ក្រសួងរតនាគារអាមេរិករាយការណ៍កាលពីថ្ងៃទី៣០ មករា ថា រដ្ឋាភិបាលសហព័ន្ធត្រូវខ្ចីប្រាក់៦៤៤ពាន់លានដុល្លារ ពីទីផ្សារដើម្បីយកមកផ្គត់ផ្គង់ខាងហិរញ្ញវត្ថុដល់កិច្ចដំណើរការរបស់ខ្លួននៅឆមាសទីមួយនៃឆ្នាំ២០១២នេះ។ ក្នុងសេចក្តីប្រកាសមួយក្រសួងរតនាគារបញ្ជាក់ថា ក្នុងត្រីមាសទីមួយឆ្នាំ២០១២ រតនាគារគ្រោងបញ្ចេញប្រាក់៤៤៤ពាន់លានដុល្លារជាប្រាក់ឥណទានដែលអាចចរចាបានរួចនាដំណាច់ខែមីនា បញ្ចេញប្រាក់៣០ពាន់លានដុល្លារទៀត។ ទឹកប្រាក់កម្ចីមានប្រមាណជា៩២ពាន់លានដុល្លារ តិចជាងចំនួនដែលប្រកាសកាលពីខែតុលា ឆ្នាំ២០១១។
ប្រភពដដែលនេះបន្តថា យោងតាមការព្យាករណ៍របស់រតនាគារទឹកប្រាក់ចំនួន២០០ពាន់លានដុល្លារ នឹងត្រូវខ្ចីជាឥណទានអាចចរចាបានសម្រាប់ត្រីមាសពីខែមេសា ទៅខែមិថុនា ។ ឱនភាពថវិកាសហព័ន្ធរបស់អាមេរិកមានក្នុងរង្វង់១.៣០០ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០១១ ដែលចប់ក្នុងខែកញ្ញា ឆ្នាំ២០១១។ ខ្សែបន្ទាត់ក្រហមកំណត់សម្រាប់ថវិកាសហព័ន្ធមានដល់កម្រិតកំពូលជាប្រវត្តិសាស្ត្រដល់១.៤១៩ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០០៩ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិហិរញ្ញវត្ថុ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,242.60 | 4,847.60 | |
1oz ABC Bullion Cast Bar | ||
4,351.40 | 3,961.40 | |
100g ABC Bullion Bar | ||
13,943.20 | 12,849.20 | |
1kg ABC Bullion Silver | ||
1,735.50 | 1,385.50 |
Powered by: Ngoc Thanh NTGold
- Online: 184
- Today: 349
- Total: 4704755