វៀតណាមៈយោងតាមគេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅរាត្រីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១២ ថា ជប៉ុនបង្កើនការវិនិយោគទុន នៅក្នុងប្រទេសវៀតណាម ។
សហគ្រិនជប៉ុន មាននិន្នាការ ចង់បង្កើនការវិនិយោគទុន នៅក្នុងតំបន់អាស៊ី ក្នុងនោះវៀតណាម ជាប្រទេសមួយ ដែលត្រូវបានជប៉ុន ចាប់ផ្ដើមបង្កើនការវិនិយោគទុន កាន់តែច្រើនឡើងថែមទៀត ។
លោក ង្វៀន ឌឹ ហុង “Nguyen The Hung” អនុប្រធានសភាពាណិជ្ជកម្ម វៀតណាម បានចេញសេចក្ដីប្រកាស ព័ត៌មានមួយនៅទីក្រុងហូជីមិញថា វៀតណាម និងជប៉ុន បានផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយគ្នា។
លោក ង្វៀន បានគូសបញ្ចាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមសហគ្រិន និងវិនិយោគិនជប៉ុន បានបង្កើនការរកស៊ី ពោលគឺបង្កើនការវិនិយោគទុន នៅក្នុងប្រទេសវៀតណាម កាន់តែច្រើនឡើងៗ ។
នាយកដ្ឋានផែនការ និងវិនិយោគទុនវៀតណាម បានឱ្យដឹងថា ក្នុងឆ្នាំ២០១១ វៀតណាម បានទាក់ទាញវិនិយោគិន មកពីជប៉ុន កើនឡើង ដោយមានរហូតដល់ ៤៣៩គម្រោងឯណោះ គិតជាទឹកប្រាក់ស្មើនឹង២,៨ពាន់លានដុល្លារ ។ សរុប ជប៉ុនមានគម្រោងការចំនួន៦១គម្រោង គិតជាទឹកប្រាក់ស្មើនឹង ១៥៤,៨លានដុល្លារ សហរដ្ឋអាមេរិក ៕
| TIME | |||||
|---|---|---|---|---|---|
| Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
| Prices By NTGOLD | ||
|---|---|---|
| We Sell | We Buy | |
| 37.5g ABC Luong Bar | ||
| 9,553.30 | 8,568.30 | |
| 1oz ABC Bullion Cast Bar | ||
| 7,971.00 | 7,106.00 | |
| 100g ABC Bullion Bar | ||
| 25,391.90 | 22,521.90 | |
| 1kg ABC Bullion Silver | ||
| 4,954.90 | 3,564.90 | |
Powered by: Ngoc Thanh NTGold
- Online: 64
- Today: 2086
- Total: 7157950












