Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ឥណ្ឌូនេស៊ី អំពាវនាវឱ្យប្រទេស អភិវឌ្ឈន៍រក្សាតម្លៃ ប្រេងឱ្យនៅថេរ
2012-03-15 08:51:21

ហ្សាកាតាៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ថា ប្រទេស ឥណ្ឌូនេស៊ី អំនាវឱ្យប្រទេសអភិវឌ្ឍន៍ ទាំងឡាយរក្សា តម្លៃប្រេងឱ្យនៅថេរ ។
នៅថ្ងៃពុធនេះ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងតំណាងអ្នកសម្របសម្រួល រដ្ឋាភិបាលឥណ្ឌូនេស៊ី លោក ហាតា រ៉ាហ្សាសា “Hatta Rajasa” បានអំពាវនាវដល់បណ្ដាប្រទេស អភិវឌ្ឍន៍ទាំងឡាយ ដើម្បីរក្សាតម្លៃប្រេង ឱ្យនៅថេរ ព្រោះបើ មិនធ្វើដូច្នេះទេ នឹងបង្កផលប៉ះពាល់ដល់ ប្រទេសកំពុងអភិវឌ្ឍន៍ ជាក់ជាមិនខាន ។
លោក រដ្ឋមន្ដ្រីបានលើកឡើងថា “ខ្ញុំគិតថា បណ្ដាប្រទេស អភិវឌ្ឍន៍ទាំងឡាយ និងប្រទេសធំៗ ពិសេសប្រទេស ដែលផលិតប្រេងទាំងឡាយ គួរតែរក្សានូវតម្លៃប្រេង ដើម្បីបញ្ជៀសបញ្ហា ដោយសារតែ តម្លៃប្រេងកើនឡើង” ។
គួរបញ្ជាក់ថា កាលពីព្រឹកមិញមានពលរដ្ឋឥណ្ឌូនេស៊ី ជាច្រើនបានប្រមូលផ្ដុំគ្នា ដោយស្រែកតវ៉ាយ៉ាងខ្លាំង ដើម្បីឱ្យ រដ្ឋាភិបាលឥណ្ឌូនេស៊ី ដោះស្រាយទៅលើបញ្ហា តម្លៃប្រេងដែលបានកើតឡើងខ្ជោល ។


គេបានដឹងថា តម្លៃប្រេងឡើងថ្លៃយ៉ាងដូច្នេះ ដោយសារនៅមជ្ឈិមបូព៌ា និងលោកខាងលិច មានជម្លោះជាមួយគ្នា ហើយបញ្ហាអ៊‌ីរ៉ង់ ជាបញ្ហាក្ដៅមួយដែលពិភពលោក ចាប់អារម្មណ៍ ។ ម្យ៉ាងទៀត ប្រទេសនេះបានបិទ ការនាំចេញ ប្រេងចូល ប្រទេសបារាំង និងអង់គ្លេស ដោយសារតែការមិន ផ្ដល់សច្ចាប័ន និងការឯកភាពពីអឺរ៉ុប ជុំវិញបញ្ហានុយ ក្លេអ៊ែរនោះ ។ បន្ទាប់មានករណីនេះកើតឡើង តម្លៃប្រេងចេះតែបន្ដកើន ឡើងជារៀងរាល់ថ្ងៃ ហើយបញ្ហានេះមិន ត្រឹមតែកើតឡើងក្នុង ប្រទេសឥណ្ឌូនេស៊ី ប៉ុណ្ណោះ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នៅទូទាំងពិភពលោក ទទួលរងនូវផលប៉ះពាល់ នេះដូចគ្នា ដោយសារតែតម្លៃប្រេងកើនឡើង ។


ប៉ុន្ដែសម្រាប់ប្រទេស ឥណ្ឌូនេស៊ី ប្រភពព័ត៌មានពីព្រឹកមិញ បានចុះផ្សាយថា បន្ទាប់ពីមានការ ប្រមូលផ្ដុំគ្នាយ៉ាងកុះ ករដើម្បីតវ៉ាឱ្យតម្លៃប្រេង ធ្លាក់ចុះវិញនោះ រដ្ឋាភិបាល ឥណ្ឌូនេស៊ី ក៏បានអះអាងដែរថា រដ្ឋាភិបាលមាន គោលការណ៍ ដើម្បីផ្ដល់មូលនិធិទប់ស្កាត់ បញ្ហានេះគិតជាទឹកប្រាក់ ប្រមាណ៣០ភាគរយដែរ ក្នុងការអន្ដរាគមន៍ ដោះស្រាយវិបត្ដិ នេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី ៕

Photo by DAP-News

Photo by DAP-News





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,353.004,933.00
1oz ABC Bullion Cast Bar
4,448.004,048.00
100g ABC Bullion Bar
14,217.5012,967.50
1kg ABC Bullion Silver
1,695.501,345.50
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 92
  • Today: 1833
  • Total: 4731610