តូក្យូៈ យោងតាម គេហទំព័័រសិង្ហបុរី “Channel News Asia” ចុះផ្សាយ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១២ថា អត្រា អ្នកគ្មានការងារ ធ្វើនៅក្នុងប្រទេស ជប៉ុន ក្នុងខែកុម្ភៈកន្លងមក នេះកើនឡើង ។
តួលេខមួយចំនួនបានមកពីរដ្ឋាភិបាលជប៉ុនបានបង្ហាញឱ្យដឹងនៅថ្ងៃសុក្រនេះថា អត្រាអ្នកគ្មានការងារធ្វើនៅក្នុង ប្រទេសជប៉ុនបានកើនឡើង ក្នុងខែកុម្ភៈកន្លងមកនេះគឺបានកើនឡើង៤,៦ភាគរយ ខណៈដែលតួលេខក្នុងខែមករា មាន២,៤ភាគរយ ។
អ្នកសេដ្ឋកិច្ចមួយចំនួនបានលើកឡើងថា ផ្អែកតាមការប៉ាន់ប្រមាណអំពីអត្រាអតិផរណានៅក្នុងប្រទេសជប៉ុន បាន ធ្លាក់ចុះបន្ដិច គឺធ្លាក់ចុះ០,៨ភាគរយ ៕
ដោយឡែក ធនាគារកណ្ដាលជប៉ុន បានឱ្យដឹងដែរថា ធនាគារនឹងបង្កើនកម្មវិធីទិញអចលនទ្រព្យគិតជាទឹកប្រាក់ ចាប់ពី១០ដល់៦៥រយពាន់លានយ៉េន ការបង្កើននេះគឺដើម្បីរក្សានូវប្រាក់យ៉េនឱ្យល្អ និងបង្កើនដល់ផ្សារហ៊ុនផងដែរ ។