វ៉ាស៊ីនតោន៖ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ ថា មូលនិធិរូបិយវត្ថុអន្ដរជាតិ “អាយ អឹម អេហ្វ” បានស្នើនូវទឹកប្រាក់ ចំនួន២៨ពាន់លានអឺរ៉ូ ដើម្បីផ្ដល់ប្រាក់កម្ចី ដល់ប្រទេសក្រិច ។
លោកស្រី គ្រីស្ទីន ឡាហ្គាដ “Christine Lagarde” ប្រធាន អាយ អឹម អេហ្វ បានថ្លែងថា មូលនិធិនរូបិយវត្ថុអន្ដរជាតិ នឹងស្នើឡើងអំពីប្រាក់កម្ចីថ្មី ចំនួន២៨ពាន់លានអឺរ៉ូ ដើម្បីផ្ដល់ដល់ប្រទេសក្រិច ។
លោកស្រី ឡាហ្គាដ បានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ថ្ងៃនេះ ខ្ញុំបានពិភាក្សាជាមួយនាយកក្រុម ប្រឹក្សាប្រតិបត្ដិ អាយ អឹម អេហ្វ ដោយពិភាក្សាអំពី បញ្ហារបស់ប្រទេសក្រិច ខ្ញុំមានចេតនាផ្ដល់យោបល់ ក្រោមកិច្ចព្រមព្រៀងគ្នា ដែលមានទឹកប្រាក់២៨ពាន់លានអឺរ៉ូ ដោយស្ថិតក្រោមការសម្របសម្រួល នៃការចំណាយ របស់មូលនិធិ ដើម្បីគាំទ្រដល់ប្រទេសក្រិច ក្នុងរយៈពេល៤ឆ្នាំ ជំរុញឱ្យសេដ្ឋកិច្ចឈានឡើង” ។
តួលេខនេះ គឺច្រើនជាងការរំពឹងទុកទៅទៀត ។ កាលពីខែមុន សហគមន៍អឺរ៉ុប ក៏បានរៀបចំកញ្ចប់ថវិកា សម្រាប់ទ្រទ្រង់ដល់ ប្រទេសក្រិចផងដែរ ដែលមានទឹកប្រាក់ បានមកពីវិស័យឯកជន ចំនួន១០៧ពាន់លានអឺរ៉ូ ហើយថវិកាជាកញ្ចប់ កាលពីមុនមានចំនួន ២៣៧ពាន់លានអឺរ៉ូ ។
លោកស្រី ឡាហ្គាដ បានបន្ថែមថា “ខ្ញុំសូមស្វាគមន៍ចំពោះវិស័យឯកជន ដែលបានសហការគ្នាយ៉ាងល្អ ហើយបានចូលរួមជួយដល់វិបត្ដិបំណុល ដល់ប្រទេសក្រិច” ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,353.00 | 4,933.00 | |
1oz ABC Bullion Cast Bar | ||
4,448.00 | 4,048.00 | |
100g ABC Bullion Bar | ||
14,217.50 | 12,967.50 | |
1kg ABC Bullion Silver | ||
1,695.50 | 1,345.50 |
Powered by: Ngoc Thanh NTGold
- Online: 79
- Today: 2408
- Total: 4732185