បេក្ខភាពមកពីអាមេរិកសម្រាប់ធ្វើជាថ្នាក់ ដឹកនាំធនាគារពិភពលោកនឹងផ្តល់ផលប្រយោជន៍ល្អសម្រាប់សហរដ្ឋ អាមេរិក និងធនាគារ ព្រោះប្រទេសមហាអំណាចសេដ្ឋកិច្ចលេខមួយរបស់ពិភពលោកនឹងក្លាយ ជាតំណាងអង្គភាពអន្តរជាតិកំពូល ។ នេះបើតាមការលើកឡើងរបស់លោក Robert Zoellick ប្រធានធនាគារពិភពលោក ។ តាមរយៈកិច្ចសម្ភាសន៍ក្នុងប្រទេសសិង្ហបុរី លោក Zoellick បានថ្លែងថា គាត់មិនជឿថា ប្រទេសអេស្ប៉ាញ អ៊ីតាលី ឬប្រទេសព័រទុយហ្គាល់ត្រូវការបញ្ចប់ជំនួយដើម្បីសម្រាលប្រាក់ បំណុលដែលចេះតែរីករាលដាលនោះឡើយ។
ប៉ុន្តែកំណែទម្រង់ត្រូវការជាចាំបាច់នូវ ការគាំទ្រជាខ្លាំងពីប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ហើយបានលើកឡើងដោយប្រុងប្រយ័ត្នលើភាពសុទិដ្ឋិនិយមថា សេដ្ឋកិច្ចពិភពលោកនឹងរីកចម្រើនទៅមុខក្នុងឆ្នាំនេះ។ ធនាគារពិភពលោកកាលពីសប្តាហ៍មុនបានដំណើរការសម្របសម្រួល ក្នុងការជ្រើសរើសប្រធានធនាគារពិភពលោកបន្តវេនពីលោក Zoellick ដែលត្រូវផ្លាស់ប្តូរនាខែមិថុនា ។ បេក្ខភាពទាំងអស់មកពីបណ្តាលប្រទេសនានាចំនួន១៨៧នាក់។ ចំណែករដ្ឋាភិបាលរបស់លោកអូបាម៉ា ក៏បាននិយាយថា ខ្លួននឹងបើកទូលាយសម្រាប់ដំណើរការប្រកួតប្រជែង ។
លោក Zoellick បានកត់សម្គាល់ថា ទោះជាយ៉ាងណា សហរដ្ឋអាមេរិកមិនបានគ្រប់គ្រងតំណែងកំពូលនៅអង្គការសហប្រជា ជាតិឡើយ ដូចជាអង្គការពាណិជ្ជកម្មពិភពលោក ធនាគារអភិវឌ្ឍន៍តំបន់ ឬមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម ។
លោកចង់ឱ្យសហរដ្ឋអាមេរិកដឹងពីអារម្មណ៍ នៃការទទួលខុសត្រូវលើប្រព័ន្ធអន្តរជាតិ ។ ហេតុនេះដើម្បីឱ្យដឹងពីអារម្មណ៍បែបនោះ ពេលដែលអ្នកសម្រេចជ្រើសរើសយកបេក្ខភាពសហរដ្ឋអាមេរិក លោកគិតថា វាក៏ជាផលល្អសម្រាប់សហរដ្ឋអាមេរិក និងធនាគារដូចគ្នា ។ សរុបមក មនុស្ស៣នាក់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតសម្រាប់ បន្តវេនប្រធានធនាគារពិភពលោក គឺលោកស្រីរដ្ឋមន្ត្រីការបរទេសហ៊ីលឡារី គ្លីនតុន អតីតទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន និងអតីតទេសាភិបាលរងធនាគារជាតិអាមេរិក Lawrence summer។ តែក្រសួងការបរទេសបានចេញសេចក្តីប្រកាសថា លោកស្រីគ្លីនតុន នឹងមិនចូលកាន់តំណែងនោះឡើយ ។
លោក Zoellick និយាយថា កញ្ចប់ជំនួយចុងក្រោយសម្រាប់ប្រទេសក្រិកក្នុងទឹកប្រាក់ចំនួន ១៣០ពាន់លានអឺរ៉ូ គឺជាព្រំដែនពេលវេលានៃការទិញចូល ។ វាដូចជាលឿនពេកដើម្បីឱ្យដឹង ដោយគ្រាន់តែពឹងផ្អែកទៅលើប្រតិកម្មរបស់ប្រទេសក្រិកដែលនឹង យកមកអនុវត្ត ។ សហភាពអឺរ៉ុបបានដោះស្រាយជាមួយប្រទេសក្រិកគ្រាន់តែជាដំណាក់ កាលទី១ តែដំណាក់កាលសំខាន់គឺត្រូវពឹងផ្អែកលើភាពជោគជ័យនៃប្រទេសធំ ៗមួយចំនួន ដូចជាប្រទេសអ៊ីតាលី និងអេស្ប៉ាញ។ ប៉ុន្តែកញ្ចប់ប្រាក់ជំនួយមិនចាំបាច់ទេសម្រាប់ប្រទេសទាំង២ ឬប្រទេសព័រទុយហ្គាល់។
ស្ថានភាពនៃប្រទេសនីមួយៗគឺខុសគ្នា ហើយអ្នកនឹងមានបញ្ហាជាប់ប្រទាក់គ្នាចំនួន៣។ សម្រាប់បញ្ហាមួយចំនួនគឺទំហំនៃប្រាក់បំណុលជាតិ ហើយខ្លះទៀតគឺផលប៉ះពាល់លើវិស័យឧស្សាហកម្មធនាគារ ហើយមួយចំនួនទៀតគឺការប្រកួតប្រជែងរបស់ពួកគេ ។ លោកបន្តថា ប្រទេសអេស្ប៉ាញ និងអ៊ីតាលីទទួលបានពេលវេលាសម្រាប់ការធ្វើកំណែទម្រង់ ។ គាត់នឹងធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីចេញរបាយការណ៍សេដ្ឋ កិច្ចដ៏ធំរបស់ធនាគារ ខណៈដែលរដ្ឋាភិបាលចិនបានសម្លឹងទុកជាមុននូវឱកាសសេដ្ឋកិច្ច និងការប្រកួតប្រជែងរហូតដល់ឆ្នាំ២០៣០ ។
លោក Zoellick បន្តទៀតថា កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០១២ នៅតែមើលឃើញនូវផលវិជ្ជមានដោយសារស្ថានភាពសេដ្ឋកិច្ចចិន និងអឺរ៉ុប ហើយតម្លៃប្រេងឥន្ធនៈនៅតែប៉ាន់ស្មានមិនត្រូវ ។ លោកក៏មានការប្រុងប្រយ័ត្នចំពោះសុទិដ្ឋិនិយមលើសេដ្ឋកិច្ច ពិភពលោកដែរ ។ ការព្យាកររបស់យើងថា ការកើនឡើងប្រហែលជាយឺតបន្តិចក្នុងឆ្នាំនេះ ។ អ្វីដែលលោកឃើញ គឺសេដ្ឋកិច្ចសហរដ្ឋអាមេរិកមានកំណើនទៅមុខបន្តិច ។ ប្រសិនបើទ្វីបអឺរ៉ុបនៅតែបន្តស្ថានភាពមានស្ថិរភាព នោះវាជាផ្នែកមួយដ៏សំខាន់។
ប្រទេសចិនមានបញ្ហាលើវិស័យអចលនទ្រព្យ ប៉ុន្តែតាមការគិតផ្ទាល់ខ្លួនរបស់លោកវានឹងដំណើរការទៅមុខ យ៉ាងរលូន។ សំណួរធំ២សម្រាប់លោកគឺ តម្លៃប្រេង ជាមួយការប្រឈមមុខគ្រោះថ្នាក់នៃនយោបាយ ហើយទ្វីបអឺរ៉ុបកំពុងចាប់ផ្តើមដោះស្រាយរឿងនោះ ។ តម្លៃប្រេងឡើងថ្លៃបានបង្កើតនូវការសង្ស័យថា IEA ប្រហែលសុំឱ្យបញ្ចេញប្រេងស្តុកចូលទីផ្សារ តែសម្រាប់សហរដ្ឋអាមេរិកបានជំទាស់ក្នុងការបញ្ចេញប្រេង ក្នុងកិច្ចប្រជុំ G20 ក្នុងទីក្រុងម៉ិចស៊ិក បើទោះជាមានភាពតានតឹងរវាងទ្វីបអឺរ៉ុប និងប្រទេសអ៊ីរ៉ង់ក៏ដោយ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,353.00 | 4,933.00 | |
1oz ABC Bullion Cast Bar | ||
4,448.00 | 4,048.00 | |
100g ABC Bullion Bar | ||
14,217.50 | 12,967.50 | |
1kg ABC Bullion Silver | ||
1,695.50 | 1,345.50 |
Powered by: Ngoc Thanh NTGold
- Online: 118
- Today: 1968
- Total: 4731745