យូអិន៖ មហាសន្និបាត នៃអង្គការសហ ប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ បានទាមទារ ឲ្យលោកប្រធានាធិបតីស៊ី បាហ្សា អាល់ អាស្សាដ បញ្ឈប់ជាបន្ទាន់នូវការសម្លាប់ រង្គាលប្រជាជន ខ្លួនឯងយ៉ាង ព្រៃផ្សៃ ដែលការថ្កោលទោសនេះដែរ បានទទួលសម្លេងគាំទ្រ យ៉ាងច្រើនលើសលប់គឺ ១៣៧ លើ ១២ សម្លេង។
គេហទំព័រព័ត៌មាន Channel News Asia បានចេញផ្សាយឲ្យដឹងទៀតថា ប្រទេសចិន រុស្ស៊ី និង អ៊ីរ៉ង់ បានបោះ ឆ្នោតប្រឆាំង ទៅនឹងដំណោះស្រាយដែលត្រូវបានរៀបចំឡើងដោយប្រទេស អេហ្ស៊ីប និង បណ្តាប្រទេស អារ៉ាប់មួយចំនួនទៀត និងមានការគាំទ្រយ៉ាងពេញទំហឹងពី ប្រទេសលោកខាងលិច ដើម្បីដាក់ទណ្ឌកម្ម ទៅលើប្រទេសស៊ីរីនោះ។ ការដាក់ទណ្ឌកម្មនេះ ដែរបានបង្ហាញយ៉ាងច្បាស់ថា អន្តរជាតិពិតជាចង់ បញ្ឈប់នូវអំពើហិង្សា ដែលកាន់តែរីករាល ដាល និងមានលក្ខណៈ ជាប្រព័ន្ធនៅប្រទេសស៊ីរីនេះ។
គួរបញ្ជាក់ថាប្រទេសចំនួន ១៧ មិនបានចូលរួមបោះឆ្នោតនេះទេ ដែលប្រការនេះបានកើត ឡើងប៉ុន្មានថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីប្រទេសរុស្ស៊ី និង ចិន បានសម្រេចបិទនូវផ្លូវសម្រាប់ប្រទេស ដែលស្ថិតក្រោមនយោបាយ ការទូតរបស់ខ្លួន ដើម្បីប្រឆាំងទៅនឹងការផ្តន្ទាទោសស៊ីរី ដូចការ ដែលពួកគេបោះឆ្នោតវេតូ នៅក្នុងក្រុមប្រឹក្សា សន្តិសុខនៃអង្គការសហប្រជាជាតិដូច្នោះដែរ។
មន្ត្រីទូតរងរបស់ប្រទេសអេហ្ស៊ីប ប្រចាំអង្គការសហប្រជាជាតិ អូសាម៉ា អាប់ឌែលខាឡេក បាននិយាយថា មហាសន្និបាត បានផ្ញើសារ ដែលមានន័យយ៉ាងច្បាស់លាស់មួយរួចហើយ ទៅកាន់រដ្ឋាភិបាលក្រុងដាម៉ាស្កូស ហើយនេះជាពេលវេលាមួយសក្តិសមបំផុតហើយដែល ត្រូវស្តាប់ទៅលើសម្លេងរបស់ប្រជាជននោះ។ ប៉ុន្តែភាគី ខាងស៊ីរី បានចេញមុខមកច្រានចោលការចោទប្រកាន់នេះថា អន្តរជាតិកំពុងតែលូក ដៃចូលកិច្ចការ ផ្ទៃក្នុងរបស់ ប្រទេសស៊ីរី ហើយរដ្ឋាភិបាលស៊ីរីពេលនេះដែរ កំពុងតែវាយបង្ក្រាប ទៅលើពួកបង្កភេរវកម្មទៅវិញនោះទេ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,353.00 | 4,933.00 | |
1oz ABC Bullion Cast Bar | ||
4,448.00 | 4,048.00 | |
100g ABC Bullion Bar | ||
14,217.50 | 12,967.50 | |
1kg ABC Bullion Silver | ||
1,695.50 | 1,345.50 |
Powered by: Ngoc Thanh NTGold
- Online: 84
- Today: 2405
- Total: 4732182