បានប្រកាសពីការកើនឡើងប្រាក់ ចំណូល១៧ភាគរយ ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០១១ ព្រោះការលក់ចេញនូវទូរស័ព្ទវៃឆ្លាតបានផលចំណេញច្រើន។ ប្រាក់ចំណូលសម្រាប់ត្រីមាសទី៤ មានចំនួន ៤សែនកោដិវ៉ុន ឬប្រហែល៣,៦ពាន់លានដុល្លារ កើនពី៣,៤២សែនកោដិវ៉ុន ក្នុងត្រីមាសទី៤ក្នុង ឆ្នាំមុន។ តែទោះជាយ៉ាងណា ប្រាក់ចំណូលសរុបប្រចាំឆ្នាំ២០១១ របស់ក្រុមហ៊ុនធ្លាក់ចុះ១៥ភាគរយធៀបជាមួយឆ្នាំ២០១០។ ក្រុមហ៊ុន Samsung មានផែនការក្នុងការវិនិយោគឆ្នាំនេះចំនួន២៤ពាន់លានដុល្លារចេញពីដើមទុន ។
ក្រុមហ៊ុននិយាយថា ទូរស័ព្ទប្រភេទ Galaxy បានបង្កើនប្រាក់ចំណូលសម្រាប់ឆ្នាំនេះប្រហែល៤០ភាគរយធៀបជាមួយឆ្នាំមុន។ បើទោះជាមានការប្រកួតប្រជែងដ៏ស្វិត
ស្វាញ ពីក្រុមហ៊ុន Apple ក្នុងទីផ្សារលក់ទូរស័ព្ទឆ្លាតវៃក្តី ក្រុមហ៊ុន Samsung និយាយថា ការលក់ចេញនៃទូរស័ព្ទវៃឆ្លាតរបស់ខ្លួនកើនឡើង៣០ភាគរយក្នុងត្រីមាសទី៤។ លោក Robert Yi អនុប្រធានជាន់ខ្ពស់ និងជាប្រធាននៃទំនាក់ទំនងវិនិយោគ បានថ្លែងថា មុខជំនួញផ្នែកទូរគមនាគមន៍របស់យើងបន្ត ផ្តល់ផលចំណេញ ជាមួយការពង្រីកផ្នែកបច្ចេកវិទ្យាឲ្យកាន់តែខ្ពស់ ដែលជាលទ្ធផលធ្វើឲ្យការលក់ចេញក្នុងតម្លៃមធ្យមកើនឡើងកាន់តែខ្ពស់។
បើក្រឡេកមើលឆ្នាំថ្មីនេះ ក្រុមហ៊ុន Samsung បានព្យាករណ៍ពីការកើនឡើងតម្រូវការលើគ្រប់ម៉ូដែលនៃទូរស័ព្ទឆ្លាតវៃ និងកុំព្យួទ័របន្ទះ (Tablet PCs) ក៏ដូចជាតម្រូវការនៃទូរស័ព្ទថ្មី ។ ក្រុមហ៊ុននិយាយថា ខ្លួននឹងចំណាយប្រាក់ចំនួន២៥សែនកោដិចេញពីដើមទុកក្នុងឆ្នាំនេះ លើកម្មវិធី Chip របស់ខ្លួន និងការស៊ើបអង្កេតជំនួញ។ បើទោះជាក្រុមហ៊ុន Samsung បានប្រកាសនូវគំរូទូរទស្សន៍ថ្មីដែលគ្រប់គ្រងដោយសំឡេង និងកាយវិការម្រាមដៃ នៅក្នុងការបង្ហាញសម្ភារអគ្គិសនីក្នុងទីក្រុង Las Vegas កាលពីឆ្នាំមុនក្តី៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,377.70 | 4,877.70 | |
1oz ABC Bullion Cast Bar | ||
4,462.60 | 3,982.60 | |
100g ABC Bullion Bar | ||
14,286.80 | 12,786.80 | |
1kg ABC Bullion Silver | ||
1,779.40 | 1,429.40 |
Powered by: Ngoc Thanh NTGold
- Online: 28
- Today: 1371
- Total: 4718236