ឡុងដ៏ៈ រដ្ឋមន្ត្រីការបរទេសអង់គ្លេស វិលៀម ហាហ្គឺ បានធ្វើការព្រមាននៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០១២ ថា កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ នឹងនាំឲ្យកើនឡើងនូវការប្រកួត ប្រជែងផ្នែកអាវុធនៅតំបន់មជ្ឈិមបូព៌ា ហើយមធ្យោបាយដើម្បីទប់ទល់ទៅនឹងការ គំរាមកំហែង ទាំងនេះត្រូវបានយើងគិតទុករួចរាល់អស់ហើយ។
តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងទៀតថា នៅក្នុងកិច្ចសំភាសន៍របស់ ទូរលេខប្រចាំថ្ងៃអាទិត្យ នោះ លោករដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេស បានអំពាវនាវ ដល់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ឲ្យចូលរួមក្នុងតុចរចាទាំងឡាយ ឬ មួយក៏ចង់ទទួលការ ដាក់ទណ្ឌកម្មពីអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា នៅពេលនេះរដ្ឋាភិបាលទាំងឡាយ នៃបណ្តាប្រទេសសហគមន៍អឺរ៉ុប កំពុងបោះជំហានគៀកទៅដល់កិច្ចព្រមព្រៀង ក្នុងការផ្អាកការរកស៊ីប្រេង ជា មួយនឹងប្រទេសអ៊ីរ៉ង់ហើយ ដោយរយៈពេលដំបូង នៃការផ្អាកនេះ មានរយៈពេល៦ខែ។
លោក ហាហ្គឺ បានបញ្ជាក់ប្រាប់ទូរលេខប្រចាំថ្ងៃនោះទៀតថា យើងបាន បញ្ជាក់ពីបញ្ហានេះជាច្រើនដងរួចមកហើយ ពីព្រោះតែប្រទេសអ៊ីរ៉ង់ បានបន្តកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនដោយឥតឈប់ឈរ ដោយនេះជាការគំរាមកំហែងយ៉ាងខ្លាំងដល់តំបន់មជ្ឈិមបូព៌ា ហើយបើសិនជាយើង នៅតែបន្តវិបត្តិដោយប្រទេសអ៊ីរ៉ង់ នេះតទៅទៀតនោះ ឆ្នាំ ២០១២នឹងក្លាយជាឆ្នាំ នៃមហន្តរាយ ដ៏ធំមួយជាមិនខាន។ ប្រទេសអ៊ីរ៉ង់ដដែលជាដដែល តែងតែអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺស្ថិតនៅក្នុងគោលដៅសន្តិភាពនោះទេ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,233.40 | 4,833.40 | |
1oz ABC Bullion Cast Bar | ||
4,350.50 | 3,970.50 | |
100g ABC Bullion Bar | ||
13,942.00 | 12,842.00 | |
1kg ABC Bullion Silver | ||
1,682.90 | 1,332.90 |
Powered by: Ngoc Thanh NTGold
- Online: 426
- Today: 1807
- Total: 4617083