ការលក់យានយន្ដ នៅក្នុងប្រទេសជប៉ុន កើនឡើងជាង ៧៨ភាគរយ
2012-04-04 10:02:33
តូក្យូៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅរាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១២ថា ការលក់យានយន្ដ នៅក្នុងប្រទេសជប៉ុន បានកើនឡើងជាង ៧៨ភាគរយ ។
សមាគមចែកចាយ យានយន្ដជប៉ុន បានឱ្យដឹងនៅថ្ងៃចន្ទ ម្សិលមិញនេះថា ការលក់យានយន្ដនៅក្នុងខែមីនា ឆ្នាំ ២០១២ បានកើនឡើង ៧៨,២ភាគរយ ។
សមាគមខាងលើបានបន្ដថា ការលក់ចេញយានយន្ដថ្មីៗ បានកើនឡើង មិនរាប់បញ្ចូលទាំងរថយន្ដធុនតូច នោះឡើយ ព្រោះការលក់យានយន្ដ ទាំងនោះនៅថេរ គិតក្នុងខែមីនា មានត្រឹម៤៩៧,៩៥៩គ្រឿង ប៉ុន្ដែបើធៀប នឹងឆ្នាំមុនក្នុងអំឡុងពេលដូចគ្នាវិញ បានកើនឡើង ។
ប៉ុន្ដែការលក់យានយន្ដថ្មីៗ ក្នុងនោះរាប់បញ្ចូលទាំង រថយន្ដធុនតូចៗទៀតនោះ បានកើនឡើង ៣,៣ភាគរយ ធៀបនឹងដើមឆ្នាំ ដោយមានចំនួន ៤,៧៥៣.២៧៣គ្រឿង គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១១ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,548.00 | 5,078.00 | |
1oz ABC Bullion Cast Bar | ||
4,611.30 | 4,121.30 | |
100g ABC Bullion Bar | ||
14,730.90 | 13,230.90 | |
1kg ABC Bullion Silver | ||
1,751.60 | 1,351.60 |
Slideshow
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
Powered by: Ngoc Thanh NTGold
- Online: 207
- Today: 4502
- Total: 4942326