វ៉ាស៊ីនតោនៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១២ថា អាយ អឹម អេហ្វ ផ្ដល់ប្រាក់កម្ចីប្រមាណ៤២៧ ពាន់លានដុល្លារ ដល់ប្រទេសស្រីល័ង្កា ។
នៅថ្ងៃចន្ទម្សិលមិញនេះ មូលនិធិរូបបិយវត្ថុអន្ដរជាតិ “អាយ អឹម អេហ្វ” បានអនុម័តផ្ដល់ប្រាក់កម្ចី ៤២៧ពាន់លាន ដុល្លារដល់ប្រទេសស្រីល័ង្កា ដើម្បីគាំទ្រ និងជួយជ្រោមជ្រែងដល់ប្រទេសនេះ ទប់ស្កាត់ឱនភាពពាណិជ្ជកម្ម ។
មូលនិធិខាងលើ ដែលមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១១ កំណើន សេដ្ឋកិច្ចរបស់ស្រីល័ង្កាបានកើនឡើងបន្ដិចវិញ ហើយ ប៉ុន្ដែត្រូវជំរុញឱ្យកើនឡើងបន្ថែមទៀត ព្រោះពាណិជ្ជកម្មមិន ទាន់មានតុល្យភាពនៅឡើយទេ ។
កាលពីឆ្នាំមុន ឱនភាពពាណិជ្ជកម្មរបស់ស្រីល័ង្កា គិតជាទឹកប្រាក់ជិត ១០ពាន់លានដុល្លារ ម្ល៉ោះហើយត្រូវតែជួយដល់ ប្រទេសនេះ ។
គិតចាប់ពីឆ្នាំ២០០៩ អាយ អឹម អេហ្វ បានផ្ដល់ប្រាក់កម្ចី ដល់រដ្ឋាភិបាលស្រីល័ង្កា ប្រមាណ ២,១៣ពាន់ លាន ដុល្លារ ដើម្បីជួយជ្រោមជ្រែង និងកែទម្រង់សេដ្ឋកិច្ច ដល់ប្រទេសនេះឱ្យប្រសើរឡើង ។ ព្រោះថា រដ្ឋាភិបាលប្រើ ប្រាស់ខ្ទង់ថវិកា អស់ច្រើន ទៅលើសង្គ្រាមរយៈពេល ៤ឆ្នាំកន្លងមកនេះ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,876.80 | 5,481.80 | |
1oz ABC Bullion Cast Bar | ||
4,892.50 | 4,442.50 | |
100g ABC Bullion Bar | ||
15,654.50 | 14,254.50 | |
1kg ABC Bullion Silver | ||
1,838.40 | 1,368.40 |
Powered by: Ngoc Thanh NTGold
- Online: 408
- Today: 1911
- Total: 5242318