការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១២ និងបានព្រមានថា វិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំថ្មីនេះ អាចអាក្រក់ដូចវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ ២០០៨។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ CNN។
ធនាគារដ៏ធំដដែលនេះឲ្យដឹងថា វិសាលភាពនៃវិបត្តិបំណុលអឺរ៉ុប ភាពភ័យខ្លាចលើបញ្ហាកើនឡើងតម្លៃប្រេង និងការរឹតបន្តឹងការផ្ដល់កម្ចីក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយចំនួនអាចរុញច្រានឲ្យមានវិបត្តិសេដ្ឋកិច្ចថ្មីនេះ។ វិបត្តិនេះក៏អាចធ្វើឲ្យកំណើនដ៏យឺតនៃបណ្ដាធនាគារមួយចំនួនក្នុងពិភពលោកស្ថិតក្នុងភាពស្រពិចស្រពិល។
ភាពរង្គោះរង្គើក្នុងទីផ្សារហិរញ្ញវត្ថុដោយវិបត្តិបំណុលអឺរ៉ុបជាចលករធំបំផុតដែលបង្កឲ្យមានវិបត្តិនេះ។ នេះដោយយោងតាមរបាយការណ៍ដដែល។
ស្របគ្នានេះដែរ លោក Andrew Burns នាយកគ្រប់គ្រងនៃម៉ាក្រូសេដ្ឋកិច្ចពិភពលោក និងជាអ្នកដឹកនាំធ្វើរបាយការណ៍នេះបានគូសបញ្ជាក់ថា វិបត្តិថ្មីនេះនឹងប៉ះពាល់ដល់គ្រប់ស្ថាប័ន ហើយអត្រាកំណើនទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍អាចធ្លាក់ចុះដូចឆ្នាំ ២០០៨ និង២០០៩ ឬច្រើនជាងនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចពិភពលោកបាននិងកំពុងធ្លាក់ចុះជាលំដាប់ ដែលយើងអាចមើលឃើញកំណើនក្នុងឆ្នាំ ២០១១ មានត្រឹម ២,៧% ទាបជាងឆ្នាំ ២០១០ ដែលមាន៤,១% ហើយបើតាមការព្យាករណ៍ កំណើនក្នុងឆ្នាំ ២០១២នេះនឹងធ្លាក់មកត្រឹម ២,៥% ប៉ុណ្ណោះ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,353.00 | 4,933.00 | |
1oz ABC Bullion Cast Bar | ||
4,448.00 | 4,048.00 | |
100g ABC Bullion Bar | ||
14,217.50 | 12,967.50 | |
1kg ABC Bullion Silver | ||
1,695.50 | 1,345.50 |
Powered by: Ngoc Thanh NTGold
- Online: 72
- Today: 2477
- Total: 4732254