Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

សេដ្ឋកិច្ច​ចិន​​​​ មាន​កំណើន​ទាប​ឆ្នាំ២០១២
2012-01-20 11:17:52

 

សេដ្ឋកិច្ច​ចិន​ដែល​ជា​មហា​អំណាច​ទី​២​ពិភពលោក​បាន​កើន​ក្នុង​ល្បឿន​ ​យឺត​​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ នេះ។ ​នេះ​ដោយ​យោង​តាម​តួលេខ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ដកស្រង់​ដោយ​គេហទំព័រ BBC។

GDP ​ប្រទេស​នេះ​​កើន​ត្រឹម​កម្រិត​ ៨,៩% ​ក្នុង​រយៈពេល ៣​ខែ​ចុងក្រោយ​នៃ​ឆ្នាំ ២០១១។ ​កំណើន​នេះ​ធ្លាក់​ចុះ​ទាប​ជាង​​ត្រី​មាស​មុន​រហូត​ដល់ ៩,១%។ ការិយាល័យ​ស្ថិតិ​បាន​បង្ហាញ​ថា ​កំណើន​ពេញ​មួយ​ឆ្នាំ​គឺ​មាន​ ៩,២% ​ទាប​ជាង​ឆ្នាំ ២០១០​​ ដែល​មាន​ត្រឹម​តែ​ ១០,៤%។ ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា ​​តាម​ការ​រំពឹង​ទុក​សេដ្ឋកិច្ច​ប្រទេស​យក្ស​តំបន់​អាស៊ី​នេះ​នឹង​បន្ត​កើន​ឡើង​ក្នុង​កម្រិត​ទាប​ដដែល​ក្នុង​ឆ្នាំ ២០១២​នេះ។

“​ប្រសិន​បើ​អ្នក​ក្រឡេក​មើល​ពេញ​មួយ​ឆ្នាំ ២០១២ ​អ្នក​នឹង​បាន​​ឃើញ​កាន់​តែ​ច្បាស់​ពី​ការ​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​មួយ​នេះ​ ដោយ​សារ​តែ​​ឥទ្ធិពល​នៃ​ការ​រឹត​បន្តឹង​ថវិកា”​ ​នេះ​ជា​ការ​​លើក​ឡើង​​របស់​លោក Arjuna Mahendran ​ប្រធាន​​យុទ្ធសាស្ត្រ​អាស៊ី​នៃ​ធនាគារ​ HSBC។ ​លោក​បន្ត​ថា​ ​​ទោះ​ជា​យ៉ាង​ណា​កំណើន​នេះ​នឹង​ស្ទុះ​ឡើង​នៅ​ចុង​ឆ្នាំ។
ប្រទេស​ចិន​ធ្លាប់​ជា​ប្រទេស​ដែល​មាន​​កំណើន​សេដ្ឋកិច្ច​លឿន​ជាង​គេ​បំផុត​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។
វិធាន​ការ​ដែល​អនុវត្ត​ដោយ​រដ្ឋាភិបាល​អាច​ប្រឈម​នឹង​បញ្ហា​​ថវិកា​មួយ​ចំនួន​ ​ដូច្នេះ​ហើយ​ទើប​ប្រទេស​ចិន​ស្វះស្វែង​រក​​វិធី​បន្ថយ​កំណើន​សេដ្ឋកិច្ច​មក​ត្រឹម​កម្រិត​មួយ​​ដែល​ខ្លួន​​យល់​ថា​​ ​ប្រកប​ដោយ​និរន្តរភាព។
វិធានការ​ទាំង​នោះ​រាប់​បញ្ចូល​ដូចជា​ការ​កំណត់​កម្រិត​ទឹក​ប្រាក់​​កម្ចី​ ​និង​ការ​រឹត​បន្តឹង​ការ​ផ្គត់ផ្គង់​ថវិកា​ជា​ដើម។

ការ​ថមថយ​របស់​សេដ្ឋកិច្ច​ចិន​នេះ ​មិន​មែន​បណ្ដាល​មក​ពី​កត្តា​ខាង​ក្នុង​តែ​ម៉្យាង​នោះ​ទេ ​តែ​ក៏​បណ្ដាល​មក​ពី​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​តំបន់​អឺរ៉ុប​មាន​ការ​ធ្លាក់​ចុះ។ ​ចំពោះ​វិធានការ​ថ្មី​ ចិន​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ក្នុង​ស្រុក​កើន​ឡើង​​ ដើម្បី​ជៀសវាង​ការ​ពឹង​ផ្អែក​​ខ្លាំង​លើ​ការ​នាំ​ចេញ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 526
  • Today: 14493
  • Total: 4655767