មកទល់ពេលនេះ ពុំអាចបដិសេធពីតួនាទីដ៏សំខាន់នៃប្រាក់ដុល្លារ ក្នុងជំនួញសាកលលោកឡើយ។ រាប់ទសវត្សមកហើយ ការប្រើប្រាស់ប្រាក់ USD ក្នុងជំនួញអន្តរជាតិ បានក្លាយជាទម្លាប់មួយរួចហើយដែរ។
ប៉ុន្តែរឿងនេះ កំពុងមានការប្រែប្រួល ការពុះកញ្រ្ចោលនៃអង្គសេដ្ឋកិច្ចថ្មី (new economic entity) រួមនឹងពាក្យចចាមអារាម ព្យាករណ៍ពីការដាំក្បាលចុះនៃ “រជ្ជកាល” UDS។ ប៉ុន្តែតើប្រាក់ណាមួយ ដែលដើរតួនាទីជំនួស USD នោះ នៅពុំទាន់មានអ្នកហ៊ានអះអាងនៅឡើយទេ។
កន្លងមក ធ្លាប់មានអ្នកលើកឡើងថា ប្រាក់ Euro នឹងជំនួសប្រាក់ USD ប៉ុន្តែវិបត្តិបំណុលសាធារណៈបង្ហាញថា នេះជារឿងគ្មានសង្ឃឹមទេ។ រីឯអ្នកខ្លះទៀត ចចាមអារាមថា ប្រាក់យ៉េនជប៉ុន នឹងផ្ទុះឡើង តែរឿងនេះ ក៏គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ ពិសេស ក្រោយពេលដែលជប៉ុនរងទទួលគ្រោះមហន្តរាយផ្ទួនៗ ដោយការរញ្ជួយដី និងរលកស៊ូណាមិ នៅឆ្នាំ២០១១។
ទស្សនៈថ្មីបំផុត គឺប្រាក់យាន់របស់ចិន និង រូប្លិ៍ របស់រុស្ស៊ី នឹងដើរនាទីជំនួស ប៉ុន្តែមើលទៅ ពុំទាន់គ្រប់គ្រាន់ជាគូប្រកួតស្មើគីឡូនឹង USD ដែរ។
ទោះបីយ៉ាងនេះក្តី ក៏នៅមមានអ្នកជំនាញការជឿងថា រជ្ជកាល USD កំពុងចុះខ្សោយ ហើយបានពន្លេចចេញជារូបរាងនៅកន្លែងខ្លះ ខណៈពេលខ្លះ គ្រាដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិមួយចំនួន ត្រូវបានប្រើប្រាស់ឯក្កតាប្រាក់ ដែលមិនមែន USD ធ្វើជាការទូទាត់។
ទោះយ៉ាងណា គេហទំព័រ Economic Collapse ថ្មីៗនេះ បានលើកឡើងនូវមូលហេតុ ១០ សំរាប់ជាអំណះអំណាងដល់ទស្សនៈខាងលើ ដែលរួមមានៈ
១- ចិន និងជប៉ុន ផ្តួលប្រាក់ USD ក្នុងពាណិជ្ជកម្មទ្វេភាគីៈ
តាមគេហទំព័រ Vesti Economia នោះ ជប៉ុន និងចិន បានព្រមព្រៀងប្រើប្រាស់ប្រាក់របស់ប្រទេសនិមួយៗ ដើម្បីធ្វើការទូទាត់ក្នុងពាណិជ្ជកម្មទ្វេភាគី។ កិច្ចព្រមព្រៀង ទទួលបាននូវថ្ងៃទី២៥ ធ្នូ ២០១១ នាជំនួបរវាងនាយករដ្ឋមន្រ្តីជប៉ុន និងនាយករដ្ឋមន្រ្តីចិន នៅក្រុងប៉េកាំង។
ធនាគារប្រជាជនចិន បានផ្សាយបទវិចារណៈកថា លើគេហទំព័រផ្លូវការថាៈ កិច្ចសហប្រតិបត្តិការ ចិន-ជប៉ុន លើផ្នែកហិរញ្ចវត្ថុ នឹងកាត់បន្ថយហានិភ័យឲ្យនៅកំរិតអប្បបរមា ចំពោះបណ្តូរប្រាក់ ព្រមទាំងចំណាយទំនាក់ទំនងជំនួញសំរាប់ភាគីទាំងសងខាង។
ចិនជាក៏សំដែងការគាំទ្រកិច្ចស្ថាបនាទីផ្សារទំនាក់ទំនងជំនួញ ជាប្រាក់យាន់ និងយ៉េន ដោយផ្ទាល់ ហើយក៏បានអនុញ្ញាតិឲ្យក្រុមហ៊ុនជប៉ុន អាចលក់មូលប័ត្រ ជាលុយយាន់ នៅជប៉ុន និងនៅទីផ្សារបរទេសដទៃទៀត ក៏ដូចជាជាការអនុវត្តនូវកម្មវិធីពិសោធន៍លក់ មូលប័ត្រគិតជាប្រាក់យាន់ តាមរយៈធនាគារសហប្រតិបត្តិអន្តរជាតិ ជប៉ុន (JBIC) នៅប្រទេសចិន។
រីឯគេហទំព័រ Market Watch បានឲ្យដឹងថា ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន។ ជញ្ជីងពាណិជ្ជកម្មទ្វេភាគី បានកើនដល់កំរិត ២៦,៥ ពាន់ពាន់លានយ៉េន (៣៤០ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០១០ ប្រៀបទៅនឹងកំរិត ៩,២ ពាន់ពាន់លានយាន់ កាលពី ១០ឆ្នាំមុន។ បច្ចុប្បន្នចិន និងជប៉ុន កំពុងតែជាខឿនសេដ្ឋកិច្ចលំដាប់ទី២ ទី៣ លើពិភពលោក។
២- បណ្តាប្រទេស BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) មានគំរោងប្រើប្រាស់ប្រាក់របស់ប្រទេសខ្លួនក្នុងជំនួញរវាងគ្នានឹងគ្នាៈ
តាម IMF ដោយមានប្រជាជនសរុបដល់ទៅ ៣០% នៃប្រជាជនលើពិភពលោក GDP របស់ BRICS ទទួលបាន ១៣.៦០០ ពាន់លានUSD ក្នុងឆ្នាំ២០១១ ស្មើនឹង ១៩,៥% នៃ GDP ពិភពលោក។ ទឹកប្រាក់ជំនួញរវាងបណ្តាប្រទេស BRICS ក្នុងដំណាក់កាលពីឆ្នាំ២០០១ - ២០១០ កើនឡើងមធ្យម ២៨% គឺជាកំរិតធំគួរសម ក្នុងពាណិជ្ជកម្មសាកលលោក។
តាមរបាយការណ៍របស់អ្នកជំនួញការ O'Neil កាលពីឆ្នាំ២០០៣ នោះ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ពិភពលោក នឹងត្រូវបានរៀបចំឡើងវិញ ហើយរហូតដល់ឆ្នាំ២០៥០ BRICS នឹងក្លាយជាខឿនសេដ្ឋកិច្ចធំជាង EU ទៅទៀត។ BRICS កំពុងក្លាយជាមជ្ឈមណ្ឌលស្រូបយកប្រភពទុនអន្តរជាតិ ដែលទំនេរ ហើយវាជាសក្ខីកម្មនៃកំណើនកម្លាំងប្រកួតប្រជែងរបស់ BRICS ។
ក្រុមអ្នកជំនាញការព្យាករណ៍ថា កម្លាំងសេដ្ឋកិច្ចរបស់ BRICS ដែលកំពុងតែមានកំណើនខ្លាំងក្លានោះ អាចវ៉ាផ្តាច់បណ្តាប្រទេសរីកចំរើន។ ជាមួយនឹងការងើបឈរឡើងរបស់ BRICS នោះ អំណាចនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិបច្ចុប្បន្ន ដែលត្រួតត្រាដោយមហាអំណាចលោកខាងលិច នឹងត្រូវរង្គោះរង្គើរ។
៣- កិច្ចព្រមព្រៀងប្រាក់រវាងរុស្ស៊ី និង ចិន មានតាំងពីជាងមួយឆ្នាំមុនៈ
កាលពីថ្ងៃទី២៣ វិច្ឆិកា ២០១០ នាយករដ្ឋមន្រ្តីពូទីន បានប្រកាសថាៈ ចំពោះកិច្ចព្រមព្រៀងជំនួញ យើងខ្ញុំសំរេចចិត្តប្រើប្រាស់ប្រាក់របស់ខ្លួន។ ពួកអ្នកជំនាញការចិន ឲ្យដឹងថា កាយវិការនេះ ស្តែងចេញនូវទំនាក់ទំនងស្និតស្នាលជាងមុន រវាងក្រុងប៉េកាំង និងម៉ូស្គូ និងមិនសំដៅផ្គើនចំពោះប្រាក់ UDS ទេ ដោយគ្រាន់តែដើម្បីការពារសេដ្ឋកិច្ចផ្ទៃក្នុងប្រទេស។
៤- ការប្រើប្រាស់យាន់ នៅទ្វីបអាហ្រិកកំពុងកើនឡើងៈ
នៅថ្ងៃទី២៦ មីនា ២០១២ កន្លងទៅថ្មីៗនេះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Jacob Zuma ឲ្យដឹងថា នឹងចូលរួមសន្និសិទកំពូល BRICS ដែលមានប្រធានបទ “ទំនាក់ទំនងដៃគូ BRICS ចំពោះស្ថេរភាពសន្តិសុខ និងភាពរុងរឿងសាកលលោក” ដែលប្រព្រឹត្តទៅនៅឥណ្ឌា ពីថ្ងៃទី២៨ មីនា ដល់ ២៩ មីនា។
នៅទីនោះ អាហ្វ្រិកខាងត្បូង នឹងអំពាវនាវឲ្យបណ្តាប្រទេស ប្រើប្រាស់ប្រាក់យាន់ (ចិន) ជំនួសឲ្យ USD ក្នុងរចនាសម្ព័ន្ធហិរញ្ញវត្ថុពិភពលោក ពិសេសក្នុងពាណិជ្ជកម្ម និងវិនិយោគនៅបណ្តាទីផ្សារទើបលេចធ្លោរ។
តាមរបាយការណ៍របស់ធានាគារធំបំផុតទ្វីបអាហ្វ្រិក Standard Bank នោះការប្រើប្រាស់ប្រាក់យាន់ នឹងនាំមកនូវផលប្រយោជន៍ ដល់បណ្តាក្រុមហ៊ុន គ្រាដែលធ្វើជំនូញជាមួយ BRICS អាស្រ័យដោយកាត់បន្ថយបាននូវចំណាយ និងលុបចោលរបាំងពាណិជ្ជកម្មទាំងឡាយ។ ព្រមជាមួយនោះ ការប្រើប្រាស់ប្រាក់យាន់ នឹងតម្លើងតួនាទីរបស់អាហ្រ្វិកខាងត្បូង ក្នុង BRICS អាស្រ័យដោយ BRICS នឹងមានឱកាសជ្រៀតចូលជ្រៅនៅក្នុងទីផ្សារដ៏ធំនៃដែនដីទ្វីបអាហ្វ្រិក។
តាម Standard Bank ខ្ទង់ប្រាក់តិចបំផុត ១០០ ពាន់លានដុល្លារ ក្នុងពាណិជ្ជកម្មទ្វេភាគីចិន និងទ្វីបអាហ្រ្វិក នឹងត្រូវបានទូទាត់ជាប្រាក់យាន់ ចាប់ពីពេលបច្ចុប្បន្ន ដល់ឆ្នាំ២០១៥។ ការប្រើប្រាស់ប្រាក់យាន់ នៅតាមខឿនសេដ្ឋកិច្ចទើបលេចធ្លោរ មិនត្រឹតតែជាការប្រឈមរបស់ប្រាក់ USD ប៉ុណ្ណោះទេ ថែមទាំងជាការប្រឈមចំពោះស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀត រួមទាំងធានាគារពិភពលោក (WB) និងមូលនិធិអន្តរជាតិ ( IMF) ផងដែរ។
៥- ចិន និងអារ៉ាប់ រួមព្រមព្រៀងប្រើប្រាស់ប្រាក់របស់ពួកគេ ក្នុងប្រតិបត្តិការអនុវត្តកិច្ចសន្យាប្រេងកាត។
៦- អ៊ីរ៉ង់ គឺជាប្រទេសនាំមុខក្នុងការកម្ចាត់ប្រាក់ USD ចេញពីពាណិជ្ជកម្មអន្តរជាតិ
កាលពីថ្ងៃទី២៨ កុម្ភៈ ២០១២ ទីស្នាក់ការព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានចុះផ្សាយព័ត៌មានថា ប្រទេសនេះ នឹងប្រើប្រាស់មាសក្នុងជំនួញលក់ដូរប្រេងឆៅ និងទំនិញដទៃទៀត សំដៅបញ្ជៀសពីទណ្ឌកម្មហិរញ្ញវត្ថុរបស់អន្តរជាតិ។ តាមអគ្គទេសាភិបាលធនាគារអ៊ីរ៉ង់ Mahmoud Bahmani នោះក្រៅពី USD និងប្រាក់របស់ប្រទេសជាអតិថិជន អ៊ីរ៉ង់អាចដាក់បញ្ចូលមាស ក្នុងប្រតិបត្តិការពាណិជ្ជកម្ម។
ក្នុងបណ្តាខែកន្លងទៅថ្មីៗនេះ អាមេរិក និង EU បានរឹតបណ្តឹងទណ្ឌកម្មហិរញ្ញវត្ថុ ជាហេតុនាំឲ្យអ៊ីរ៉ង់ ពិបាកប្រមូលលុយពីការលក់ប្រេងឆៅ។ ប្រាក់ Rial របស់អីរ៉ង់ បានធ្លាក់ថ្លៃប្រមាណ ៣០% តាំងពីខែតុលា ២០១១ នាំឲ្យតម្លៃទំនិញនាំចេញកើនឡើងខ្ពស់។ ប្រការនេះឯង ធ្វើឲ្យអ៊ីរ៉ង់ត្រូវពិនិត្យបណ្តាបែបផែន ទូទាត់ដទៃទៀត ក្នុងការនាំចេញនាំចូលទំនិញ។
បច្ចុប្បន្ន អ៊ីរ៉ង់បានចាប់ផ្តើមទទួលប្រាក់រូពី (Rupees) របស់ឥណ្ឌា និងប្រាក់យាន់របស់ចិន ដែលជាអតិថិនជនទិញប្រេងឆៅធំជាងគេ។ ក្រោពិលុយ អ៊ីរ៉ង់ក៏សុខចិត្តធ្វើការប្តូរទំនិញដោយផ្ទាល់ជាមួយចិន និងឥណ្ឌា។ ក្រៅពីនោះ មជ្ឈដ្ឋានអ្នកជំនួញរបស់អ៊ីរ៉ង់ ក៏បានព្រមព្រៀងធ្វើជំនួញដោយប្រាក់របស់ប្រទេសទួគី កូរ៉េខាងត្បូង និងជប៉ុន។
ក្នុងនោះ កាសែត “ព្រឹត្តិការណ៍សេដ្ឋកិច្ច” (ឥណ្ឌា) ចុះផ្សាយថ្ងៃទី៨ មករា ២០១២ ឲ្យដឹងថា សំដៅធានាប្រភពផ្គត់ផ្គង់ប្រេងពីអ៊ីរ៉ង់ ដើម្បីបំរើឲ្យខឿនសេដ្ឋកិច្ចដែល “ស្រេក” ឋាមពល ឥណ្ឌាចំពោះមុខនឹងធ្វើប្រតិបត្តិការយកមាស ប្តូរប្រេង រហូតដល់ពេលដែលប្រទេសទាំងពីរ ព្រមព្រៀងគ្នាបាន ពីប្រាក់សំរាប់ទូទាត់ និងធនាគារ សំរាប់ប្រតិបត្តិការផ្ទេរលុយ។
៧- ទំនាក់ទំនងរវាង ចិន និង សូដី អារ៉ាប៊ី (Saudi Arabia)
បច្ចុប្បន្ន ចិនជាប្រទេសនាំប្រេងច្រើនបំផុត ពី Suadi Arabia ។ ក្នុងខែកុម្ភៈ ២០១២ ចិនបាននាំចូលប្រេង ១,៣៩ លានធុង/ថ្ងៃ ពីប្រទេសនេះ កើនឡើង ៣៩% ប្រៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
៨- អង្គការសហប្រជាជាតិជំរុញឲ្យមានប្រាក់សន្និធិ (stock) ពិភពលោកថ្មី
៩- មូលនិធិរូបិយប័ណ្ណអន្តរជាតិ កំពុងជំរុញឲ្យមានប្រាក់សន្និធិថ្មីរបស់ពិភពលោក
១០- ប្រទេសច្រើលើពិភពលោក “ស្អប់” អាមេរិក!៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,199.20 | 4,804.20 | |
1oz ABC Bullion Cast Bar | ||
4,315.40 | 3,925.40 | |
100g ABC Bullion Bar | ||
13,827.40 | 12,733.40 | |
1kg ABC Bullion Silver | ||
1,709.90 | 1,359.90 |
Powered by: Ngoc Thanh NTGold
- Online: 91
- Today: 93
- Total: 4701574