Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

នៅឆ្នាំ២០១៦ “សេដ្ឋកិច្ច” តាមរយៈអ៊ីនធឺណេត គិតជាទឹកប្រាក់ស្មើ នឹង៤,២រយពាន់លាន ដុល្លារ
2012-03-21 08:17:06

សាន់ហ្វ្រាន់ស៊ីស្កូៈ យោងតាម គេហទំព័រសិង្ហបុរី  “Channel News Asia” ចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១២ថា នៅឆ្នាំ២០១៦ “សេដ្ឋកិច្ច” តាមរយៈអ៊ីនធឺណេត គិតជាទឹកប្រាក់ស្មើនឹង ៤,២រយពាន់លានដុល្លារ ។

តាមរយៈវិស័យបច្ចេកវិទ្យា-ព័ត៌មានវិទ្យា ពោលពាណិជ្ចកម្មអ៊ីនធឺណេត បានជំរុញឱ្យកំណើន សេដ្ឋកិច្ចឈាន ឡើង ឆាប់រហស័ ហើយផ្អែកលើវិស័យនេះ តាមការប៉ាន់ប្រមាណគិតជាទឹកប្រាក់៤,២ រយពាន់លានដុល្លារ សហរដ្ឋអាមេរិក ដែលជាប្រាក់ចំណូលខ្ពស់បានមកពីវិស័យមួយនេះនៅឆ្នាំ២០១៦ ដោយមានក្រុមហ៊ុន ធំៗប្រមាណ២០ត្រូវគេ បានបូកសរុបប្រាក់ចំណូលនេះរួមគ្នា ។

ក្រុមប្រឹក្សាប៉ូស្ដុន ហៅកាត់ “BCG”បានប្រកាសអំពីការសិក្សាស្រាវជ្រាវរបស់ពួកគេនៅ ថ្ងៃចន្ទម្សិលមិញនេះថា “សេដ្ឋកិច្ចអ៊ីនធឺណេត” នឹងបង្កើនដល់ការអភិវឌ្ឍន៍ប្រទេស ហើយការរីកចម្រើននេះគឺនឹងកើនឡើងទ្វេដង ។

របាយការណ៍ចេញដោយ BCG បានឱ្យដឹងថា ប្រទេស ឥណ្ឌា និងអាហ្សង់ទីន វិស័យមួយនេះនឹងរីកចម្រើនឆាប់ រហ័ស ដោយការរំពឹងទុក នឹងកើនឡើង២៣ភាគរយ និង២៤ភាគរយ ។

លោក ដេវីដ ឌីន “David Dean”ដៃគូជាន់ខ្ពស់ និងជាអ្នករៀបចំរបាយការណ៍រួមនៅ BCG បានលើកឡើងដែរ ថា “តាមរយៈវិស័យអ៊ីនធឺណេត គឺបានជំរុញឱ្យសេដ្ឋកិច្ចពិភពលោកឈានឡើង ហើយការកើនឡើងនេះមិនមាន កំណត់នោះទេ” ។

ប្រទេសបារាំង អាល្លឺម៉ង់ និងចិន រួមទាំងសហគ្រាសពាណិជ្ជកម្មធន់តូច និងមធ្យម សុទ្ធតែបង្កើន និងជំរុញវិស័យអ៊ីនធឹណេតឱ្យរីកដុះដាលខ្លាំងក្លា ឡើង ។





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,353.004,933.00
1oz ABC Bullion Cast Bar
4,448.004,048.00
100g ABC Bullion Bar
14,217.5012,967.50
1kg ABC Bullion Silver
1,695.501,345.50
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 90
  • Today: 1307
  • Total: 4731084