សាំងហ្គាពួរៈ យោងតាមគេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ ២០១២ ថា គ្រោះទឹកជំនន់ នៅក្នុង ប្រទេសថៃ កាលពីឆ្នាំមុន បង្កផលប៉ះពាល់ ដល់កំណើន សេដ្ឋកិច្ច របស់ប្រទេសនេះ ប្រមាណ៤,៨ភាគរយ ។
ផ្អែកតាមការប៉ាន់ប្រមាណមួយ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ សង្គមជាតិ និងសេដ្ឋកិច្ច ហៅកាត់ “NESDB ”បាន ចេញ សេចក្ដីប្រកាសព័ត៌មាន មួយ នៅសាំងហ្គាពួរថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសថៃ បានបង្កឱ្យប៉ះ ពាល់ដល់ កំណើនសេដ្ឋកិច្ចប្រទេសថៃ គិតជាទឹកប្រាក់ប្រមាណ ១៥,៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
សរុបទំហំ នៃការខូចខាតដោយសារគ្រោះទឹកជំនន់នេះ មានប្រមាណ៤,៨ភាគរយ នៃកំណើនផលិត ផលសរុបក្នុង ស្រុក ឬហៅថា ជីឌីភី នោះ ។
លោក អាក់ខន ទេមីពីតៃយ៉ាប៉ៃស៊ីត “Arkhom Termipittayapaisith” អគ្គលេខាធិការ ណែ្សឌព បានលើកឡើងថា ផ្អែកតាមការប៉ាន់ ប្រមាណ សរុបតម្លៃនៃការខូចខាតទាំងអស់មានប្រមាណ៥០ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។
រដ្ឋាភិបាលថៃ បានលើកឡើងថា នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១១ កំណើនសេដ្ឋកិច្ចស្រុកថៃមានប្រមាណ៣,៧ភាគ រយប៉ុណ្ណោះ ។ ដោយកំណើន ប្រចាំឆ្នាំវិញបានធ្លាក់នៅក្រោម១,៥ភាគរយ ។
តួលេខមួយចំនួ នបង្ហាញឱ្យដឹងថា ផ្អែកតាមការប៉ាន់ ប្រមាណភាគច្រើន ផ្នែកឯកជន ។
ប្រធានអ្នកសេដ្ឋកិច្ច នៅ HSBC សម្រាប់គ្រប់គ្រងតំបន់អាស៊ាន និងឥណ្ឌា លោក លីប អ៊ែសស្កេស៊ិន “Leif Eskesen”បានលើកឡើងថា លោកបានព្យាករណ៍ កំណើនសេដ្ឋកិច្ច របស់ប្រទេសថៃ ក្នុងឆ្នាំ ២០១២ នឹង កើនឡើងវិញប្រមាណ៤ភាគរយ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 520
- Today: 13862
- Total: 4655136