វៀតណាមៈ យោងតាមគេហទំព័រ វៀតណាម “បាវម័រ” ចុះផ្សាយនៅរាត្រី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ថា វៀតណាម ក្លាយជាប្រទេសមាន ការអភិវឌ្ឍសេដ្ឋកិច្ច កើនឡើងឆាប់រហ័ស ក្នុងចំណោមប្រទេសធំៗ ទាំង២៦ លើលោក ។
ធនាគារ អេច អេស ប៊ី ស៊ី “HSBC ”បានចុះផ្សាយថា នៅឆ្នាំ២០៥០ វៀតណាម នឹងស្ថិតក្នុងលំដាប់ថ្នាក់ទី១០ ក្នុងចំណោមបណ្ដាប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២៦លើលោក ។ “ក្នុងឆ្នាំ២០៥០ ពិភពលោក” នឹង ប្រកាសអំពី ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនចំនួន១០០ប្រទេសតាមលំដាប់លំដោយ ។
ប្រទេសទាំង២៦ដែលចាត់ទុកជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនោះរួមមាន ប្រទេសចិន ឥណ្ឌា ហ្វីលីពីន ម៉ាឡេស៊ី បង់ក្លាដេស អ៊ុុហ្សបេគីស្ដង់ ប៉េរូ អេស្ដាឌ័រ និងអេហ្ស៊ីប និងមានបណ្ដាប្រទេសមួយ ចំនួនទៀត។
នៅក្នុងឆ្នាំ២០៥០ ប្រទេសមហាសេដ្ឋកិច្ចមានរហូតដល់១០០ប្រទេស ហើយប្រទេសទាំងនោះត្រូវបានគេបែង ចែក ជាបីផ្នែក ។ ក្នុងនោះសេដ្ឋកិច្ចជឿនលឿនរហ័ស ដោយគិតទៅលើសន្ទុះសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ជាង៥ភាគរយ និងកំណើនចាប់ពី៣-៥ភាគរយ និងក្រោម៣ភាគរយ ។
គេរំពឹងថា នៅក្នុងឆ្នាំ២០៥០ វៀតណាម នឹងមានកំណើន ជីឌីភី គិតចាប់ពី៦៤៧-៤,៣៣៥ដុល្លារ A៕

| TIME | |||||
|---|---|---|---|---|---|
| Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
| Prices By NTGOLD | ||
|---|---|---|
| We Sell | We Buy | |
| 37.5g ABC Luong Bar | ||
| 8,335.40 | 7,636.40 | |
| 1oz ABC Bullion Cast Bar | ||
| 6,978.70 | 6,279.70 | |
| 100g ABC Bullion Bar | ||
| 22,204.20 | 20,204.20 | |
| 1kg ABC Bullion Silver | ||
| 3,489.20 | 2,840.20 | |
Powered by: Ngoc Thanh NTGold
- Online: 204
- Today: 7453
- Total: 6586181












