Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ក្នុងខែមករា ការនាំចេញរបស់ ម៉ាឡេស៊ី កើនឡើងយឺត
2012-03-08 09:14:06

 

កូឡាឡាំពួរៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ ថា ការនាំចេញរបស់ ប្រទេសម៉ាឡេស៊ី កើនឡើងយឺត នៅក្នុងខែមករា ឆ្នាំ២០១២ ។
ខណៈដែលទីផ្សារដ៏ធំនៅអឹរុប និងចិន ធ្លាក់ចុះ ការនាំចេញផលិតផល របស់ប្រទេសម៉ាឡេស៊ី ក្នុងខែមករា ឆ្នាំ ២០១២ ក៏កើនឡើងយឺតដែរ ដោយទាបជាង ការរំពឹងទុក០,៤ភាគរយ ។
ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ី បានឱ្យដឹងថា ការនាំចេញទៅកាន់បរទេស តាមនាវានៅតែរក្សាបាន កំណើនសេដ្ឋកិច្ច សម្រាប់ម៉ាឡេស៊ីដដែល គិតជាទឹកប្រាក់ ស្មើនឹង ៥៥,០៧ពាន់លាន រីងហ្គ្រីត ស្មើនឹង១៨,១ពាន់លានដុល្លារ ក្នុងនោះ បាននាំចេញប្រេង ដែក និងសម្ភារៈផ្គត់ផ្គង់ ជាច្រើនប្រភេទទៀត ។
លោក យ៉េ គីម ឡេង “Yeah Kim Leng” ប្រធានអ្នកសេដ្ឋកិច្ច មកពីក្រុមហ៊ុន ស្រាវជ្រាវផ្នែក ហិរញ្ញវត្ថុមួយ ឈ្មោះថា “RAM Holdings” បានប្រាប់ដល់ទីភ្នាក់ងារ អា អេហ្វ ប៉េ ថាការនាំចេញកើនឡើងយឺត ។ រដ្ឋាភិបាលម៉ាឡេស៊ី ដាក់គោលដៅរបស់ខ្លួន នៅក្នុងឆ្នាំនេះឱ្យកើនឡើង ត្រឹម៤,០-៥,០ភាគរយ ។
លោក យ៉េ បានបញ្ជាក់ថា “យើងរំពឹងថា ការនាំចេញរបស់ម៉ាឡេស៊ី ទោះបីជាការកើនឡើងយឺត គិតចាប់ពីដើម ឆ្នាំរហូតដល់ពាក់កណ្ដាលឆ្នាំនេះ” ។
តួលេខបានបង្ហាញឱ្យដឹងដែរថា ការនាំចេញទៅកាន់ប្រទេសចិន បានថយចុះ ដោយមានត្រឹម តែ១២,២ភាគរយ ខណៈដែលការនាំចេញ ទៅកាន់អឺរ៉ុប ធ្លាក់ចុះ១៤,៥ភាគរយ ។
គួរបញ្ជាក់ដែរថា ប្រទេសម៉ាឡេស៊ី បាននាំចេញផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារជប៉ុន សិង្ហបុរី ចិន រួមទាំងសហ រដ្ឋអាមេរិក គិតនៅក្នុងខែមករា មានបរិមាណច្រើន ៕

Photo by DAP-News





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,353.004,933.00
1oz ABC Bullion Cast Bar
4,448.004,048.00
100g ABC Bullion Bar
14,217.5012,967.50
1kg ABC Bullion Silver
1,695.501,345.50
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 71
  • Today: 2369
  • Total: 4732146