វ៉ាស៊ីនតោនៈ ធនាគារពិភពលោក កាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅ បានបញ្ជាក់ថា ខ្លួននឹងធ្វើការជ្រើសរើសប្រធានថ្មី ដើម្បីស្នងតំណែងបន្តពីលោក Robert Zoellick នៅថ្ងៃទី២០ ខែ មេសា ឆ្នាំ២០១២ខាងមុខនេះ ស្របនឹងពេល នៃការធ្វើកិច្ចប្រជុំរវាងធនាគារពិភពលោកជាមួយមូល និធិហិរញ្ញវត្ថុអន្តរជាតិ នៅទីក្រុង វ៉ាស៊ីនតោន។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ បានឲ្យដឹង ថា គោលការណ៍ នៃការជ្រើសរើសប្រធានថ្មីនេះ នឹងទទួលយកបេក្ខជននានា ដែលមកពីគ្រប់តំបន់ទាំង អស់លើពិភពលោក តែទោះបីជាយ៉ាងនេះ វាហាក់ដូចជាបង្ហាញសញ្ញារួចហើយថា សហរដ្ឋអាមេរិកដែលជាអ្នកមានអាទិភាពខ្ពស់ជាងគេក្នុងការទទួលតំណែងនេះ។
ប្រធានធនាគារពិភពលោកបច្ចុប្បន្នលោក Zoellick បានប្រកាសកាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០១២ កន្លងទៅនេះថា លោកនឹងបញ្ចប់តំណែងអាណត្តិប្រាំឆ្នាំរបស់លោក ក្នុងថ្ងៃទី៣០ មិថុនា ឆ្នាំ២០១២ខាងមុខនេះ។
ធនាគារពិភពលោក បានប្រកាសថានឹងផ្តើមទទួលការចុះឈ្មោះជាបេក្ខភាព ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១២ខាងមុខ។ បេក្ខជនទាំងអស់អាចជាមន្ត្រី ដែលមកពីប្រទេសជាសមាជិកទាំង១៨៧ប្រទេស។ ការជម្រុះលើកទីមួយនឹងជ្រើសរើសបេក្ខជនបីរូប តាមរយៈការធ្វើកិច្ចសម្ភាសន៍ដោយប្រធានប្រតិបត្តិ នៃធនាគារផ្ទាល់តែម្តង។ ធនាគារពិភពលោក បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការ ជ្រើសរើសប្រធានថ្មី នឹងត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងគ្នា តាមរយៈការធ្វើកិច្ចប្រជុំ ”Spring Meeting” ក្នុងឆ្នាំ២០១២ នេះ៕
លោក Robert Zoellick ប្រធានធនាគារពិភពលោក ជិតបញ្ចប់អាណត្តិ
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,353.00 | 4,933.00 | |
1oz ABC Bullion Cast Bar | ||
4,448.00 | 4,048.00 | |
100g ABC Bullion Bar | ||
14,217.50 | 12,967.50 | |
1kg ABC Bullion Silver | ||
1,695.50 | 1,345.50 |
Powered by: Ngoc Thanh NTGold
- Online: 74
- Today: 2423
- Total: 4732200