យោងតាម គេហទំព័រ BBC ចេញផ្សាយថ្មីៗនេះឲ្យដឹងថា ចិនគ្រោងនឹងចេញគោលការណ៍កំណត់មិនឲ្យមន្ត្រីរបស់ខ្លួនទិញឡានថ្លៃៗពីបរទេសនោះឡើយ។
ការប្រឹក្សាជាសាធារណៈមួយ បានបញ្ចប់កាលពីថ្ងៃសុក្រ ស្ដីពីសំណើបញ្ឈប់មន្ត្រីរបស់ខ្លួនពីការបង់ពន្ធដ៏ច្រើនទៅលើម៉ាកឡានល្បីៗ ដែលនាំចូលពីក្រៅប្រទេស ដែលនេះអាចបង្ខំឲ្យមន្ត្រីចិនទាំងនោះ ងាកមកទិញឡានដែលផលិតក្នុងស្រុកជំនួសវិញ។
ទិដ្ឋភាពរថយន្តម៉ាកល្បីៗបរទេស របស់មន្ត្រីចិន ចតមុខកន្លែងប្រជុំសភា
ជុំវិញសំណើថ្មីនេះ មានមតិជាច្រើនយល់ស្របថា ការហាមឃាត់នេះអាចជួយដល់ សេដ្ឋកិច្ចចិន ដោយសារមន្ត្រីទាំងនោះនឹងងាកមកប្រើរថយន្តក្នុងស្រុកជំនួសវិញ ហើយជួយកាត់បន្ថយដល់ការចំណាយលើពន្ធនាំចូល និងតម្លៃក៏ថោកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មតិមួយចំនួនយល់ថា ការធ្វើនេះមិនសមនោះឡើយ ដោយសារមនុស្សម្នាក់ៗមានជម្រើសធ្វើអ្វីបានដើម្បីបង្ហាញពីស្ថានភាពរបស់ពួកគេ ពោលគឺឡានថ្លៃអាចបញ្ជាក់ពីឋានៈ តួនាទីរបស់ពួកគេផ្ទាល់។
ក្នុងមួយឆ្នាំៗ ការចំណាយទៅលើពន្ធ សម្រាប់មន្ត្រីគ្រប់លំដាប់ថ្នាក់នៅប្រទេសចិន មានរហូតដល់ ១០ ពាន់លានដុល្លារឯណោះ។ គេនៅមិនទាន់ដឹងនៅឡើយទេថា សំណើនេះនឹងត្រូវសម្រេចជាធរមានឬយ៉ាងណា៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,353.00 | 4,933.00 | |
1oz ABC Bullion Cast Bar | ||
4,448.00 | 4,048.00 | |
100g ABC Bullion Bar | ||
14,217.50 | 12,967.50 | |
1kg ABC Bullion Silver | ||
1,695.50 | 1,345.50 |
Powered by: Ngoc Thanh NTGold
- Online: 99
- Today: 1346
- Total: 4731123