មានប្រសាសន៍នៅក្នុងសន្និសីទ កាសែតរួមក្រោយជំនួបពិភាក្សាកាលពី ថ្ងៃទី១៤ កុម្ភៈ នៅសេតវិមាន អនុប្រធា នាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិប តីអាមេរិក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ ពីសារៈសំខាន់ស្ដីពីការរក្សាទំនាក់ទំនង សហប្រតិបត្ដិការរវាងអាមេរិកនឹងចិន ជារឿងដែលចាំបាច់បំផុតសម្រាប់នាំ មកនូវផលប្រយោជន៍ដល់ពិភពលោកទាំងមូល ។
មេដឹកនាំអាមេរិកបានបញ្ជាក់ពី សារៈសំខាន់ស្ដីពីទំនាក់ទំនងពាណិជ្ជកម្ម ប្រកបដោយតុល្យភាពរវាងអាមេរិក- ចិន ទន្ទឹមនឹងនោះក៏បានបង្ហាញពីគោល ដៅនាពេលអនាគតរវាងប្រទេសទាំង២។ ប៉ុន្ដែប្រធានាធិបតីអូបាម៉ា ក៏បានសារ ភាពថា ប្រទេសទាំង២នៅមានចំណុច ជាច្រើនមិនទាន់ចុះសម្រុងនឹងគ្នា ។ ចំណែកអនុប្រធានាធិបតីចិន ស៊ី ជីនពីង ក៏បានបង្ហាញក្ដីសង្ឃឹមក្នុងដំណើរទស្សន កិច្ចមកកាន់អាមេរិកលើកនេះ នឹងជួយ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ច្រើនថែមទៀតស្ដីពីទំនាក់ទំនងមិត្ដភាព រវាងប្រទេសទាំង២ ។
នៅក្នុងសេចក្ដីប្រកាសដែលបាន លើកឡើងក្រោយកិច្ចពិភាក្សារវាង ប្រធានាធិបតីអូបាម៉ានឹងអនុប្រធានា ធិបតីចិនស៊ី ជីនពីង សេតវិមានបាន ប្រកាសថា ភាគីទាំង២បានឯកភាពទៅ លើកិច្ចពិភាក្សាស្ដីពីការបង្កើតទិសដៅ សម្រាប់សកម្មភាពនាំចេញនាំចូលសម ស្របទៅនឹងច្បាប់អន្ដរជាតិ ប៉ុន្ដែក៏ត្រូវ តែគិតដល់ផលប្រយោជន៍ និងស្ថានភាព របស់ប្រទេសនីមួយៗ ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ នៅសេត វិមាន អនុប្រធានាធិបតីអាមេរិក លោក ចូបាយឌិន និងរដ្ឋមន្ដ្រីការបរទេសលោក ស្រីហ៊ីលឡារី គ្លីនតុន ក៏បានជួបពិភាក្សា ជាមួយនឹងលោកស៊ី ជីនពីង ផងដែរ ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាន លោកចូបាយឌិន បានបញ្ជាក់ ថា មេដឹកនាំអាមេរិកនិងចិន ទោះបីមិន បានជួបគ្នាញឹកញាប់ ប៉ុន្ដែប្រទេសទាំង២ បានពិភាក្សាគ្នាដោយចំៗ ស្ដីពីបញ្ហា ដែលមានវិវាទ ។
នៅក្នុងជំនួបពិភាក្សាជាមួយអនុ ប្រធានាធិបតីចិន នៅឯមន្ទីរបញ្ចកោណ រដ្ឋមន្ដ្រីក្រសួងការពារជាតិឡេអុន ប៉ាណា តា បានបញ្ជាក់ថា ផលប្រយោជន៍របស់ ប្រទេសទាំង២ គឺកិច្ចសហប្រតិបត្ដិការ ពឹងផ្អែកទៅលើភាពស្មោះត្រង់ តម្លាភាព ក្នុងវិស័យយោធា និងគោលនយោបាយ សន្ដិសុខការពារជាតិ ។ លោកឡេអុន ប៉ាណាតា បានប្រកាសថា ដើម្បីបង្កើត ដៃគូពឹងផ្អែកលើមូលដ្ឋានសហប្រតិបត្ដិ ការ ភាគីទាំង២ចាំបាច់ត្រូវតែមានទំនុក ចិត្ដគ្នាទៅវិញទៅមក ។
ក្នុងពេលជាមួួយគ្នានោះដែរ អ្នកនាំ ពាក្យមន្ទីរបញ្ចកោណ លោកចច លីថល បានឱ្យដឹងថា លោកប៉ាណាតា នឹងស៊ី ជីនពីង បានឯកភាពពីការចាំបាច់ពង្រីក ទំនាក់ទំនងសហប្រតិបត្ដិការយោធា ប្រទេសទាំង២ ។ អ្នកនាំពាក្យរូបនេះបន្ដ ថា មេដឹកនាំទាំង២ក៏បានផ្លាស់ប្ដូរពីការ កែទម្រង់ប្រព័ន្ធព័ត៌មានពាក់ព័ន្ធនឹង កម្លាំងទាហានប្រទេសទាំង២ ដោយ ចាត់ទុកថានោះជាបញ្ហាចាំបាច់បំផុត ក្នុងទំនាក់ទំនងអាមេរិក-ចិន ។
តាមគម្រោងលោកស៊ី ជីនពីង នឹង ទៅធ្វើទស្សនកិច្ចនៅរដ្ឋឡូវ៉ា ជាកន្លែង ដែលលោកធ្លាប់បានមកកាន់ទីនេះក្នុង នាមជាមន្ដ្រីវ័យក្មេងបំផុតរបស់ចិន កាលពីឆ្នាំ១៩៨៥ ។ តាមគម្រោង លោកស៊ី ជីនពីងនឹងបញ្ចប់ដំណើរ ទស្សនកិច្ចនៅថ្ងៃទី១៦ កុម្ភៈ ។
ដំណើរទស្សនកិច្ចរបស់លោកស៊ី ជីនពីង ត្រូវបានសហគមន៍អន្ដរជាតិ តាមដានយ៉ាងយកចិត្ដទុកដាក់បំផុត ពិសេសគឺក្នុងពេលដែលអាមេរិកត្រៀម លក្ខណៈបោះឆ្នោតប្រធានាធិបតី និងចិន បើកមហាសន្និបាតបក្សលើកទី១៨ជ្រើស រើសប្រធានាធិបតីថ្មីផងដែរ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 532
- Today: 11913
- Total: 4653187