ហ្សាកាតាៈយោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១២ថា ការនាំ ចេញ របស់ឥណ្ឌូនេស៊ី បានកើនឡើងឡើងគិតជាទឹកប្រាក់ ប្រមាណជាង១៥ ពាន់លានដុល្លារ ។
ការិយាល័យស្ថិតិបានប្រកាសឱ្យដឹងនៅថ្ងៃចន្ទនេះថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០១២ ការនាំចេញរបស់ឥណ្ឌូនេស៊ី បាន កើនឡើង៨,៥៤ភាគរយ ស្មើនឹង១៥,៦៥ពាន់លានដុល្លារសហរដ្ឋអាមេរិក បើទោះបីជាតម្រូវការរបស់ពិភព លោកថយចុះបន្ដិចក៏ដោយ ។
ការិយាល័យខាងលើបានឱ្យដឹងថា ធៀបនឹងខែមុន ការនាំចេញបានកើនឡើងប្រមាណ០,៤៩ភាគរយ ។
ប្រធានការិយាល័យស្ថិតិឥណ្ឌូនេស៊ី បានលើកឡើងថា “យើងបានមើលឃើញយ៉ាងច្បាស់អំពីដំណើរ នៃការនាំចេញ គឺមានលក្ខណៈប្រសើរ ហើយនៅក្នុងកំណត់ត្រានៃការនាំចេញដែលល្អនោះ គីគិតចាប់ពីឆ្នាំ២០០៤-២០១១” ។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី ជាប្រទេសដែលស្ថិតក្នុងតំបន់អាស៊ី អាគ្នេយ៍ ហើយការនាំចេញរួមានធនធានធម្មជាតិ និង ផលិតបានមកពីវិស័យកសិកម្ម ។
សម្រាប់ការនាំចូលវិញក៏បានកើនឡើងដែរ គិតជាទឺកប្រាក់ស្មើនឹង១៤,៩៥ពាន់លានដុល្លារ ស្មើនឹង២៧,២៦ភាគ រយ ៕

| TIME | |||||
|---|---|---|---|---|---|
| Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
| Prices By NTGOLD | ||
|---|---|---|
| We Sell | We Buy | |
| 37.5g ABC Luong Bar | ||
| 9,045.10 | 7,815.10 | |
| 1oz ABC Bullion Cast Bar | ||
| 7,558.90 | 6,478.90 | |
| 100g ABC Bullion Bar | ||
| 24,100.10 | 20,600.10 | |
| 1kg ABC Bullion Silver | ||
| 5,221.10 | 3,281.10 | |
Powered by: Ngoc Thanh NTGold
- Online: 77
- Today: 4075
- Total: 6914900












