វៀតណាមៈ យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ថា នៅក្នុងឆ្នាំ ២០១២ វៀតណាម នឹងនាំចេញកាហ្វេកើនឡើង គិតជាទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។
ក្រសួងកសិកម្ម និងអភិវឌ្ឈន៍បទវៀតណាម បានព្យាករណ៍ថា នៅក្នុងឆ្នាំនេះ ការនាំចេញកាហ្វេ នឹងកើនឡើង ដោយគិតជាទឹកប្រាក់មានចំនួន៣ពាន់លានដុល្លារ ។
ក្រសួងខាងលើបានឱ្យដឹងថា ការនាំចេញសម្រាប់ឆ្នាំនេះ នឹងមានបរិមាណប្រហាក់ប្រហែល នឹងឆ្នាំមុនដែរ ដោយ គុណភាពកាហ្វេនឹងកើនឡើង១០ភាគរយ ។
គួរបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០១២ តម្លៃកាហ្វេនៅលើទីផ្សារអន្ដរជាតិបានធ្លាក់ចុះបន្ដិច ខណៈដែល តម្លៃនៅក្នុងស្រុកបានថយចុះបន្ដិចដែរ ។ ដោយក្នុងមួយគីឡូក្រាមស្មើនឹង៣៦ពាន់ដុង ស្មើនឹង១,៧ដុល្លារ ។
នៅក្នុងខែមករា វៀតណាម បាននាំចេញកាហ្វេ ចំនួន១៧០ពាន់តោន ស្មើនឹង៣៥០លានដុល្លារ៕