សាំងហ្គាពួរៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១២ ថា តម្លៃប្រេងធ្លាក់ចុះ ក្នុងសបា្ដហ៍មុន ខណៈដែលអត្រាអ្នកគ្មានការងារធ្វើ នៅសហរដ្ឋអាមេរិក ថយចុះដែរ ។
ក្រុមអ្នកវិភាគមួយចំនួនបាន លើកឡើងថា តម្លៃប្រេងរហូតមកដល់ ថ្ងៃចន្ទនេះបានថយចុះ ស្របពេលគ្នានេះដែរ អត្រាអ្នកគ្មានការងារធ្វើ បានថយចុះដែរ នៅសហរដ្ឋអាមេរិក ។
តាមការប៉ាន់ប្រមាណ តម្លៃប្រេងនឹងបន្ដកើនឡើង រហូតដល់ខែឧសភា ដោយតម្លៃប្រេងឆៅ នៅញ៉ូវយ៉ក តិចសាស់ នឹងកើនឡើង ក្នុង១បារ៉ែល១,២១ដុល្លារ ស្មើនឹងតម្លៃ១០២,១០ដុល្លារ ក្នុង១បារ៉ែល និងនៅប្រេងចំរាញ់រួចនៅ សមុទ្រខាងជើង នឹងបន្ដកើនឡើង ដូចគ្នាដែរ ក្នុងតម្លៃ១បារ៉ែល ស្មើនឹង១២២,៣៥ដុល្លារ ។
លោក វិកទ័រ ស៊ុម “Victor Shum” មន្ដ្រីជាន់ខ្ពស់មួយរូប មកពីស្ថានប័នក្រុមប្រឹក្សា ថាមពលអន្ដរជាតិ ប្រចាំនៅ សិង្ហបុរី បានឱ្យដឹងថា “ទីផ្សារការងារនៅសហរដ្ឋអាមេរិក ហាក់ដូចជាកើនឡើងយឺត នៅឡើយ” ។
លោកបានបន្ថែមថា “តាមការរំពឹងទុក តួលេខនៃការស្វែងរក ការងារធ្វើកើនឡើងនៅឡើយ ហើយស្របពេលនេះ តម្លៃប្រេងក៏មិនទាន់ ធ្លាក់ថ្លៃខ្លាំងក្លានោះដែរ ដោយការថយចុះនៅមានកម្រិតតិច តួចនៅឡើយទេ” ៕