កាសែតជប៉ុន TOKYO SHIMBUN ឱ្យដឹងកាលពីថ្ងៃទី៣០ មករា ថា ចិននឹងផ្តល់ស្បៀង៥០០.០០០តោន និងប្រេងឆៅ២៥០.០០០តោន ឱ្យដល់កូរ៉េខាងជើងក្រោយមរណភាពរបស់អតីតមេដឹកនាំប្រទេសនេះ លោកគីម ជុងអ៊ីល។ កាសែតជប៉ុននេះដែលដកស្រង់ប្រភពព័ត៌មានចិន និងកូរ៉េខាងជើងរាយការណ៍ថា ការសម្រេចចិត្តនេះ ដែលធ្វើក្រោយពីមរណភាពរបស់លោកគីម ជុងអ៊ីល គឺសំដៅឱ្យកូនប្រុសលោកជាមេដឹកនាំថ្មី លោកគីម ជុងអ៊ុន ធ្វើឱ្យប្រទេសមានស្ថេរភាព។
នេះជាលើកទីមួយហើយ ក្រោយមរណភាពរបស់លោកគីម ជុងអ៊ីល ដែលភាពលម្អិតនៃផែនការជំនួយរបស់ចិនត្រូវបានផ្សាយជាសាធារណៈ។ កូរ៉េខាងជើងពឹងផ្អែកចាប់តាំងពីយូរមកហើយ លើជំនួយសេដ្ឋកិច្ចនិងការទ្រទ្រង់ខាងការទូតរបស់ចិន ។ វាហាក់ដូចជាជំនួយស្បៀងរបស់ចិននឹងបន្តរហូតដល់ខែមេសាជាខែដែលកូរ៉េខាងជើងប្រារព្ធធ្វើខួបកំណើតទី១០០របស់ស្ថាបនិកប្រទេសនេះ លោកគីម អ៊ីលស៊ុង ដែលត្រូវជាជីតារបស់មេដឹកនាំថ្មី៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,242.60 | 4,847.60 | |
1oz ABC Bullion Cast Bar | ||
4,351.40 | 3,961.40 | |
100g ABC Bullion Bar | ||
13,943.20 | 12,849.20 | |
1kg ABC Bullion Silver | ||
1,735.50 | 1,385.50 |
Powered by: Ngoc Thanh NTGold
- Online: 166
- Today: 327
- Total: 4704733