IMF ទទួលបាន ប្រភពចំណូល កើនឡើង ៥០០ពាន់លាន ដុល្លារ
2012-01-20 11:24:51
វ៉ាស៊ីនតោនៈ យោងតាមទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ ថា មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ទទួលបានប្រភពចំណូលកើនឡើង ៥០០ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
មូលនិធិរូបិយវត្ថុអន្ដរជាតិជាស្ថាប័នផ្ដល់ប្រាក់កម្ចីដ៏ធំនៅសហរដ្ឋអាមេរិក និងមានមូលដ្ឋាន នៅរដ្ឋធានីវ៉ាស៊ីនតោន បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៨ ថា ស្ថាប័ននឹងទទួលបានទឹកប្រាក់បន្ថែមចំនួន ៥០០ពាន់លានដុល្លារ ដែលថវិកានេះ នឹងជួយបង្កើនទុនរបស់មូលនិធិ។ ទឹកប្រាក់នេះនឹងត្រូវយកប្រើប្រាស់ក្នុងការជួយស្ដារវិបត្ដិ បំណុលនៅក្នុងតំបន់ សហភាពអឺរ៉ុប ។
អ្នកនាំពាក្យមួយរូបបម្រើការនៅមូលនិធិខាងលើបានលើកឡើងនៅក្នុងសេចក្ដី ប្រកាសព័ត៌មានមួយថា “ផ្អែកទៅ លើការប៉ាន់ប្រមាណ អំពីសក្ដានុពលហិរញ្ញវត្ថុសកល គឺយើងត្រូវការប្រភពចំណូលប្រមាណ ១រយពាន់លានដុល្លារ ឯណោះនៅក្នុងអំឡុងពេលខាងមុខទៀត ហើយមូលនិធិមានបំណងបង្កើនប្រភព ចំណូលបន្ថែមទៀតតាមរយៈការ ផ្ដល់ប្រាក់កម្ចីទាំងនេះ” ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “ប្រភពចំណូលសរុបទាំងនេះ ជាការសន្យា កាលពីពេលថ្មីៗនេះពីបណ្ដាប្រទេស នៅក្នុងប្លុកសហភាពអឺរ៉ុប ដើម្បីជួយបង្កើនប្រភពចំណូលដល់មូលនិធិប្រមាណ ២០០ពាន់លានដុល្លារផងដែរ ។ នេះ ជាជំហានដំបូងហើយដែលយើងទទួលបាន ហើយយើងនឹងបន្ដស្វះស្វែងរកប្រភពចំណូល ផ្សេងៗទៀតពីសហដៃគូរបស់យើង ដើម្បីបង្កើនប្រភពចំណូលឱ្យគ្រប់ចំនួននាពេលអនាគត” ។
លោកស្រី គ្រីស្ទីន ឡាហ្គាដ “Christine Lagarde” ប្រធានមូលនិធិ អាយ អឹម អេហ្វ បានលើកឡើងនៅក្នុង សេចក្ដីថ្លែងការណ៍របស់លោកស្រីកាលពីថ្ងៃអង្គារ កន្លងមកនេះថា “ការគ្រប់គ្រងសមាជិក និងមូលនិធិ នឹងបន្ដ ស្វែងរកប្រភពចំណូល ឱ្យកើនឡើង នេះជាគោលដៅមួយដែលយើងចង់បាន ។ ខ្ញុំសូមស្វាគមន៍ចំពោះអស់លោក លោកស្រីជានាយកប្រតិបត្ដិទាំងឡាយ ដែលបានប្រមូលទុន និងជួយគ្នាដោះស្រាយ ទៅលើវិបត្ដិផ្សេងៗដែលកើត មានឡើង និងការជួយស្ដារឡើងវិញ ស្ថិរភាពសេដ្ឋកិច្ចសកល” ។
លោកស្រីបានក់តសម្គាល់ថា នេះជាការប្រកួតប្រជែងមួយដ៏អស្ចារ្យ ដែលត្រូវទទួលខុសត្រូវទៅលើបញ្ហាទាំងឡាយ ពោលគឺវិបត្ដិកើតឡើង ហើយក្រុមនាយកប្រតិបត្ដិទាំងឡាយ ក៏បានសង្កត់ធ្ងន់ទៅលើអ្វីដែលចាំបាច់ និងជំរុញឱ្យមានការ ប្រមូលប្រភពចំណូល ដើម្បីទប់ស្កាត់វិបត្ដិបំណុល នៅក្នុងប្លុកសហភាពអឺរ៉ុប និងជួយទប់ស្កាត់ផង ដែរទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោក៕
Related news
Sydney |
Tokyo |
Ha Noi |
HongKong |
LonDon |
NewYork |
|
|
|
|
|
|
We Sell |
We Buy |
37.5g ABC Luong Bar |
5,245.20 | 4,850.20 |
---|
1oz ABC Bullion Cast Bar |
---|
4,353.60 | 3,963.60 |
---|
100g ABC Bullion Bar |
---|
13,950.10 | 12,856.10 |
---|
1kg ABC Bullion Silver |
---|
1,738.20 | 1,388.20 |
---|
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
- Online: 115
- Today: 258
- Total: 4704664