Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

តើអ្វីជាបុព្វហេតុ បណ្តាលឲ្យមានវិបត្តិ បំណុលក្នុងតំបន់ អឺរ៉ុប?
2012-01-11 11:16:28

 

កាលពីឆ្នាំ២០១១កន្លងទៅនេះ មានបញ្ហាគួរឲ្យ កត់សម្គាល់ជាច្រើនបានកើតឡើង ជាក់ស្តែងដូចជា ការកើតមាននូវចលនាបះបោរក្នុងតំបន់អារ៉ាប់ ការកើតឡើងនូវគ្រោះធម្មជាតិស៊ូណាមី ក្នុងប្រទេសជប៉ុន រួមទាំងមរណភាពរបស់លោក អូសាម៉ា ប៊ិនឡាដិន កំពូលមេដឹកនាំភេវរករពិភពលោក។ ជាមួយគ្នានេះដែរ  ឆ្នាំ២០១១ ក៏ឆ្នាំដែលកើតមាននូវបញ្ហាវិបត្តិបំណុល ក្នុងតំបន់ចាយប្រាក់អឺរ៉ូ ដែលនេះជាវិបត្តិដ៏ធ្ងន់ធ្ងរមួយ ជំរុញឲ្យមេដឹកនាំពិភពលោកផ្តោតការយកចិត្តទុកដាក់ និងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង។

ឆ្លើយតបទៅនឹងបទពិសោធន៍ដែលធ្លាប់ប្រឈមមុខទៅនឹងវិបត្តិហិរញ្ញវត្ថុ តំបន់ចាយប្រាក់អឺរ៉ូ បានធ្វើការព្រមព្រៀងក្នុងកាត់បន្ថយការចំណាយ ស្របពេលដែលភាគីអាល្លឺម៉ង់បានទាមទារ ឲ្យមេដឹកនាំរដ្ឋាភិបាលនានា ក្នុងតំបន់អឺរ៉ុប រៀបចំគោលការណ៍ថ្មី ដោយការកំណត់បរិមាណប្រាក់កម្ចីក្នុងប្រទេសនីមួយៗ ក្នុងមួយឆ្នាំៗ ឲ្យនៅត្រឹមប្រមាណជា៣ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួន។ ការកំណត់នេះមានគោលដៅ ក្នុងការបញ្ឈប់កុំឲ្យកើតមានវិបត្តិបំណុល ធ្ងន់ធ្ងរកើតឡើង ព្រមទាំងការពារកុំឲ្យមានបញ្ហាហិរញ្ញវត្ថុ កើតមានសាជាថ្មី ។

ការពិតទៅគោលការណ៍នេះ ធ្លាប់ត្រូវបានប្រើប្រាស់រួចម្តងមកហើយ កាលពីទសវត្សន៍ឆ្នាំ៩០ ជាក់ស្តែង កាលពីឆ្នាំ១៩៩៧ ដោយបណ្តាប្រទេសអឺរ៉ុប បានធ្វើការព្រមព្រៀងក្នុងការកំណត់បរិមាណ ប្រាក់កម្ចីឲ្យនៅត្រឹមតែ ៣ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួន ដោយកាលនោះតំបន់អឺរ៉ុប ក៏បានប្រឈមមុខទៅនឹងវិបត្តិហិរញ្ញវត្ថុផងដែរ។

ទោះបីជាយ៉ាងនេះក្តី ប្រទេស អ៊ីតាលី នៅតែបានរំលោភបំពាន ទៅលើគោលការណ៍នេះ យ៉ាងធ្ងន់ធ្ងរ ដោយជាធម្មតា និងជារៀងរាល់ឆ្នាំ ប្រទេសនេះតែងតែស្វែងខ្ចីប្រាក់ ហួសពីគោលការណ៍ ដែលបានកំណត់។ ដោយឡែកប្រទេសអាល្លឺម៉ង ក៏បានបង្កបញ្ហាដូចប្រទេស អ៊ីតាលីដែរ ដោយប្រទេសនេះបានខ្ចីប្រាក់ លើសពីចំនួនបីភាគរយ នៃប្រាក់ចំណូលរបស់ខ្លួន។ ក្រោយមកមានប្រទេសបារាំង ដែលជាអ្នកអនុវត្តបន្តដូចគ្នាបែបនេះដែរ។

ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ មានតែប្រទេស អេស្ប៉ាញប៉ុណ្ណោះ ដែលបានគោរពតាមគោលការណ៍នេះបានច្បាស់លាស់ រហូតដល់ឆ្នាំ២០០៨ ដែលជាឆ្នាំមានវិបត្តិហិរញ្ញវត្ថុកើតឡើង។ ចំពោះរដ្ឋាភិបាល ម៉ាទ្រីដ វិញ ក៏បានគោរពតាមគោលការណ៍នេះ ជារៀងរាល់ឆ្នាំផងដែរ គឺតាំងពីពេល នៃការបង្កើតប្រាក់អឺរ៉ូ នាឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០០៧។

ដោយឡែកប្រទេសក្រិចវិញ មិនបានអនុវត្តតាមគោលការណ៍ នៃការខ្ចីប្រាក់៣ភាគរយនេះនោះទេ។ ប៉ុន្តែប្រទេសនេះបានព្យាយាមធ្វើឲ្យអត្រាតួរលេខ នៃប្រាក់កម្ចីរបស់ខ្លួនហាក់ពុំមាន បញ្ហាចោទកើតឡើង ហេតុនេះហើយទើបអាចធ្វើឲ្យប្រទេសក្រិច ចូលជាសមាជិកក្នុងតំបន់ ចាយប្រាក់អឺរ៉ូបាន។ ទោះបីជាយ៉ាងនេះក្តី វិបត្តិបំណុលក្នុងប្រទេសក្រិច ត្រូវបានបើកកកាយឡើង កាលពីពីរឆ្នាំមុន។

តាមរយៈបញ្ហាខាងលើបានបង្ហាញថា វិបត្តិប្រាក់បំណុលកើតឡើង ដោយសារតែប្រទេស អាល្លឺម៉ង់ បារាំង អ៊ីតាលី និងបណ្តាប្រទេសដែលស្ថិតក្នុងតំបន់អឺរ៉ុប មិនមានការប្រុងប្រយ័ត្ន ក្នុងការស្វែងប្រាក់កម្ចី។  ប៉ុន្តែនេះគ្រាន់តែជាហេតុផលតូចមួយ ដែលបង្កឲ្យមានវិបត្តិបំណុល ក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះ។ តើអ្វីជាបុព្វហេតុពិតប្រាកដដែលបង្កជាវិបត្តិបំណុលក្នុងតំបន់អឺរ៉ុប?

ទីមួយ នៅពេលដែលបណ្តាប្រទេស អឺរ៉ុបខាងត្បូងចូលជាសមាជិកតំបន់ ចាយប្រាក់អឺរ៉ូ  អត្រាការប្រាក់បានធ្លាក់ចុះយ៉ាងខ្លាំង ពុំធ្លាប់កើតមានពីមុនមក ធ្វើឲ្យការខ្ចីប្រាក់មានការកើនឡើង គួរឲ្យកត់សម្គាល់។ ការពិតទៅវាជាវិបត្តិធ្ងន់ធ្ងរមួយសមា្រប់ តំបន់អឺរ៉ុបខាងត្បូងទាំងមូល តែប្រទេស អេស្ប៉ាញ អ៊ីតាលី ក្រិច និងបារាំងជាប្រទេសដែលបាន ប្រឈមមុខទៅនឹងវិបត្តិបំណុល នេះខ្លាំងជាគេ។

ក្នុងអំឡុងនៃការផ្ទុះនូវវិបត្តិនេះឡើង ប្រាក់ឈ្មួលសម្រាប់ការងារ បែរជាមានការកើនឡើងយ៉ាងខ្លាំង ក្នុងតំបន់អឺរ៉ុបខាងត្បូង និងបារាំង។ ដោយឡែកប្រទេស អាល្លឺម៉ង់វិញ ព្យាយាមក្នុងការ គ្រប់គ្រងស្ថិរភាព ប្រាក់ឈ្មួលក្នុងប្រទេសរបស់ខ្លួន។ ហេតុនេះ ធ្វើឲ្យកម្មករធ្វើការក្នុងប្រទេស អ៊ីតាលី និងអេស្ប៉ាញ ត្រូវប្រឈមមុខទៅនឹងការប្រកួតប្រជែងព្រមទាំងមានការថយចុះនូវតម្លៃប្រាក់ឈ្មួល។ បញ្ហានេះនាំឲ្យបណ្តាប្រទេសទាំងពីរ និងបណ្តាប្រទេស ក្នុងតំបន់អឺរ៉ុបខាងត្បូង ជួបការលំបាកក្នុងការនាំចេញទំនិញជាងប្រទេស អាល្លឺម៉ង។

ដំណាលគ្នានេះដែរ បន្ទាប់ពីការបង្កើតប្រាក់អឺរ៉ូ នៅឆ្នាំ១៩៩៩ ប្រទេស អាល្លឺម៉ង់ បានក្លាយនាំមុខមួយ ជាប្រទេសអ្នកលក់ និងនាំចេញធំជាងគេមួយ បន្ទាប់ពីមហាអំណាចលើពិភពលោក ដោយបាននាំចេញទំនិញទៅក្រៅប្រទេស ច្រើនជាងការនាំចូល។ នេះមានន័យថា ប្រទេស អាល្លឺម៉ង់រកបានប្រាក់ចំណូល ជាច្រើនពីការនាំចេញរបស់ខ្លួន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺអាល្លឺម៉ង់បានយកប្រាក់ចំណូលស្ទើរទាំងស្រុងនេះ ធ្វើជាប្រាក់សម្រាប់ឲ្យបណ្តាប្រទេសអឺរ៉ុបខាងត្បូងខ្ចី។

ហេតុនេះ ជាសរុបសេចក្តីឡើងវិញ បណ្តាប្រទេស ដែលបានស្វែងរក ប្រាក់កម្ចីបានធ្វើឲ្យវិបត្តិបំណុល រីកធំឡើងជាលំដាប់ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០០៨មក។ បញ្ហានេះ នាំឲ្យរដ្ឋាភិបាលនីមួយពិបាកក្នុងការដោះស្រាយ ដែលនាំឲ្យវិបត្តិបំណុលក្នុងតំបន់ចាយប្រាក់អឺរ៉ូ កើតឡើងកាន់តែធ្ងន់ធ្ងរ ជាពិសេសក្នុងប្រទេសក្រិច និងអេស្ប៉ាញ។ បើទោះបីជាបច្ចុប្បន្ននេះ រដ្ឋាភិបាលទាំងអស់មិនល្មើសនឹងគោលការណ៍ នៃការខ្ចីបា្រក់លើសពីបីភាគរយក៏ដោយ ក៏វាមិនមានអ្វីដែលអាចធ្វើឲ្យមានការប្រសើរឡើង និងអាចដោះស្រាយវិបត្តិនេះបានឡើយ។

ប្រទេស អេស្ប៉ាញ និងអ៊ីតាលី បច្ចុប្បន្ននេះ កំពុងប្រឈមមុខទៅ នឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយវិបត្តិនេះ បានជះឥទ្ធិពលយ៉ាងខ្លាំង មកលើវិស័យសេដ្ឋកិច្ចរបស់ខ្លួន។ ឆ្លើយតបតាមបញ្ហានេះ  បណ្តាប្រទេសដែលប្រឈមមុខនឹងវិបត្តិទាំងនេះ បានព្រមព្រៀងក្នុងការកាត់បន្ថយការចំណាយរបស់ខ្លួន។ ប៉ុន្តែទាក់ទងនឹងការកាត់បន្ថយការចំណាយ វានឹងបង្កឲ្យប្រទេសនីមួយៗត្រូវជួបប្រទះនូវ វិបត្តិសេដ្ឋកិច្ចមួយកម្រិតទៀត ដោយក្នុងនោះរួមមានដូចជា បញ្ហាមនុស្សបាត់បង់ការងារធ្វើ (ជាក់ស្តែងក្នុងប្រទេស អេស្ប៉ាញ អ្នកបាត់បង់ការងារធ្វើមានចំនួនរហូតដល់ ២០ភាគរយ នៃចំនួនប្រជាជនសរុប)។

បញ្ហាការកើនឡើងនូវចំនួនអ្នកអត់ការងារធ្វើ ជាហេតុនាំឲ្យតម្លៃ នៃប្រាក់ឈ្មួលត្រូវធ្លាក់ចុះ ហើយការធ្លាក់ចុះនេះធ្វើឲ្យប្រជាជនកាន់តែពិបាក ដោយសារពួកគេត្រូវកាត់បន្ថយការចំណាយ ឬគ្មានប្រាក់គ្រប់គ្រាន់ក្នុងការសងបំណុល។ 

ប៉ុន្តែប្រសិនបើមិនមានការកាត់បន្ថយក្នុងការចំណាយនោះទេ  តំបន់អឺរ៉ុប នឹងប្រឈមមុខទៅនឹងការ ដួលរលំសេដ្ឋកិច្ច។ វិបត្តិប្រាក់បំណុលនឹងធ្វើឲ្យមនុស្សនឹងបាត់បង់ជំនឿមកលើទីផ្សារហិរញ្ញវត្ថុ របស់តំបន់ចាយ ប្រាក់អឺរ៉ួ ដោយសារការព្រួយបារម្ភថា វិបតិ្តសេដ្ឋកិច្ច ធ្វើឲ្យបណ្តាប្រទេសទាំងនោះ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយ ជាមួយវិបត្តិបំណុលរបស់ខ្លួន។

ហេតុនេះវិបត្តិបំណុលក្នុងតំបន់ចាយប្រាក់អឺរ៉ូកើតឡើង ដោយសារ តែការធ្វេប្រហែស របស់បណ្តាប្រទេស ក្នុងតំបន់ ដែលបានពង្រីកបំណុលរបស់ខ្លួន លើសពីគោលការណ៍ ដែលបានកំណត់។ ជាលទ្ធផលវិបត្តិនេះមិនត្រឹមតែបង្កជាបញ្ហាចោទក្នុងតំបន់អឺរ៉ុប ទាំងមូលប៉ុណ្ណោះទេ តែវាថែមទាំងបានជះឥទ្ធិពលអវិជ្ចមានមកក្នុងតំបន់ដទៃទៀត លើពិភពលោកផងដែរ៕

Photo by DAP-NEWS





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,231.704,831.70
1oz ABC Bullion Cast Bar
4,349.103,969.10
100g ABC Bullion Bar
13,937.4012,837.40
1kg ABC Bullion Silver
1,682.801,332.80
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 482
  • Today: 2174
  • Total: 4617450