Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

IAEA​នឹង​បើ​កកិច្ច​ពិភាក្សា​ស្ដី​ពី​បរមាណូ​ជាមួយ​អ៊ី​រ៉​ង់​
2012-02-03 10:05:34

 

សារព័ត៌មាន​ AFP​ បាន​ផ្សព្វផ្សាយ​ថា​ អង្គការ​ថាមពលបរមាណូ​អន្ដរជាតិ​ IAEA​ កាលពី​ថ្ងៃ​ទី​១​កុម្ភៈ​ បាន​ប្រកាស​ឱ្យ​ ដឹង​ថា​ នឹង​បើក​កិច្ច​ពិភាក្សា​ស្ដី​អំពី​បរមា​ ណូ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​តេ​អេ​រ៉​ង់​ នៅ​ ក្នុង​ខែកុម្ភៈ​នេះ​ ។​

​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​របស់​ IAEA​ បាន​បញ្ជាក់​ថា​ កិច្ចប្រជុំ​នឹង​ត្រូវ​ ធ្វើ​ឡើង​នៅ​ទីក្រុង​តេ​អេ​រ៉​ង់​ចាប់ពី​ថ្ងៃ​ទី​ ២១-២២​ ខែកុម្ភៈ​ ។​
​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទកាសែត​ ក្រោយ​ពេល​ចាក​ចេញពី​ទីក្រុង​តេ​អេ​រ៉​ង់​ ប្រធាន​គណៈប្រតិភូ​ស៊ើបអង្កេត​របស់​ IAEA​ លោក​Herman Nackaerts បាន​ បញ្ជាក់​ថា​ “​នៅ​មានការ​ងារ​ជា​ច្រើន​នៅ​ ខាង​មុខ​ដែល​ត្រូវធ្វើ​ ហើយ​យើង​មាន​ គម្រោង​បំពេញ​ទស្សន​ម​កិច្ច​មួយ​ផ្សេង​ ទៀត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​”​ ។​

​កាលពី​ថ្ងៃ​ទី​១​ កុម្ភៈ​ គណៈប្រតិភូ​ អង្កេត​ ការណ៍​របស់​ IAEA​ បាន​វិល​ ត្រឡប់​មក​កាន់​ទីក្រុង​ Vienna​ វិញ​ ក្រោយ​ ពេល​បំពេញ​ទស្សនកិច្ច​អ៊ី​រ៉​ង់​៣​ថ្ងៃ​ ដើម្បី​ បញ្ជាក់​ឱ្យ​បាន​ច្បាស់​ពី​កម្មវិធី​បរមាណូ​ ដែល​មាន​ភាព​ស្មុ​គ្រ​ស្មាញ​នៅ​ក្នុង​ប្រទេស​ នេះ​ ។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នោះ​ដែរ​ មន្ដ្រី​ជាន់​ ខ្ពស់​របស់​រដ្ឋាភិបាល​អ៊ី​រ៉​ង់​បាន​ព្រមាន​ថា​ នឹង​ឈប់​សហការ​ជាមួយ​ IAEA​ ប្រ​សិន​ បើ​អង្គការ​នេះ​នៅ​តែ​ចេញ​របាយការណ៍​ ប្រាសចាក​ពី​ការ​ពិត​នោះ​ ។​

​មន្ដ្រី​សន្ដិសុខ​អ៊ី​រ៉​ង់​មានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ក្រុម​សង្កេតការណ៍​របស់​ IAEA​ ចៀសវាង​ក្រុម​នេះ​ ប្រមូល​ព័ត៌មាន​ ប្រាសចាក​ពី​ការ​ពិត​ស្ដី​ពី​កម្មវិធី​បរមាណូ​។​ ប្រសិនបើ​អង្គការ​នោះ​ ប្រកាស​ព័ត៌មាន​ មិន​ពិត​នឹង​ធ្វើ​ឱ្យ​សហគមន៍​អន្ដរជាតិ​ យល់​ច្រឡំ​ដល់​ប្រទេស​នេះ​ ។​

​ កាលពី​ថ្ងៃអាទិត្យ​ទី​២៩​ ខែមករា​ គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ IAEA​ បាន​ ទៅ​កាន់​ប្រទេស​អ៊ី​រ៉​ង់​ ដើម្បី​ត្រួតពិនិត្យ​ ទៅ​លើ​កម្មវិធី​បរមាណូ​ ដែល​មាន​វិវាទ​ ចៀសវាង​កុំឱ្យ​មានការ​ភ័ន្ដ​ច្រឡំ​ ចេញ​ របាយការណ៍​ខុស​ពី​ការ​ពិត​ដូច​ពេល​កន្លង​មក​ ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 354
  • Today: 8125
  • Total: 4637045