Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

អ៊ីតាលី ចាប់ផ្តើម តំណាក់កាលទីពីរ ក្នុងគម្រោងស្តា កំណើនសេដ្ឋកិច្ច
2011-12-29 15:55:30

 

រ៉ូម៖ ការប្រជុំគណរដ្ឋមន្រ្តី ជាបន្ទាន់មួយ នៃនាយករដ្ឋមន្រ្តី អ៊ីតាលី លោក ម៉ារីអូ ម៉ុនទី កាល ពីថ្ងៃពុធ ទី២៨ ម្សិលមិញនេះ បាននិយាយអំពី ការចាប់ផ្តើមតំណាក់កាលទីពីរ ក្នុងការធ្វើឲ្យមាន កំណើនសេដ្ឋកិច្ចក្នុងប្រទេសនេះឡើងវិញ។

យោងតាមគេហទំព័រចិន ស៊ិនហួ ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ ២០១១ នេះបានឲ្យដឹងថា សកម្មភាពនេះដែរ គឺផ្តោតទៅលើទីផ្សារការងារ និង កំណើនការងារផងដែរ ពិសេសសម្រាប់ពួកយុវជន និងសេចក្តីរាយការណ៍ ពីភាពធូរស្រាលសេដ្ឋកិច្ចផ្នែកជំនួញដូចជា ឱសថស្ថាន និងក្រុមហ៊ុនតាក់ស៊ីផងដែរ។

ជាដំបូង កញ្ចប់ទឹកប្រាក់ដែលមានចំនួន ៣០ ពាន់លានអឺរ៉ូ ស្មើនឹង ៣៩ពាន់លានដុល្លារអាមេរិក នៃចំនួនដ៏តឹងតែងនោះ ត្រូវបានគេធ្វើឲ្យប្រសើរឡើងវិញ ដោយសភា កាលពីសប្តាហ៍មុន ដោយផ្តោតទៅលើការកាត់បន្ថយចំណាយសាធារណៈ ការជំរុញការស្ថាបនា រចនាសម្ព័ន្ធជាថ្មី និងធ្វើឲ្យសេដ្ឋកិច្ចមានកំណើនឡើងវិញ។

លោក ម៉ាសស៊ីម៉ូ ខូសារ៉ូ ដែលជាសមាជិកសភា នៃមជ្ឈមណ្ឌលសិទិ្ធមនុស្ស និងជាបេក្ខជន មកពីគណបក្សសេរីភាព បាននិយាយក្នុងកម្មវិធីរបស់ទូរទស្សន៍ ក្នុងស្រុកមួយ កាលពីថ្ងៃពុធ ទី២៨ ម្សិលមិញនេះថា យើងរំពឹងថារដ្ឋាភិបាលនឹងចាប់ផ្តើមសកម្មភាពសេរីកម្ម ដែលពិតប្រាកដមួយ ហើយនឹងការកាត់បន្ថយ ចំណាយផងដែរ។

លោក ហ្វេលីស បេលលីស្សារីយ៉ូ សមាជិកសភាមកពីគណបក្សប្រឆាំងរបស់អ៊ីតាលី បានធ្វើការប្រឆាំងនឹងកញ្ចប់ថរិការនោះ និងបាននិយាយថា ភាពដ៏តឹងតែងនេះ មានចំពោះតែពលរដ្ឋដែលទន់ខ្សោយប៉ុណ្ណោះ។

យោងតាម ភ្នាក់ងារស្ថិតិជាតិរបស់អ៊ីតាលី បានឲ្យដឹងថា សេដ្ឋកិច្ចអ៊ីតាលីធ្លាក់ចុះ ០.២ ភាគរយ ក្នុងត្រីមាសទីបី និងត្រីមាសទីពីរ ដែលគេរំពឹងថា នឹងបន្តធា្លក់ចុះរហូត ដល់ឆ្នាំ២០១២ ផងដែរ។





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 633
  • Today: 6968
  • Total: 4648242