Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

OPEC តម្លៃប្រេង នៅបន្ដកើនឡើង
2012-03-21 08:16:02

វៀនណាៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅរាត្រី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ថា អង្គការ ប្រទេសនាំចេញប្រេង ហៅកាត់ “OPEC” បានប្រកាស នៅចុង សបា្ដហ៍កន្លងមកនេះថា តម្លៃប្រេងនៅតែ បន្ដកើន ឡើងខ្ពស់ ហើយសម្រាប់ថ្ងៃចន្ទ ម្សិលមិញនេះតម្លៃប្រេង ក្នុង១បារ៉ែល ស្មើនឹង១២៣,៧៤ដុល្លារ ។

អង្គការអូពិក បានបញ្ជាក់ថា តម្លៃប្រេងបានកើនឡើង ខ្ពស់គិតចាប់ពីពាក់កណ្ដាល ខែកុម្ភៈ ឆ្នាំ២០១២ ខណៈដែល អ៊‌ីរ៉ង់ និងបណ្ដាប្រទេស នៅឯមជ្ឈិមបូព៌ា កំពុង ប្រឈមនឹង វិបត្ដិខាងផ្នែកនយោបាយ ។

លោក តូនី រ៉ូសាដូ “Tony Rosado” អ្នកវិភាគទីផ្សារពិភពលោក បានលើកឡើងថា “តម្លៃប្រេងនៅលើទីផ្សារ ពិភពលោក បន្ដកើនឡើងខ្ពស់” ។

ទន្ទឹងមានការលើកឡើង អំពីតម្លៃប្រេងកើនឡើង នេះដែរទីភ្នាក់ងារ ថាមពលអន្ដជាតិ ហៅកាត់ “IEA” ក៏បានលើក ឡើងដែរថា ការឆ្លុះបញ្ចាំងស្ថានភាព សេដ្ឋកិច្ច ពិភពលោក នៅក្នុងឆ្នាំនេះនឹងចុះខ្សោយ ។

ជុំវិញបញ្ហាតម្លៃប្រេង កើនឡើងជាបន្ដបន្ទាប់ លោក ដេវីដ កាម៉ារ៉ូន នាយករដ្ឋមន្ដ្រីអង់គ្លេស និងលោក បារ៉ាក់ អូ បាម៉ា នៅក្នុងកិច្ចប្រជុំនៅឯសេតវិមាន ដោយកិច្ច ប្រជុំចង់បាន យុទ្ធសាស្ដ្រដ៏ល្អដើម្បី ជួយសង្គ្រោះដល់ វិបត្ដិប្រេង ពោលគឺរក្សាឱ្យ តម្លៃប្រេងនៅថេរ ។

Photo by DAP-News





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,353.004,933.00
1oz ABC Bullion Cast Bar
4,448.004,048.00
100g ABC Bullion Bar
14,217.5012,967.50
1kg ABC Bullion Silver
1,695.501,345.50
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 96
  • Today: 1374
  • Total: 4731151