លោក Muhammad Chatib Basri ដែលជាអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជាតិឥណ្ឌូណេស៊ីបានថ្លែងថា លោកមានទំនុកចិត្តថា សភានឹងអនុម័តលើសំណើរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយតម្លៃប្រេង៣៣ភាគរយ ពេលមានកិច្ចប្រជុំនាសប្តាហ៍ក្រោយ។ ចំណែកអតិផរណានឹងមិនអាចនៅខ្ពស់ហួសពីការគ្រប់គ្រងរបស់រដ្ឋាភិបាលបានឡើយ ។ លើសពីនេះ អតិផរណានឹងស្ថិតនៅ២,៥ភាគរយ រហូតដល់ដំណាច់ឆ្នាំអត្រាអតិផរណានឹងនៅក្នុងរង្វង់ប្រហែល៧,៥ភាគរយ ។
ធនាគារកណ្តាលឥណ្ឌូណេស៊ីបានព្យាករពីអត្រាអតិផរណាថា មានចំនួន៧ភាគរយសម្រាប់ឆ្នាំ២០១២ ប្រសិនបើរដ្ឋាភិបាលបន្តដំឡើងថ្លៃប្រេងឱ្យខ្ពស់នោះ ។ក្នុងសេចក្តីប្រកាសព័ត៌មាន ធនាគារកណ្តាលប្រទេសឥណ្ឌូណេស៊ីរំពឹងថា ផលប៉ះពាល់នៃតម្លៃប្រេងឥន្ធនៈដំបូងគឺផ្សារហ៊ុន។ អត្រាអតិផរណានឹងធ្លាក់ចុះម្តងទៀត នេះបើយោងតាមមូលដ្ឋានគ្រឹះសេដ្ឋកិច្ច ។
អត្រាអតិផរណាជាមធ្យមរបស់ឥណ្ឌូណេស៊ីមានចំនួន៣,៨ភាគរយ ក្នុងឆ្នាំ២០១១។ លោកស្រី Johanna Chua ប្រធានផ្នែកសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Citi បាននិយាយថា អត្រាអតិផរណានឹងស្របតាមការព្យាកររបស់ធនាគារ គឺ៧ភាគរយក្នុងឆ្នាំនេះ ប្រសិនបើតម្លៃប្រេងកើនឡើងតាមផែនការ ។ លោកស្រីបន្តថា មធ្យោបាយរបស់រដ្ឋាភិបាលគឺត្រូវធ្វើឱ្យអតិផរណាស្ថិតនៅថេរ សម្រាប់ពេលអនាគត ស្របពេលតម្លៃប្រេងឡើងខ្ពស់ វានឹងប៉ះពាល់លើគ្រប់វិស័យគ្មានអ្នកណាម្នាក់គេចរួចឡើយ ។
លោក Basri បានថ្លែងថា នយោបាយដែលជំរុញឱ្យតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ត្រូវគេហៅថា នយោបាយជ័យជម្នះ៣ជាន់ ។ លោកបន្តថា ជ័យជម្នះ៣នាន់នោះ គឺ១-ជួយជនក្រីក្រ និងពង្រីកជំនួយលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រទេស ទី២-មានផលល្អដល់បរិស្ថាន ព្រោះវាបានកាត់បន្ថយចំនួនប្រើប្រាស់ប្រេងឥន្ធនៈ និងទី៣-រក្សាឱនភាពថវិកាក្នុងកម្រិតមួយត្រឹមត្រូវ។ ប្រសិនបើយើងបន្តជួយសម្រាលតម្លៃប្រេង យើងនឹងមានឱនភាពថវិកាជាតិជាង៣ភាគរយ ដែលផ្ទុយពីការចង់បាន ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Agus Martowardojo បាននិយាយថា ឱនភាពថវិកាជាតិនឹងមានចំនួន២,២ភាគរយនៃ GDP ក្នុងឆ្នាំនេះ វាកើនឡើង១,៥ភាគរយ ប្រសិនបើការសម្រាលតម្លៃប្រេងមិនត្រូវកាត់បន្ថយ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,353.00 | 4,933.00 | |
1oz ABC Bullion Cast Bar | ||
4,448.00 | 4,048.00 | |
100g ABC Bullion Bar | ||
14,217.50 | 12,967.50 | |
1kg ABC Bullion Silver | ||
1,695.50 | 1,345.50 |
Powered by: Ngoc Thanh NTGold
- Online: 81
- Today: 1460
- Total: 4731237