Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

មេដឹកនាំចិន និងរុស្ស៊ី ធ្វើកិច្ចជំនួបបង្កើន កិច្ចសហប្រតិបត្តិការ
2012-03-29 11:16:30

 

ញ៉ូដេលីៈ ប្រធានាធិបតីចិន លោក ហូជិនតាវ បានជួប ជាមួយមេដឹកនាំប្រទេសរុស្ស៊ី លោក Dmitry Medvedev ក្នុងទីក្រុងញ៉ូដេលី កាលពីថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១២កន្លងទៅនេះ ក្នុងគោលដៅផ្លាស់ប្តូរ មតិយោបល់ទាក់ទងទៅនឹងចំណងទំនាក់ទំនងទ្វេភាគី ក៏ដូចជាស្វែងរកដំណោះស្រាយពី បញ្ហាក្នុងតំបន់ និងអន្តរជាតិ។

យោងតាមទីភ្នាក់ងារសារព័ត៌ចិនស៊ិនហួ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២ បានឲ្យដឹងថា មេដឹកនាំប្រទេសទាំងពីរបានជួបគ្នាក្នុងឱកាស នៃការរៀបចំកិច្ចប្រជុំកំពូល ដែលមានការចូលរួមពីសំណាក់ប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលបណ្តាប្រទេសទាំងនេះបានឲ្យឈ្មោះថា ជាសមាជិក នៃក្រុមប្រទេស BRICS។

ភាគីទាំងពីរបានពង្រឹងទំនាក់ទំនងផ្នែកយុទ្ធសាស្រ្ត និងការផ្តល់ទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោ បាយ។ ជាមួយគ្នានេះដែរ ប្រទេសចិន និងរុស្ស៊ី បានលើកឡើងពីការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងការសហការកាន់តែជិតស្និទ្ធទាក់ទងទៅនឹងកិច្ចការក្នុងតំបន់ និងអន្តរជាតិ។  

គួររំលឹកថាកាលពី ខែមិថុនា ឆ្នាំ២០១១កន្លងទៅនេះ លោក ហូ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ស្របពេលដែលមេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាក្នុងការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្នែកយុទ្ធសាស្រ្ត ដោយផ្តោតសំខាន់ទៅលើការកសាងទំនុកចិត្ត ការឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកការធ្វើឲ្យមានភាពរីកចម្រើនរួមគ្នា។

មេដឹកនាំទំាងពីរ ក៏បានចុះកិច្ចព្រមព្រៀងគ្នាក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដោយដាក់គោលដៅធ្វើយ៉ាងណាឲ្យការធើ្វពាណិជ្ជកម្មឆ្នាំ២០១៥ ឈានដល់ទឹកប្រាក់ ១០០ពាន់លានដុល្លារអាមេរិក ដោយឡែកឆ្នាំ២០២០ ឈានដល់ទឹកប្រាក់២០០ពាន់លានដុល្លារអាមេរិក ព្រមជាមួយធ្វើ កិច្ចសហប្រតិបត្តិការផ្នែកដទៃផ្សេងទៀតផងដែរ។ កាលពីឆ្នាំ២០១១កន្លង ទៅនេះ ទំនាក់ទំនងពាណិជ្ចកម្មប្រទេសទាំងពីរ មានទឹកប្រាក់រហូតដល់៧៩,២ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ថ្មីៗនេះ ប្រទេស ចិន និងរុស្ស៊ីបានអភិវឌ្ឍការធ្វើកិច្ចសហប្រតិបត្តិការ ដែលមិនធ្លាប់មាន ពីមុនមក។ សមិទ្ធផល ដែលសម្រេចបានដោយប្រទេស ចិន និងរុស្ស៊ី មិនត្រឹមតែបង្កើនការអភិវឌ្ឍក្នុង ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍផ្នែកសន្តិសុខ សន្តិភាព ក្នុងតំបន់ ក៏ដូចជាក្នុងឆាកអន្តរជាតិផងដែរ៕

Photo by DAP-NEWS





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,353.004,933.00
1oz ABC Bullion Cast Bar
4,448.004,048.00
100g ABC Bullion Bar
14,217.5012,967.50
1kg ABC Bullion Silver
1,695.501,345.50
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 87
  • Today: 1360
  • Total: 4731137