មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលហៅកាត់ថា IMF បានព្រមានពីការឡើងថ្លៃនៃតម្លៃប្រេងសាំងពី ២០ ទៅ ៣០ ភាគរយ ប្រសិនបើការនាំចេញប្រេងអ៊ីរ៉ង់ត្រូវបានបិទ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។
មូលនិធិដដែលបន្តថា ប្រសិនបើលោកខាងលិចនៅតែបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ទៀត តម្លៃប្រេងសាំងនឹងកើនឡើងទៀត ដែលនឹងបង្កឲ្យមានការភ្ញាក់ផ្អើលលើទីផ្សារប្រេង ហើយអាចនឹងអាក្រក់ដូចអំឡុងបដិវត្តក្នុងប្រទេសលីប៊ីកាលពីឆ្នាំកន្លងទៅ។
ប្រទេសអ៊ីរ៉ង់តែឯង ផលិតបានចំណែកប្រេងស្មើនឹង ៥% នៃប្រេងសរុបក្នុងពិភពលោក។ លើសពីនេះទៅទៀតប្រសិនបើផ្លូវនាំប្រេង the Straits of Hormuz ត្រូវបិទនោះ ភាពភ្ញាក់ផ្អើលនឹងកើនខ្លាំងជាងមុនទៅទៀត ដោយសារការនាំចេញប្រេង ពីអ៊ីរ៉ាក់ គុយវ៉ែត និងអារ៉ាប៊ីសាអ៊ូឌីត ដែលសុទ្ធតែជាប្រទេសនាំប្រេងសំខាន់ៗរបស់ពិភពលោក ត្រូវឆ្លងកាត់ច្រកនោះ។
អ៊ីរ៉ង់ជាប្រទេសផលិតប្រេងធំជាងគេបំផុតលំដាប់ទី ៥ក្នុងលោក ដែលអាចផលិតប្រេងបាន ៣,៥ លាន បារែលក្នុងមួយថ្ងៃ។ ហើយបើការបិទការនាំចេញប្រេងអ៊ីរ៉ង់ត្រូវធ្វើមែននោះ ការទិញប្រេងពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាសមាជិកដ៏សំខាន់នៃអង្គការបណ្ដាប្រទេសនាំប្រេងចេញ (OPEC) ក៏នឹងត្រូវកាត់ផ្ដាច់ផងដែរ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
9:35:09 PM |
8:35:09 PM |
6:35:09 PM |
7:35:09 PM |
12:35:09 PM |
7:35:09 AM |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
6,341.80 | 5,851.80 | |
1oz ABC Bullion Cast Bar | ||
5,286.60 | 4,816.60 | |
100g ABC Bullion Bar | ||
16,796.10 | 15,301.10 | |
1kg ABC Bullion Silver | ||
1,820.90 | 1,445.90 |


Powered by: Ngoc Thanh NTGold
- Online: 55
- Today: 2441
- Total: 5596720