ប្រទេសចិននិងជប៉ុននៅថ្ងៃអាទិត្យបានព្រមព្រៀងធ្វើការួមគ្នាដើម្បីឆ្លើយតបនឹងសំណើមូលនិធិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលត្រូវការទឹកប្រាក់ច្រើនជាងទ្វេដងដើម្បីប្រើប្រាស់ក្នុងការដោះស្រាយជាមួយបញ្ហាវិបត្តិតំបន់អឺរ៉ូ។ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Jun Azumi បន្ទាប់ពីជួបប្រជុំជាមួយលោកឧបនាយករដ្ឋមន្ត្រី Wang Qishan និងលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Xie Xuren និយាយថា ប្រទេសទាំងពីរត្រៀមខ្លួនរួចជាស្រេចក្នុងការឧបត្ថម្ភ IMF ប៉ុន្តែកិច្ចខិតខំបន្ថែមទៀតត្រូវធ្វើឡើងពីភាគីតំបន់អឺរ៉ូជាចាំបាច់ ។
គាត់បន្តថា អ្វីដែលយើងបានព្រមព្រៀងគ្នានោះគឺថា ប្រទេសក្នុងទ្វីបអឺរ៉ុបត្រូវខិតខំបន្ថែមទៀត ក្នុងនោះរួមមានប្រទេសក្រិច ដែលកំពុងបង្វែរចង្កូតទៅរកផ្លូវត្រឹមត្រូវនោះ។ យើងក៏សង្ឃឹមថា នឹងមានសំណើស្រដៀងនោះដែរពី IMF ទៅសហរដ្ឋអាមេរិក ។ IMF ត្រូវការប្រាក់ចំនួន៦០០ពាន់លានអឺរ៉ូថ្មីដើម្បីជួយដោះស្រាយវិបត្តិប្រាក់បំណុលអឺរ៉ុប ប៉ុន្តែប្រទេសដែលនៅក្រៅពីប្រទេស១៧ដែលប្រើប្រាស់ប្រាក់អឺរ៉ូ ក៏ចង់ឃើញសមាជិករបស់ខ្លួនខ្ចីប្រាក់បន្ថែមទៀតមុនពេលពួកគេបន្ថែមទឹកប្រាក់ចូល IMF ។
លោក Azumi និយាយថា ប្រទេសទាំងពីរមិនបានពិភាក្សាគ្នាលើចំនួនជាក់លាក់ណាមួយក្នុងការជួយឧបត្ថម្ភសម្រាប់ IMF ទេ បើទោះជាមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុននិយាយថា រដ្ឋាភិបាលក្រុងតូក្យូមានឆន្ទះក្នុងការផ្តល់ប្រាក់ទៅ IMF ក្នុងចំនួនសមរម្យមួយ ។ មន្ត្រីជប៉ុនមួយរូបនិយាយថា ប្រទេសចិន និងជប៉ុន នឹងសម្របសម្រួលគ្នា មិនមែនប្រកួតប្រជែងលើគ្រប់សកម្មភាពរបស់ IMF ឡើយ។ ប្រទេសទាំងពីរនឹងបញ្ចៀសឲ្យបានជាដាច់ខាតនូវភាពជាសំខាន់របស់ពួកគេក្នុងការដោះស្រាយវិបត្តិ។
ប្រទេសចិនត្រូវបានគេមើលឃើញថា មាន កម្លាំងចំហេះផ្នែកហិរញ្ញវត្ថុដើម្បីជួយរដ្ឋាភិបាលអឺរ៉ុបមួយចំនួនជាមួយទឹកប្រាក់ចំនួន៣,២សែនកោដិដុល្លារនៃប្រាក់បម្រុងបរទេសក្នុងដៃរបស់ខ្លួន ។ កាលពីដើមខែនេះ លោកនាយករដ្ឋមន្ត្រីចិន Wen Jiabao និយាយថា ប្រទេសមហាអំណាច សេដ្ឋកិច្ចលេខពីរ (ចិន) នឹងបង្កើនសកម្មភាពរបស់ខ្លួនក្នុងការចូលរួមជួយមូលនិធិសង្គ្រោះអឺរ៉ុប ហើយកំពុងសិក្សាពីរបៀបដែលនឹងត្រូវអនុវត្ថក្នុងនោះរួមមានតាមរយៈ IMF ផង ។
ប្រទេសចិនបានក្លាយជាគោលដៅនាំចេញធំ បំផុតរបស់ប្រទេសជប៉ុន និងជាដៃគូពាណិជ្ជកម្មលេខមួយ ចេញពីសហរដ្ឋអាមេរិក។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង១៤ភាគរយ ឬមានទំហំទឹកប្រាក់៣៤៤.៩១ពាន់លានដុល្លារក្នុងឆ្នាំ២០១១ ។ នេះបើតាមអង្គការពាណិជ្ជកម្មក្នុងប្រទេសជប៉ុនប្រាប់ឱ្យដឹង ។ ទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចលេខ២ និងលេខ៣ នាពេលនេះគឺប្រើប្រាស់ រូបិយវត្ថុប្រាក់ដុល្លារ ដោយសារច្បាប់ហិរញ្ញវត្ថុ និងទីផ្សារ។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការផ្លាស់ប្តូរផ្ទាល់នៃប្រាក់យ៉េន និងយាន់ ប្រទេសជប៉ុនសង្ឃឹមទុកជាមុនពីការបង្កើតមជ្ឈមណ្ឌលប្រាក់យ៉េនក្នុងទីក្រុងតូក្យូ ដោយមានការចូលរួមពីប្រទេសផ្សេងៗដូចជា ចក្រភពអង់គ្លេស និងសិង្ហបុរី ដែលស្វែងរកការចែករំលែកនូវកំណើនពាណិជ្ជកម្មប្រាក់យ៉េននៅបរទេស។ លោក Azumi និយាយប្រាប់ភាគីចិនថា ប្រសិនបើប្រាក់យ៉េន និងប្រាក់យាន់ ត្រូវបានដោះស្រាយដោយផ្ទាល់ ហើយមានសភាពរស់រវើកនោះប្រាក់យ៉េនសម្រាប់ប្រើប្រាស់លើឆាកអន្តរជាតិនឹងត្រូវការជាចាំបាច់ ដោយសារប្រទេសចិនជាតួអង្គដ៏សំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក។
លោកសង្ឃឹមថា ប្រទេសចិននឹងយករឿងនេះទៅពិចារណា ដើម្បីឲ្យប្រាក់យាន់មានភាពរស់រវើកជាងនេះ។ លោក Azumi និយាយសំដៅទៅលើគោលនយោបាយរូបិយវត្ថុចិន ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 404
- Today: 9536
- Total: 4638456