តេរ៉ង់ៈ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ថា អ៊ីរ៉ង់ នៅតែបន្ដ នាំប្រេងទៅកាន់ បន្ដប្រទេសនៅប្លុុកអឺរ៉ុប “មិនបញ្ឈប់ឡើយ” ។
ទីភ្នាក់ងារព័ត៌មាន ម៊ែរ “Mehr ”បានឱ្យដឹងថា ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃពុធម្សិលមិញថា អ៊ីរ៉ង់ នៅតែបន្ដនាំប្រេងចូលទៅកាន់ប្លុកអឺរ៉ុប “នឹងមិនបញ្ឈប់ឡើយ” ។
លោក ហាស់សាន តាហ្ស៊ីក “Hassan Tajik”អគ្គនាយកប្រចាំតំបន់អឺរ៉ុបខាងលិច ចំណុះក្រសួងការបរទេសបាន លើកឡើងថា ក្រោពីកិច្ចការ “មនុស្សធម៌” វាជាការសម្រេចចិត្ដមួយ អ៊ីរ៉ង់ នឹងមិនកាត់បន្ថយការនាំប្រេងចេញទៅ កាន់បណ្ដាប្រទេសនៅអឺរ៉ុបនោះឡើយ ។
រដ្ឋាភិបាលអ៊ីរ៉ង់ នឹង“បញ្ជូន និងផ្ញើរសារ”ទៅកាន់សហគមន៍អឺរ៉ុប អំពីកិច្ចសន្យានៃការនាំប្រេងចេញ ហើយយើង នឹងពន្យល់ទៅលើបញ្ហាទាំងនេះតាមរយៈសាររបស់យើង ដែលមិនអាចផ្លាស់ប្ដូរអតិថិជនរបស់យើងបានឡើយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញនេះ ទូរទស្សន៍ ផ្កាយរណប “Press TV”បានផ្សាយថា អ៊ីរ៉ង់ បានកាត់បន្ថយ ការនាំចេញប្រេងទៅកាន់បណ្ដាប្រទេសចំនួន៦នៅក្នុងប្លុកអឺរ៉ុប ប៉ុន្ដែទូរទស្សន៍មួយនេះមិនបានបញ្ជាក់ច្បាស់ថា មានប្រទេសណាខ្លះនោះទេ ដែលនឹងត្រូវកាត់បន្ថយការនាំចូលប្រេងពីអ៊ីរ៉ង់នោះ ។
តែទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលអ៊ីរ៉ង់ ពិសេសក្រសួងការបរទេសរបស់ប្រទេសនេះបានអំពាវនាវដល់អគ្គរដ្ឋទូត របស់ប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ ហូឡង់ ក្រិច និងព័រទុយហ្គាល់ ដើម្បីពិភាក្សាលើការផ្ដល់ សច្ចាប័នថ្មីរបស់ សហគមន៍អឺរ៉ុប ដែលប្រឆាំងនឹងអ៊ីរ៉ង់ ៕