វ៉ាស៊ីនតោន៖ ធនាគារពិភពលោក បានប្រកាសថា ប្រធានរបស់ខ្លួន គឺលោក រ៉ូប៊ឺត ហ្សូលលីគ នឹងធ្វើទស្សនកិច្ច នៅប្រទេសចិន ចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែកុម្ភៈ ខាងមុខនេះ ដើម្បីជួយរួម គ្នាចេញនូវរបាយការណ៍ មួយអំពី ការប្រកួតប្រជែង និង ឱកាសសេដ្ឋកិច្ចទាំងឡាយនៅ ប្រទេស នេះ សម្រាប់ប៉ុន្មានឆ្នាំទៅមុខទៀត។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១២ នេះ ថា របាយការណ៍ នេះ បានចូលរួមរៀបចំដោយ មជ្ឈមណ្ឌលស្រាវ និង អភិវឌ្ឍន៍ របស់ក្រុមប្រឹក្សារដ្ឋចិន និង ធនាគារពិភពលោក ក្នុងការពិនិត្យមើលជម្រើសជាយុទ្ធសាស្ត្ររបស់ចិន រហូតដល់ឆ្នាំ ២០៣០ ហើយនឹងរៀបចំនូវ អនុសាសន៍ ទៅលើអនាគតនៃរបៀប អភិវឌ្ឍន៍ សេដ្ឋកិច្ច របស់ប្រទេសចិនផងដែរ។
លោក ហ្សូលលីគ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែការណ៍លោកទៀតថា ការធ្វើទស្សនកិច្ចនេះ គឺដើម្បីទទួលបាន ជោគជ័យទៅលើផ្លូវនៃកិច្ចចរចាដែលបានរៀបចំឡើងសម្រាប់ពីរទសវត្សរ៍ ខាងមុខទៀតនេះ ដោយសារតែ ប្រទេសចិននៅថ្ងៃអនាគត នឹងមាននូវឱកាសជាច្រើនក្នុងការ កសាង និង ប្រកួតប្រជែង លើរចនាសម្ព័ន្ធ អភិវឌ្ឍន៍ ជាមួយបរទេស។
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 413
- Today: 8987
- Total: 4637907