ការចូលជាធរមាននៃកិច្ចព្រមព្រៀងផ្លាស់ប្តូរសេរីជាមួយសហភាពអឺរ៉ុបកាលពីថ្ងៃទី១ កក្កដា ឆ្នាំទៅមិញ ញ៉ាំងឱ្យមានការចុះថយជាទូទៅមួយនៃការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់សហភាពអឺរ៉ុបដល់ទៅ៨,៥% ខណៈដែលការនាំចេញផលិតផលទាំងឡាយទាក់ទិននឹងការផ្លាស់ប្តូរសេរីនេះមានការកើនឡើងដល់១៤,៨% ក្នុងរយៈពេល៥ខែដំបូងរវាងខែកក្កដា និងខែវិច្ឆិកា ឆ្នាំ២០១១ បើប្រៀបធៀបទៅនឹងដំណាក់កាលដូចគ្នានេះនៃឆ្នាំ២០១០។
របាយការណ៍មួយចេញផ្សាយកាលពីថ្ងៃទី១២ កុម្ភៈ កន្លងមកនេះ ដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូង KITA ជាការវិភាគមួយពីផលប៉ះពាល់ដល់ការនាំចេញ និងបណ្តាមេរៀននៃកិច្ចព្រមព្រៀង ផ្លាស់ប្តូរសេរីនេះជាមួយសហភាពអឺរ៉ុបគូសបញ្ជាក់ថា ៥ខែដំបូងក្រោយអនុវត្តកិច្ចព្រមព្រៀងកំណត់ពីការចុះថយជាទូទៅនៃការនាំចេញផលិតផលកូរ៉េទៅកាន់សហភាពអឺរ៉ុប ខណៈដែលបណ្តាប្រទេសប្រកួតប្រជែងក៏មានការចុះថយដែរ ក៏ប៉ុន្តែពុំសូវខ្លាំងពេក ដូចជាចិនចុះថយ២,៤% ជប៉ុន០,៤% ។
ចំណែកការនាំចូលពីសហភាពអឺរ៉ុបវិញ ក៏មានការចុះថយដែរ ។ ក៏ប៉ុន្តែការវិនិយោគរបស់បណ្តាប្រទេសនៃសហភាពអឺរ៉ុបនៅកូរ៉េខាងត្បូងមានការកើនឡើងជាទូទៅ។ ការវិនិយោគនោះកាលពីពាក់កណ្តាលទីមួយនៃឆ្នាំ២០១១ ឡើងដល់២,០៥ពាន់លានដុល្លារ បន្ទាប់មកឡើងដល់២,៩៨ពាន់លានដុល្លារនាពាក់កណ្តាលទី២ នៃឆ្នាំនោះ ។ សរុបការវិនិយោគនេះមានដល់៥,០៣ពាន់លានដុល្លារក្នុងឆ្នាំ២០១១ ដែលកាលពីឆ្នាំ២០១០ មានត្រឹម៣,២ពាន់លានដុល្លារ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,353.00 | 4,933.00 | |
1oz ABC Bullion Cast Bar | ||
4,448.00 | 4,048.00 | |
100g ABC Bullion Bar | ||
14,217.50 | 12,967.50 | |
1kg ABC Bullion Silver | ||
1,695.50 | 1,345.50 |
Powered by: Ngoc Thanh NTGold
- Online: 91
- Today: 1824
- Total: 4731601