Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

ទំនាក់ទំនង​សហប្រតិបត្ដិកា​រអា​មេ​រិ​ក​-​ចិន​ ចាំបាច់​បំផុត​សម្រាប់​ពិភពលោក​ទាំងមូល​
2012-02-16 08:59:24

​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​ កាសែត​រួម​ក្រោយ​ជំនួប​ពិភាក្សា​កាលពី​ ថ្ងៃ​ទី​១៤​ កុម្ភៈ​ នៅ​សេត​វិមាន​ អនុ​ប្រ​ធា​ នា​ធិ​បតី​ចិន​ ស៊ី​ ជី​ន​ពីង​ និង​ប្រ​ធានា​ធិ​ប​ តី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​បញ្ជាក់​ ពី​សារៈសំខាន់​ស្ដី​ពី​ការ​រក្សា​ទំនាក់ទំនង​ សហប្រតិបត្ដិការ​រវាង​អា​មេ​រិ​ក​នឹង​ចិន​ ជា​រឿង​ដែល​ចាំបាច់​បំផុត​សម្រាប់​នាំ​ មក​នូវ​ផលប្រយោជន៍​ដល់​ពិភពលោក​ទាំងមូល​ ។​

​មេដឹកនាំ​អា​មេ​រិ​កបាន​បញ្ជាក់​ពី​ សារៈសំខាន់​ស្ដី​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ប្រកបដោយ​តុល្យភាព​រវាង​អា​មេ​រិ​ក​-​ ចិន​ ទន្ទឹម​នឹង​នោះ​ក៏​បាន​បង្ហាញ​ពី​គោល​ ដៅ​នា​ពេល​អនាគត​រវាង​ប្រទេស​ទាំង​២​។​ ប៉ុន្ដែ​ប្រធានាធិបតី​អូ​បា​ម៉ា​ ក៏​បាន​សារ​ ភាព​ថា​ ប្រទេស​ទាំង​២​នៅ​មាន​ចំណុច​ ជា​ច្រើន​មិន​ទាន់​ចុះសម្រុង​នឹង​គ្នា​ ។​ ចំណែក​អនុ​ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ពីង​ ក៏​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ក្នុង​ដំណើរ​ទស្សន​ កិច្ច​មក​កាន់​អា​មេ​រិ​ក​លើក​នេះ​ នឹង​ជួយ​ បង្កើន​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​ ច្រើន​ថែម​ទៀត​ស្ដី​ពី​ទំនាក់ទំនង​មិត្ដភាព​ រវាង​ប្រទេស​ទាំង​២​ ។​

​នៅ​ក្នុង​សេចក្ដី​ប្រកាស​ដែល​បាន​ លើក​ឡើង​ក្រោយ​កិច្ច​ពិភាក្សា​រវាង​ ប្រធានាធិបតី​អូ​បា​ម៉ា​នឹង​អនុ​ប្រ​ធានា​ ធិ​បតី​ចិន​ស៊ី​ ជី​ន​ពីង​ សេត​វិមាន​បាន​ ប្រកាស​ថា​ ភាគី​ទាំង​២​បាន​ឯកភាព​ទៅ​ លើ​កិច្ច​ពិភាក្សា​ស្ដី​ពី​ការ​បង្កើត​ទិស​ដៅ​ សម្រាប់​សកម្មភាព​នាំ​ចេញ​នាំ​ចូល​សម​ ស្រប​ទៅ​នឹង​ច្បាប់​អន្ដរជាតិ​ ប៉ុន្ដែ​ក៏​ត្រូវ​ តែ​គិតដល់​ផលប្រយោជន៍​ និង​ស្ថានភាព​ របស់​ប្រទេស​នីមួយៗ​ ។​

​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ​ នៅ​សេត​ វិមាន​ អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ ចូ​បាយ​ឌិន​ និង​រដ្ឋមន្ដ្រី​ការ​បរទេស​លោក​ ស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ក៏​បាន​ជួប​ពិភាក្សា​ ជាមួយនឹង​លោក​ស៊ី​ ជី​ន​ពីង​ ផង​ដែរ​ ។​ មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​សារ​ ព័ត៌មាន​ លោក​ចូ​បាយ​ឌិន​ បាន​បញ្ជាក់​ ថា​ មេដឹកនាំ​អា​មេ​រិ​ក​និង​ចិន​ ទោះបី​មិន​ បាន​ជួប​គ្នា​ញឹកញាប់​ ប៉ុន្ដែ​ប្រទេស​ទាំង​២​ បាន​ពិភាក្សា​គ្នា​ដោយ​ចំៗ​ ស្ដី​ពី​បញ្ហា​ ដែល​មាន​វិវាទ​ ។​

​នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​អនុ​ ប្រធានាធិបតី​ចិន​ នៅ​ឯ​មន្ទីរ​បញ្ច​កោណ​ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ឡេ​អុ​ន​ ប៉ា​ណា​ តា​ បាន​បញ្ជាក់​ថា​ ផលប្រយោជន៍​របស់​ ប្រទេស​ទាំង​២​ គឺ​កិច្ច​សហប្រតិបត្ដិការ​ ពឹងផ្អែក​ទៅ​លើ​ភាព​ស្មោះត្រង់​ តម្លាភាព​ ក្នុង​វិស័យ​យោធា​ និង​គោលនយោបាយ​ សន្ដិសុខ​ការពារ​ជាតិ​ ។​ លោក​ឡេ​អុ​ន​ ប៉ា​ណា​តា​ បាន​ប្រកាស​ថា​ ដើម្បី​បង្កើត​ ដៃគូ​ពឹងផ្អែក​លើ​មូលដ្ឋាន​សហ​ប្រតិបត្ដិ​ ការ​ ភាគី​ទាំង​២​ចាំបាច់​ត្រូវ​តែ​មាន​ទំនុក​ ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ ។​

​ក្នុង​ពេល​ជា​មួ​ួ​យ​គ្នា​នោះ​ដែរ​ អ្នក​នាំ​ ពាក្យ​មន្ទីរ​បញ្ច​កោណ​ លោក​ច​ច​ លី​ថ​ល​ បានឱ្យ​ដឹង​ថា​ លោកប៉ា​ណា​តា​ នឹង​ស៊ី​ ជី​ន​ពីង​ បាន​ឯកភាព​ពី​ការ​ចាំបាច់​ពង្រីក​ ទំនាក់ទំនង​សហប្រតិបត្ដិការ​យោធា​ ប្រទេស​ទាំង​២​ ។​ អ្នកនាំពាក្យ​រូប​នេះ​បន្ដ​ ថា​ មេដឹកនាំ​ទាំង​២​ក៏​បាន​ផ្លាស់​ប្ដូរ​ពី​ការ​ កែទម្រង់​ប្រព័ន្ធ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ កម្លាំង​ទាហាន​ប្រទេស​ទាំង​២​ ដោយ​ ចាត់​ទុក​ថា​នោះ​ជា​បញ្ហា​ចាំបាច់​បំផុត​ ក្នុង​ទំនាក់ទំនង​អា​មេ​រិ​ក​-​ចិន​ ។​

​តាម​គម្រោង​លោក​ស៊ី​ ជី​ន​ពីង​ នឹង​ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ​ឡូ​វ៉ា​ ជា​កន្លែង​ ដែល​លោក​ធ្លាប់​បាន​មក​កាន់​ទី​នេះ​ក្នុង​ នាម​ជាម​ន្ដ្រី​វ័យក្មេង​បំផុត​របស់​ចិន​ កាលពី​ឆ្នាំ​១៩៨៥​ ។​ តាម​គម្រោង​ លោក​ស៊ី​ ជី​ន​ពីង​នឹង​បញ្ចប់​ដំណើរ​ ទស្សនកិច្ច​នៅ​ថ្ងៃ​ទី​១៦​ កុម្ភៈ​ ។​
​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី​ ជី​ន​ពីង​ ត្រូវ​បាន​សហគមន៍​អន្ដរជាតិ​ តាមដាន​យ៉ាង​យកចិត្ដទុកដាក់​បំផុត​ ពិសេស​គឺ​ក្នុង​ពេល​ដែល​អា​មេ​រិ​ក​ត្រៀម​ លក្ខណៈ​បោះ​ឆ្នោត​ប្រធានាធិបតី​ និង​ចិន​ បើក​មហាសន្និបាត​បក្ស​លើក​ទី​១៨​ជ្រើស​ រើស​ប្រធានាធិបតី​ថ្មី​ផង​ដែរ​ ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,333.504,913.50
1oz ABC Bullion Cast Bar
4,426.804,026.80
100g ABC Bullion Bar
14,205.6012,905.60
1kg ABC Bullion Silver
1,728.401,378.40
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 511
  • Today: 13439
  • Total: 4654713