Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អត្រាអតិផរណា នៅក្នុងប្រទេស ឥណ្ឌូនេស៊ី កើន ឡើងជិត៤ភាគរយ
2012-04-04 10:08:55

 

ហ្សាកាតាៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅរាត្រី ថ្ងៃទី០២ ខែមេសា ឆ្នាំ ២០១២ថា អត្រាអតិផរណានៅក្នុង ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងជិត៤ភាគរយ ។

រដ្ឋាភិបាលឥណ្ឌូនេស៊ី បានឱ្យដឹងនៅថ្ងៃចន្ទ ម្សិលមិញនេះថា អត្រាអតិផរណា នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើន ឡើង៣,៩៧ភាគរយ គិតក្នុង ខែមីនា ឆ្នាំ២០១២ ក្នុងនោះតម្លៃម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ គ្រប់ប្រភេទកើន ឡើងតម្លៃ ។

អ្វីដែលគេបានកត់ សម្គាល់ខ្លាំងក្លានោះ គឺតម្លៃប្រេងឥន្ធនៈ បានកើនឡើងខ្ពស់ ដែលបញ្ហានេះ ញ៉ាំងឱ្យតម្លៃផលិតផល ជាច្រើនប្រភេទ បន្ដកើនឡើងថ្លៃ ។

ទីភ្នាក់ងារស្ថិតិកណ្ដាល បានឱ្យដឹងថា តម្លៃផលិតផលប្រើប្រាស់ នៅលើតារាង សន្ទស្សន៍ បានកើនឡើង ៣,៩៧ភាគរយ នៅក្នុងខែមីនា ឆ្នាំ២០១២ ។ នៅក្នុងខែកុម្ភៈ កើនឡើង៣,៥៦ភាគរយ ។

គួររំលឹកថា អត្រាអតិផរណាបានកើន ឡើងខ្លាំងគិតចាប់ពីដើមឆ្នាំនេះ មកដល់បច្ចប្បន្ន ។

ប្រធានទីភ្នាក់ងារខាងលើ បានលើកឡើងថា “តម្លៃម្ហូបអាហារ បានកើនឡើង ក្នុងនោះមានបន្លែ ម្ទេស ម្រេច បាន បន្ដកើនឡើងខ្ពស់” ។

ប្រធានទីភ្នាក់ងារបានបញ្ជាក់ទៀតថា “តម្លៃផលិតផលនៅក្នុង ប្រទេសឥណ្ឌូនេស៊ី កើនឡើង ពិសេសតម្លៃម្ទេស នៅតាមបណ្ដាខេត្ដ នានាបានកើនឡើងខ្លាំងក្លា ។ សូមបញ្ជាក់ថា ប្រទេសនេះត្រូវការ ប្រើប្រាស់ម្រេចច្រើន ” ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 362
  • Today: 7751
  • Total: 4636671