ពាក់ព័ន្ធនឹងសំណួរ ដែលចោទសួរឡើងមកថា ហេតុអ្វីបានជាអ្នក សេដ្ឋកិច្ចទាំងឡាយ យល់ឃើញថា អតិផរណា ជាឬសគល់បណ្ដាលឱ្យសេដ្ឋកិច្ចស្រុតចុះ? ផ្អែកតាមការលើកឡើងនេះ អ្នកសេដ្ឋកិច្ចពីររូប ដែលបានសរសេរសៀវ ភៅស្ដីអំពីវិបត្ដិសេដ្ឋកិច្ច ពួកគាត់ទាំងពីរនាក់ បានលើកឡើងថា ឬសគល់នៃវិបត្ដិសេដ្ឋកិច្ច មានកត្ដាជាច្រើនដែល បង្កឱ្យស្រុតចុះ ប៉ុន្ដែ ឫសគល់នៃបញ្ហាចំបងនោះ គឺអតិផរណា ។ ពួកគាត់ក៏យល់ទៀតថា ហេតុផលនេះគឺផ្អែកលើ ស្ថានភាពជាក់ស្ដែង ។ ពិសេស តម្លៃទំនិញឡើងខ្ពស់ នេះហើយជាការបង្ក ឱ្យអត្រាអតិផរណា កាន់កើនឡើងខ្ពស់ ហើយផលប៉ះពាល់ របស់វានោះគឺញាំឱ្យកំណើនសេដ្ឋកិច្ចថយចុះ ឬបើស្ថិតក្នុងកម្រិតខ្ពស់នោះ គេអាចនិយាយថា សេដ្ឋកិច្ចស្រុតចុះយ៉ាងគំហុកតែម្ដង ។
មានពលរដ្ឋជាច្រើន ពួកគាត់យល់ឃើញថា អតិផរណាដែលកើនឡើងខ្ពស់ វាបង្កផលប៉ះពាល់ដល់ពួកគាត់ ពិសេស ញាុំងឱ្យអត្រាអ្នកគ្មានការងារធ្វើកើនឡើង ហើយបញ្ហានេះកំពុងតែប្រឈមមុខស្ទើរគ្រប់ទិសទី មិនថាប្រទេសអ្នក មាន ឬអ្នកក្រនោះទេ គឺកំពុងប្រឈមមុខដូចៗគ្នា ។ ជុំវិញបញ្ហាមួយនេះ ដែលជា ធាតុមួយដ៏សំខាន់បង្កឱ្យសេដ្ឋកិច្ច ចុះខ្សោយបានដែរ ។ ប៉ុន្ដែក្រុមអ្នកសេដ្ឋកិច្ចទាំងឡាយ យល់ឃើញថា នេះជារឿងពិតណាស់ ដែលតម្លៃកើនឡើង ខ្ពស់នោះ តែយើងត្រូវរកដំណោះស្រាយ និងអាចនេះយាយថា មិនអាចនៅជាប់គាំង និងមិនស្វះស្វែងរកច្រកចេញ នោះទេ ។ និយាយឱ្យចំ បើសេដ្ឋកិច្ចចុះថយ គួរតែ មានវិធានការណ៍ ឬក៏រិះរកវិធីសាស្ដ្រណាមួយ ដែលប្រសើរដើម្បី កុំឱ្យស្ថានភាពតានតឹងបែបនេះបន្ដកើតមានឡើងទៀត ។ ប៉ុន្ដែការសម្រេចគោលដៅ មួយនេះ វាក៏អាស្រ័យលើការ រួមគ្នា ទើបអាចទទួលបានជោគជ័យបាន ។
អ្នកសេដ្ឋកិច្ចពីររូបមកពីសាកលវិទ្យាល័យ វីសខុនស៊ីន-ម៉ាឌីសុន “Wisconsin-Madison” ក្នុងនោះលោកសាស្ដ្រាចា្យ មិនហ្ស៊ី ឈិន “Menzie Chinn” និងហ្សែហ្វហ្វ្រី ហ្វ្រីដឌិន “Jeffry Frieden” បានសរសេរសៀវ ភៅមួយឈ្មោះថា “Lost Decades” ដោយបានបោះពុម្ពផ្សាយកាលពីខែកញ្ញា និងទើបបញ្ចប់ការបោះពុម្ពផ្សាយ តាមរយៈទស្សនាវដ្ដីមួយ ដែលមានចំណងជើងថា “Foreign Policies” ដោយក្នុងនោះពួកគេទាំងពីរនាក់បានលើក ឡើង និងរៀបរាប់អំពីមូលហេតុមួយ ចំនួនដែល អាចឱ្យសេដ្ឋកិច្ចងើបឡើងវិញ និងការអត្ថាធិប្បាយអំពីវិបត្ដិសេដ្ឋ កិច្ចដែលបាកើតឡើងកន្លងមក និងបន្ដមកដល់បច្ចុប្បន្ននេះ ។
នៅក្នុងការបរិយាយ របស់អ្នកសេដ្ឋកិច្ចពីររូបនេះ ក៏បានលើកឡើងឱ្យដឹងថា នៅពេលដែលធនាគារបញ្ឈប់ការផ្ដល់ ប្រាក់កម្ចី ឬបង្កើនអត្រាការប្រាក់ខ្ពស់នោះ បណ្ដាអតិថិជន ដែលពាក់ព័ន្ធនឹងបំណុលកម្ម នឹងត្រូវរងសម្ពាធធ្ងន់ធ្ងរមួយ កម្រិតទៀត ពោលគឺបំណុលនឹងកើនឡើងខ្ពស់ ហើយការសងទៅវិញនឹងមិន ត្រូវបានចប់សព្វគ្រប់ទៅ តាមការរំពឹង ទុកនោះឡើយ នេះជាចំណុចបង្កផលប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចមួយផ្នែកដែរ ។
បញ្ហាផ្សេងទៀត វាអាស្រ័យលើវិវាទទាំងឡាយពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធ និងការបម្រែបម្រួលនៅក្នុង ឆាកនយោបាយ បរិស្ថាន និងបញ្ហាផ្សេងៗ ទាំងនេះក៏ត្រូវបានគេចាត់ទុក និងចាត់បញ្ចូលនៃមូលហេតុបង្កឱ្យវិបត្ដិ សេដ្ឋកិច្ចកើតឡើង ឬកើនឡើងដែរ ។
ជុំវិញបញ្ហាទាំងនេះដែរ អ្នកសេដ្ឋកិច្ចទាំងពីររូបនេះបានលើកឡើងថា មធ្យោបាយដែលប្រសើរ គឹការកំណត់គោល ការណ៍រួមមួយ ដែលធនាគារគិតថា សមស្រប នឹងអាចរក្សាបានអតិផរណា និងបំណុលកម្មក៏ត្រូវរំលោះ ឬដោះ ស្រាយចេញដោយងាយស្រួលដែរ តែមិនដូច្នេះទេ បញ្ហាទាំងនេះនៅតែរសាត់អណ្ដែតដូច ស្រមោលតាមប្រាណជា ដរាបហ្នឹង ។
ពាក់ព័ន្ធនឹងអតិរណាកើនឡើងខ្ពស់ គឺមានមូលហេតុច្រើនយ៉ាងណាស់ តែការដោះស្រាយអាចធ្វើឡើងដោយផ្អែក លើកត្ដាពីរចំណុច ។ ទី១ អតិផរណា នឹងធ្លាក់ចុះ ឬថយចុះ អាស្រ័យលើតម្លៃនៃបំណុល ដោយការដោះស្រាយនេះ ទាំងរដ្ឋាភិបាល និងអ្នកខ្ចីគួរមានការថ្លឹងថ្លែង និងចូលរួមគ្នាដើម្បីដោះស្រាយទាំងអស់គ្នា តែដាច់ ខាតអ្នកខ្ចីប្រាក់ ត្រូវតែទូទាត់តាមកាលកំណត់ និងត្រឹមត្រូវ ។ ការដោះស្រាយមួយបែបនេះអាចធ្វើឱ្យមានតុល្យភាពនឹងគ្នាបាន ។ ប្រាក់ខែខ្ពស់ ក៏អាចបង្កើត ឪកាសដល់អ្នកខ្ចីប្រាក់ដើម្បីមានលទ្ធភាពដោះបំណុលបានមួយផ្នែកដែរ បន្ទាប់ពីអ្នកខ្ចី ប្រាក់ទាំងនោះបានទទួលប្រាក់កម្ចីឥណទានពីធនាគារនោះ ។
មធ្យោបាយទី២ គឺមានសារៈសំខាន់ណាស់ ដែលគួរ ផ្ដល់មូលហេតុពិតប្រាកដ ឬហៅថាឬសគល់នៃការបង្កបញ្ហាឡើង ។ បញ្ហាអតិផរណានេះជំរុញឱ្យមនុស្សគ្រប់គ្នា និងក្រុមហ៊ុនវិនិយោគទុនជាច្រើនត្រូវចំណាយប្រាក់ជាច្រើន ។ ប្រសិនបើអ្នកដឹងថា តម្លៃធ្លាក់ចុះវិញនោះ ឬក៏ កើនឡើង អ្នកគួរតែផ្អាកការទិញឥវ៉ាន់ ព្រោះថាវា កំពុងឡើងថ្លៃ ហើយក្រោយមកអ្នកនឹងចំណាយប្រាក់ដើម្បីទិញ ឥវ៉ាន់ទាំងនោះ ។ ប៉ុន្ដែប្រសិនបើអស់លោកអ្នកដឹងច្បាស់អំពីតម្លៃកើនឡើង អ្នកត្រូវតែ ចំណាយប្រាក់ដើម្បីទិញ វាទុកជាមុនក៏ជាការប្រសើរដែរ ។ ចំណុនេះហើយ ដែលគេអាចនិយាយបានថា អាចទប់ស្កាត់បានអតិផរណា និង ផលប៉ះពាល់ដល់ សេដ្ឋកិច្ច ពិសេសអាចធ្វើឱ្យកម្រិតបំណុលក៏ថយចុះដែរ ។
អ្នកសេដ្ឋកិច្ចទាំងពីរនាក់នេះ បានបន្ដលើកឡើងថា អត្រាអតិផរណាបានកើនឡើងខ្ពស់ ដោយគេសង្កេតឃើញវា កើតឡើងនៅក្នុងប្រទេសចិន និងបណ្ដាប្រទេស មួយចំនួនទៀត ដោយបញ្ហានេះនៅបន្ដកើតមានឡើងនៅឡើយ ។ ដោយវាក៏ពាក់ព័ន្ធនឹងរូបិយប័ណ្ណចិន និងដុល្លារអាមេរិកដែរ ។ ប្រសិនបើអត្រាប្រាក់ដុល្លារធ្លាក់ចុះ នេះមានន័យថា តម្លៃទំនិញនាំមកពី សហរដ្ឋក៏មានលក្ខណៈប្រសើរដែរ ហើយនេះជាអ្វីដែលយើងចង់បាន ។
គួររំលឹកថា កាលពីឆ្នាំមុន អត្រាតម្លៃបានកើនឡើង ៣,៤ភាគរយ ហើយអត្រានេះបានកើនឡើងធៀបនឹងឆ្នាំមុន មួយទៀតនោះមានត្រឹមតែ១,៤ភាគរយប៉ុណ្ណោះ (ក្នុងឆ្នាំ២០១០) ។ ម្យ៉ាងទៀតបញ្ហា ដែលកើតឡើងកាលពីឆ្នាំ នោះ គឺដំបូងឡើយ កើតចេញពីតម្លៃប្រេងកើនឡើងខ្ពស់មុនគេ ក្នុងនោះក៏មានតម្លៃម្ហូបអាហារ ប្រភពថាមពល តម្លៃទាំងនេះបានកើនឡើង២,២ភាគរយ ។ អ្នកសេដ្ឋកិច្ច ឈិន និង ហ្វ្រីដឌិន បានលើកឡើងថា ប្រសិនបើសហព័ន្ធ ទ្រទ្រង់ បង្កើនគោលដៅអតិផរណា ក្នុងមួយឆ្នាំ៦ភាគរយនោះ ប៉ុន្ដែគោលដៅកំណត់មិនផ្លូវការគឺត្រឹមតែ២ភាគរយ ប៉ុណ្ណោះ ដែលនេះអាចបង្កើនតម្រូវការកាន់តែច្រើន ហើយវានឹងបង្កើនការស្រុតចុះ កាន់តែខ្លាំងថែមទៀតមិនខាន ឡើយ ។
គួរបញ្ជាក់ថា សមាជិកមួយចំនួន នៅសហព័ន្ធទ្រទ្រង់ បានលើកឡើងថា ពួកគេចង់បានអត្រាអតិផរណាកើនឡើង បន្ដិច ។ ជាក់ស្ដែង នៅក្នុងខែធ្នូ កន្លងមកនេះ លោក ឆាលស៍ អ៊ីវ៉ាន “Charles Evans” ប្រធានធនាគារ ជីកាហ្គោ ហ្វេដ “Chicago Fed Bank” បានលើកឡើងថា ធនាគារកណ្ដាលអាមេរិក គួរតែមានទំនុកចិត្ដទៅ លើការបង្កើន អតិផរណា ដោយមិនត្រូវផ្ដោតតែអត្រាអ្នកគ្មានការងារធ្វើចុះថយនោះទេ ។
ឮករណីដែលបង្ក ឱ្យកើនឡើងអតិផរណាៈ មានទស្សនៈមួយចំនួនបានលើក ឡើងថា ផ្អែកតាមការចុះផ្សាយនាពេលថ្មីៗនេះដោយ ទស្សនាវដ្ដី “Foreign Policy” បានកត់ត្រា និងបញ្ជាក់ថា បើសិនជារដ្ឋាភិបាលគិតគូអំពីបញ្ហាពន្ធលើប្រាក់ខែ នេះជាបញ្ហាមួយ តែ គេរំពឹងថា បញ្ហានេះនឹងបន្ដរហូតដល់ពាក់ កណ្ដាលឆ្នាំ២០១៣ ខាងមុខ ហើយវាមានលក្ខណៈមួយស្រដៀងគ្នានឹង ការកើនឡើងនៃអតិផរណាដែរ ។ មិនតែប៉ុណ្ណោះ បញ្ហានៃការគិតពន្ធ លើប្រាក់ខែនេះទៀតសោត វាជាចំណែក មួយចាត់ចូលជាចំណូល ក្នុងរដ្ឋាភិបាលក៏ពិតមែន តែបញ្ហានោះគឺការចំណាយត្រូវការច្រើន ហើយនេះជាឬសគល់ មួយផងដែរ ក្នុងចំណោមអង្គហេតុដែលបង្កផល ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ហើយបញ្ហានេះមិនទាន់កើតមាន ឡើងដោយភ្លាមនោះដែរ គឺវាអាចកើតឡើង និងបង្កបញ្ហាខ្លាំងក្លានាពេលអនាគត ។ ប៉ុន្ដែចំពោះ បញ្ហាទាំងពីរនេះ សម្រាប់រដ្ឋាភិបាលវ៉ាស៊ីនតោន គឺបានដោះស្រាយរួចហើយដែរ គឺរដ្ឋាភិបាលក៏បានគិតគូ និងកាត់បន្ថយការយកពន្ធ នេះដែរ ប៉ុន្ដែរដ្ឋាភិបាលផ្សេងៗ ទៀតមិនទាន់បានអនុវត្ដន៍ ជោគជ័យនៅឡើយទេ ។
ជុំវិញអត្រាអតិផរណា កើនឡើងនេះដែរ ក្រុមអ្នកសេដ្ឋកិច្ចមួយចំនួន យល់ឃើញថា បញ្ហានេះ អាចដោះស្រាយបាន តែការដោះទទួលបានផ្លែផ្កានោះ គឺអាចប្រព្រឹត្ដទៅ រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៣ ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,247.60 | 4,852.60 | |
1oz ABC Bullion Cast Bar | ||
4,355.60 | 3,965.60 | |
100g ABC Bullion Bar | ||
13,956.60 | 12,862.60 | |
1kg ABC Bullion Silver | ||
1,738.20 | 1,388.20 |
Powered by: Ngoc Thanh NTGold
- Online: 223
- Today: 434
- Total: 4704840