Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អាស៊ាន សន្យាដោះស្រាយ ជម្លោះសមុទ្រចិន​​​ ខាងត្បូង ប្រកបដោយ សន្តិភាព និងស្ថិរភាព
2012-04-03 09:11:25

 

ភ្នំពេញៈ ប្រធានអាស៊ាន បានថ្លែងអះ អាងនៅថ្ងៃចន្ទ ទី០២ ខែមេសាថា សមាជិក អាស៊ានទាំងអស់ បានឯកភាពគ្នាទៅលើ គោលការណ៍ដោះស្រាយជម្លោះ សមុទ្រខាងត្បូង ជាមួយចិនក្នុងក្របខណ្ឌសន្តិភាព និង ស្ថិរភាពឈរលើគោលការណ៍ និងយន្តការដែលមានស្រាប់ និងអនុលោមតាមច្បាប់អង្គការសហប្រជាជាតិ និងច្បាប់សមុទ្រ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លោក ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រធានអាស៊ាន លោក ហោ ណាំហុង បានបញ្ជាក់ថា សមាជិកអាស៊ានទាំងអស់ បានសម្រេចបន្តដោះស្រាយជម្លោះដែន សមុទ្រ ចិនខាងត្បូងក្នុងក្របខណ្ឌតំបន់ ដោយឈរ លើស្មារតីសន្តិភាព និងស្ថិរភាព។

លោកបានបញ្ជាក់ថា «កិច្ចប្រជុំ បានឯក ភាពរក្សាឱ្យបានស្ថិរភាព សន្តិភាព នៅសមុទ្រចិនខាងត្បូង ដោះស្រាយដោយសន្តិ វិធី ដោះស្រាយឱ្យស្របតាម គោលការណ៍ ទូទៅ សមស្របតាមអនុសញ្ញារបស់អង្គការ សហប្រជាជាតិ»។

ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង លោក បានបន្តទៀតថា អាស៊ាន បានចាត់តាំងក្រុម ការងាររបស់ខ្លួន ក្នុងការសិក្សាពីផលប៉ះ ពាល់វិជ្ជមាន និងអវិជ្ជមាន ចំពោះបេក្ខភាព របស់ទីម័រខាងកើតដែលបានស្នើជាសមាជិក ទី១១របស់សហគមន៍ប្រជាជាតិអាស៊ី អា គ្នេយ៍។ លើសពីនេះ ចំពោះបញ្ហាស្នើរបស់ ទីម័រ អាស៊ាន បានឯកភាព ឯកសារគោល ហើយ ដើម្បីសម្រេចដាក់បញ្ជូនប្រទេស ទីម័រខាងកើតជាសមាជិកនោះ។

ជាងនេះទៅទៀត លោកឧបនាយករដ្ឋ មន្រ្តី បានបន្តថា ប្រទេសម៉ាឡេស៊ី បានស្នើ ឱ្យអាស៊ានបង្កើតឯកសារទស្សនទានមួយ (Concept Paper) ដើម្បីឱ្យមានចលនា រួមមួយដែលនៅកណ្តាល និងមិនជ្រុល និយម ពីព្រោះបញ្ហាជ្រុលនិយមនេះ បាន បង្កឱ្យភេរវកម្មនៅលើសកលលោក។ លើសពីនេះ ប្រធានអាស៊ាន បានថ្លែងឱ្យដឹងផង ដែរថា រដ្ឋមន្រ្តីការបរទេសអាស៊ាននឹងជំរុញ ឱ្យមានសេចក្តីថ្លែងការណ៍មួយទាក់ទងតំបន់ អាស៊ានគ្មានគ្រឿងញៀននៅក្នុងឆ្នាំ២០ ១៥៕
(រាយការណ៍បន្ថែមដោយៈ គង់ សិរីរ័ត្ន)





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,353.004,933.00
1oz ABC Bullion Cast Bar
4,448.004,048.00
100g ABC Bullion Bar
14,217.5012,967.50
1kg ABC Bullion Silver
1,695.501,345.50
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 94
  • Today: 1441
  • Total: 4731218