អត្រាអ្នកអត់ការងារធ្វើក្នុងប្រទេសជប៉ុនបានធូរស្រាលមកត្រឹម៤,៦ភាគរយក្នុងខែកុម្ភៈ។ តួលេខចុងក្រោយបានបង្ហាញពីការប្រសើរជាងការព្យាកររបស់អ្នកសេដ្ឋកិច្ចថា មានចំនួន៤,៦ភាគរយ។ អត្រាអ្នកអត់ការងារធ្វើជាបុរសនៅជប៉ុនធ្លាក់ចុះ ចំណែកអ្នកអត់ការងារធ្វើជាស្ត្រីធ្លាក់ចុះមកត្រឹម៤,២ភាគរយ គឺធ្លាក់ចុះ០,២ភាគរយ ។ស្របពេលជាមួយគ្នានេះដែរ តម្លៃទំនិញបានកើនឡើង០,១ភាគរយក្នុងខែកុម្ភៈ គឺជាអត្រាកើនឡើងលើកទី១ក្នុងរយៈពេល៥ខែចុងក្រោយ ។ តម្លៃទំនិញកើនឡើងដូចជាម្ហូបអាហារ និងដោយសារការកើនឡើងតម្លៃអគ្គិសនី និងការចំណាយលើការធ្វើដំណើរ ។
ប្រទេសជប៉ុនរងការវាយប្រហារពីអតិផរណាអស់ជាច្រើនឆ្នាំមកហើយ ដោយសារការបរាជ័យក្នុងដំណើរការគោលនយោបាយច្បាប់ហិរញ្ញវត្ថុ ។
ចំណែកតម្លៃទំនិញសម្រាប់ទីក្រុងតូក្យូត្រូវបានបង្ហាញថា ធ្លាក់ចុះ០,៣ភាគរយក្នុងខែមីនា ធៀបជាមួយឆ្នាំមុនដូចការព្យាកររបស់អ្នកសេដ្ឋកិច្ច ។ ផលិតផលឧស្សាហកម្មក្នុងខែកុម្ភៈធ្លាក់ចុះ១,២ភាគរយ ធៀបជាមួយខែមុន បើទោះជាទីផ្សារត្រូវគេរំពឹងថា នឹងកើនឡើង១,៣ភាគរយក៏ដោយ ។
យោងតាមក្រសួងឧស្សាហកម្មថា ការផលិតធ្លាក់ចុះមានរថយន្ត និងផលិតផលពាក់កណ្តាលសម្រេចជាដើម ។ ការធ្លាក់ចុះមិននឹកស្មានដល់កើតឡើងបន្ទាប់ពីរដ្ឋាភិបាលជប៉ុនប្រកាសថា សេដ្ឋកិច្ចជប៉ុនដែលជិតនឹងស្លាប់ទៅហើយបានបង្ហាញសញ្ញានៃការកើនឡើង ព្រមជាមួយផលិតផលឧស្សហកម្មជប៉ុនបានកើនឡើង១,៩ភាគរយ ។
ប៉ុន្តែក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចថ្លែងថា ការស្ទង់មតិបង្ហាញពីការកើនឡើង២,៦ភាគរយ ក្នុងខែមីនា និងកើនឡើងថែមទៀត០,៧ភាគរយក្នុងខែមេសា៕
| TIME | |||||
|---|---|---|---|---|---|
| Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
| Prices By NTGOLD | ||
|---|---|---|
| We Sell | We Buy | |
| 37.5g ABC Luong Bar | ||
| 8,269.10 | 7,570.10 | |
| 1oz ABC Bullion Cast Bar | ||
| 6,923.70 | 6,224.70 | |
| 100g ABC Bullion Bar | ||
| 22,027.40 | 20,027.40 | |
| 1kg ABC Bullion Silver | ||
| 3,383.30 | 2,734.30 | |
Powered by: Ngoc Thanh NTGold
- Online: 114
- Today: 3225
- Total: 6568882












