សេដ្ឋកិច្ចចិនដែលជាមហាអំណាចទី២ពិភពលោកបានកើនក្នុងល្បឿន យឺតរយៈពេលពីរឆ្នាំចុងក្រោយ នេះ។ នេះដោយយោងតាមតួលេខចុងក្រោយរបស់រដ្ឋាភិបាលដកស្រង់ដោយគេហទំព័រ BBC។
GDP ប្រទេសនេះកើនត្រឹមកម្រិត ៨,៩% ក្នុងរយៈពេល ៣ខែចុងក្រោយនៃឆ្នាំ ២០១១។ កំណើននេះធ្លាក់ចុះទាបជាងត្រីមាសមុនរហូតដល់ ៩,១%។ ការិយាល័យស្ថិតិបានបង្ហាញថា កំណើនពេញមួយឆ្នាំគឺមាន ៩,២% ទាបជាងឆ្នាំ ២០១០ ដែលមានត្រឹមតែ ១០,៤%។ ក្រុមអ្នកវិភាគបានឲ្យដឹងថា តាមការរំពឹងទុកសេដ្ឋកិច្ចប្រទេសយក្សតំបន់អាស៊ីនេះនឹងបន្តកើនឡើងក្នុងកម្រិតទាបដដែលក្នុងឆ្នាំ ២០១២នេះ។
“ប្រសិនបើអ្នកក្រឡេកមើលពេញមួយឆ្នាំ ២០១២ អ្នកនឹងបានឃើញកាន់តែច្បាស់ពីការធ្លាក់ចុះនៅត្រីមាសទីមួយនេះ ដោយសារតែឥទ្ធិពលនៃការរឹតបន្តឹងថវិកា” នេះជាការលើកឡើងរបស់លោក Arjuna Mahendran ប្រធានយុទ្ធសាស្ត្រអាស៊ីនៃធនាគារ HSBC។ លោកបន្តថា ទោះជាយ៉ាងណាកំណើននេះនឹងស្ទុះឡើងនៅចុងឆ្នាំ។
ប្រទេសចិនធ្លាប់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេបំផុតកាលពីប៉ុន្មានឆ្នាំកន្លងទៅ។
វិធានការដែលអនុវត្តដោយរដ្ឋាភិបាលអាចប្រឈមនឹងបញ្ហាថវិកាមួយចំនួន ដូច្នេះហើយទើបប្រទេសចិនស្វះស្វែងរកវិធីបន្ថយកំណើនសេដ្ឋកិច្ចមកត្រឹមកម្រិតមួយដែលខ្លួនយល់ថា ប្រកបដោយនិរន្តរភាព។
វិធានការទាំងនោះរាប់បញ្ចូលដូចជាការកំណត់កម្រិតទឹកប្រាក់កម្ចី និងការរឹតបន្តឹងការផ្គត់ផ្គង់ថវិកាជាដើម។
ការថមថយរបស់សេដ្ឋកិច្ចចិននេះ មិនមែនបណ្ដាលមកពីកត្តាខាងក្នុងតែម៉្យាងនោះទេ តែក៏បណ្ដាលមកពីការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបមានការធ្លាក់ចុះ។ ចំពោះវិធានការថ្មី ចិនបានជំរុញឲ្យមានការប្រើប្រាស់ក្នុងស្រុកកើនឡើង ដើម្បីជៀសវាងការពឹងផ្អែកខ្លាំងលើការនាំចេញ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,239.80 | 4,839.80 | |
1oz ABC Bullion Cast Bar | ||
4,355.80 | 3,975.80 | |
100g ABC Bullion Bar | ||
13,959.20 | 12,859.20 | |
1kg ABC Bullion Silver | ||
1,685.60 | 1,335.60 |
Powered by: Ngoc Thanh NTGold
- Online: 522
- Today: 2640
- Total: 4617916