ម៉ាឌ្រីតៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២ថា អត្រាអ្នកគ្មាន ការងារធ្វើនៅក្នុង ប្រទេសអេស្ប៉ាញ កើនឡើងខ្ពស់ ។
តួលេខបង្ហាញដោយរដ្ឋាភិបាល បានឱ្យដឹងនៅ ថ្ងៃអង្គារនេះថា ចំនួនអ្នកស្វែង រកការងារ ធ្វើនៅក្នុងប្រទេស អេស្ប៉ាញ បានកើនខ្ពស់ រហូតមកដល់ខែមីនា ឆ្នាំ២០១២មានរយៈពេល ៨ខែមកហើយ ។
ក្រសួងការងារអេស្ប៉ាញបានឱ្យដឹងថា ចំនួននៃអ្នកស្វែង រកការងារធ្វើ ដែលសុទ្ធសឹងជា អ្នកគ្មានការងារធ្វើបានកើន ឡើង០,៨២ភាគរយ ស្មើនឹង៤,៧៥លាននាក់ ។ តួលេខនេះត្រូវបានបូក បញ្ចូលគ្នាគិតចាប់តាំង ពីឆ្នាំ១៩៩៦ ។
គួរបញ្ជាក់ថា ប្រទេសអេស្ប៉ាញ ជាប្រទេសធំជាងគេ លំដាប់លេខ៤ ក្នុងចំណោមបណ្ដា ប្រទេសនៅប្លុក អឺរ៉ុបដូចគ្នា ។ នៅក្នុងឆ្នាំ២០០៨ អត្រាអ្នកគ្មានការងារ ធ្វើបានកើនឡើង ដែលមានពលរដ្ឋ ជាច្រើនលាននាក់ គ្មានការងារធ្វើ ។
តាមការប៉ាន់ប្រមាណបានបង្ហាញឱ្យដឹងថា កំណើនសេដ្ឋកិច្ច របស់អេស្ប៉ាញ នៅក្នុងឆ្នាំនេះកើនឡើង ត្រឹមតែ១,៧ ភាគរយប៉ុណ្ណោះ ខណៈដែលតួលេខ បង្ហាញឱ្យដឹងក្នុងឆ្នាំ២០១១ មានត្រឹមតែ០,៧ភាគរយ ប៉ុណ្ណោះ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 317
- Today: 7649
- Total: 4636569