ប្រធានធនាគារកណ្តាលអាមេរិក លោក Ben Bernanke បាននិយាយថា ទីផ្សារការងារអាមេរិកនៅតែទន់ខ្សោយ បើទោះជាមានការជ្រើសរើសបុគ្គលិកដ៏ខ្លាំងក្លានៅអំឡុង៣ខែក្តី។ គោលនយោបាយដែលមានស្រាប់របស់ធនាគារកណ្តាលនឹងជួយបង្កើនកំណើនសេដ្ឋកិច្ច ។
កំណើនការងារទំនងត្រូវបន្ថែមដោយសារកម្លាំងអតិថិជន និងតម្រូវការនៃជំនួយ។ នេះបើតាមសម្តីរបស់លោក Bernanke ក្នុងឱកាសធ្វើសន្និសីទសេដ្ឋកិច្ចជំនួយនៅឯសមាគមជាតិ ក្នុងទីក្រុង Arlington រដ្ឋ Virginia។ លោកបន្តថា លោកបានស្នើឱ្យធនាគារកណ្តាលរៀបចំរក្សាអត្រាការប្រាក់ក្បែរសូន្យ រហូតដល់កំណើនសេដ្ឋកិច្ចនៅថេរ ។ស្របពេលកំណើនការងារកើនឡើងនាំឱ្យអតិថិជនមានទំនុកចិត្ត និងប្រាក់ចំណូល ធនាគារកណ្តាលអាមេរិកនៅតែរក្សាការប្រុងប្រយ័ត្នលើសេចក្តីសម្រេចពីសកម្មភាពបន្ទាប់ដែលគួរធ្វើ។
និយោជកបន្ថែមបុគ្គលិកជាមធ្យមចំនួន២៤៥.០០០នាក់ក្នុងមួយខែ គិតចាប់ពីខែធ្នូ រហូតដល់ខែកុម្ភៈ។ អត្រាអ្នកអត់ការងារធ្វើធ្លាក់ចុះមកត្រឹម៨,៣ភាគរយ ។ ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចនៅតែមានចំនួន៣ភាគរយ ក្នុងខែតុលា ដល់ខែធ្នូ។ អ្នកសេដ្ឋកិច្ចជឿថា កំណើនធ្លាក់ចុះក្នុងត្រីមាសទី១ឆ្នាំ២០១២ ដែលមានចំនួនត្រឹម២ភាគរយ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,353.00 | 4,933.00 | |
1oz ABC Bullion Cast Bar | ||
4,448.00 | 4,048.00 | |
100g ABC Bullion Bar | ||
14,217.50 | 12,967.50 | |
1kg ABC Bullion Silver | ||
1,695.50 | 1,345.50 |
Powered by: Ngoc Thanh NTGold
- Online: 72
- Today: 1252
- Total: 4731029