Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

វិភាគនយោបាយអន្តរជាតិ៖ ជម្លោះលោកខាងលិច-អ៊ីរ៉ង់តានតឹង ពេលអាមេរិកបញ្ចូននាវាផ្ទុកយន្ដហោះចូលឈូងសមុទ្រHormuz
2012-02-16 09:13:38

ស្ថានការណ៍​នៅ​អ៊ី​រ៉​ង់​កាន់តែ​តានតឹង​ខ្លាំង​ឡើងៗ​ក្រោយ​ពេល​ដែល​អា​មេ​រិ​កបាន​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ឆ្លងកាត់​ច្រក​សមុទ្រ​Hormuz​ចូល​ទៅ​កៀក​អ៊ី​រ៉​ង់​ដោយ​មាន​នាវាចម្បាំង​ជា​ច្រើន​អមដំណើរ​។​

​អ្នកវិភាគ​ព្រឹត្ដិការណ៍​មជ្ឈិមបូព៌ា​បាន​អះ​អា​ថា​អា​មេ​រិ​ក​អាច​នឹង​រក​ឃើញ​វិធីសាស្ដ្រ​វាយប្រហារ​អ៊ី​រ៉​ង់​បញ្ចប់​កម្មវិធី​បរមាណូ​របស់​ប្រទេស​នោះ​ដោយ​សូ​ម្បី​តែ​រុ​ស្ស៊ី​និង​ចិន​ដែល​តែងតែ​ប្រឆាំង​ជាមួយ​អា​មេ​រិ​ក​ក៏​មិន​អាច​រារាំង​ការ​វាយប្រហារ​នោះ​បាន​ដែរ​។​
​តើ​អា​មេ​រិ​ក​ពឹងផ្អែក​ទៅ​លើ​វិធីសាស្ដ្រ​ណា​ដែល​អាច​វាយប្រហារ​អ៊ី​រ៉​ង់​ដោយ​គ្មាន​ការ​លូកដៃ​ពី​ចិន​និង​រុ​ស្ស៊ី​?

​វិធីសាស្ដ្រ​ដែល​អា​មេ​រិ​ក​អាច​វាយប្រហារ​អ៊ី​រ៉​ង់​បាន​នោះ​គឺ​អា​មេ​រិ​ករក​ឃើញ​ភស្ដុ​តាង​អាច​បញ្ជាក់​បាន​ថា​អ៊ី​រ៉​ង់​ជា​អ្នក​ឈរ​ពីក្រោយ​ខ្នង​គាំទ្រ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​២០០១​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​។​មូលហេតុ​មួយទៀត​នោះ​ពាក់ព័ន្ធ​នឹង​យន្ដហោះ​គ្មាន​អ្នកបើកបរ​ដែល​អ៊ី​រ៉​ង់​មិន​ព្រម​សងអា​មេ​រិ​ក​ហើយ​ទាមទារ​ឱ្យ​អា​មេ​រិ​ក​ត្រូវ​តែ​សុំ​ទោស​ទៀត​ផង​។​
​តុលាការ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១៦​ធ្នូ​បាន​ចោទប្រកាន់​អ៊ី​រ៉​ង់​ថា​ជួយ​ជ្រោមជ្រែង​ពីក្រោយ​ខ្នង​ដល​ក្រុម​ភេរវកម្ម​បើក​ការ​វាយប្រហារ​ទៅ​លើ​ម​ជ្ឈ​ម​ណ្ឌ​ពាណិជ្ជកម្ម​ពិភពលោក​ថ្ងៃ​ទី​១១​កញ្ញា​២០០១​។​

​សារព័ត៌មាន​New​York​Times​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៦​ធ្នូ​ថា​តុលាការ​អា​មេ​រិ​កបាន​ចោទប្រកាន់​បណ្ដា​មន្ដ្រីជាន់ខ្ពស់​អ៊ី​រ៉​ង់​ជួយ​ដល់​ក្រុម​ភេរវកម្ម​បើក​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១១​កញ្ញា​២០០១​។​មេធាវី​តំណាង​ឱ្យ​ជន​រង​គ្រោះ​ក្នុង​ការ​វាយប្រហារ​នោះ​បាន​អះអាង​ថា​បណ្ដា​មន្ដ្រីជាន់ខ្ពស់​អ៊ី​រ៉​ង់​ក្នុង​នោះ​មាន​ទាំង​មេដឹកនាំ​សាសនា​អ៊ិ​ស្លា​ម​ដ៏​មាន​ឥទ្ធិពល​បំផុត​លោក​អា​យ៉ា​តូ​ឡា​អា​លី​ខា​មឺ​នី​បាន​ជួយ​ដល់​ក្រុម​ភេរវកម្ម​ហេ​ស​បូ​ឡាស​តា​លី​បង់​អាល់​កៃ​ដា​នៅ​លី​បង់​ដើម្បី​ប្រឆាំង​អា​មេ​រិ​ក​។​

​មេធាវី​ជន​រង​គ្រោះ​បាន​បង្ហាញ​ភស្ដុ​តាង​ឱ្យ​ឃើញ​ថា​មេបញ្ជាការ​ជាន់ខ្ពស់​របស់​ក្រុម​ហេ​ស​បូ​ឡាស​លោក​អា​ម៉េ​ត​មូ​នី​យេ​ដែល​ត្រូវ​សម្លាប់​កាលពី​ឆ្នាំ​២០០៨​ជា​អ្នកនាំពាក្យ​របស់​អ៊ី​រ៉​ង់​និង​អាល់​កៃ​ដា​បាន​ជួប​ពិភាក្សា​ជាមួយ​អូ​សា​ម៉ា​ប៊ិ​ន​ឡា​ដេ​ន​កាលពី​ឆ្នាំ​១៩៩៣​ហើយ​បាន​ប្រឹក្សា​ដល់​ប៊ិ​ន​ឡា​ដេ​ន​ឱ្យ​វាយប្រហារ​គ្រាប់បែក​បង្កៃ​ក្នុង​រថយន្ដ​ទៅ​លើ​ពលរដ្ឋ​អា​មេ​រិ​ក​នៅ​លី​បង់​កាលពី​ឆ្នាំ​១៩៨០​ផង​ដែរ​។​

​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា​មេធាវី​ជន​រង​គ្រោះ​ទទួល​បាន​ឯកសារ​ពាក់ព័ន្ធ​ពី​ណា​មក​នោះ​ឡើយ​។​កន្លង​មក​ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ម៉ា​មូ​ត​អា​ម៉ា​ឌី​ណេ​ចាត​បាន​ច្រាន​ចោលការ​ចោទប្រកាន់​ខាងលើ​របស់​អា​មេ​រិ​ក​។​លោក​អា​ម៉ា​ឌី​ណេ​ចាត​ធ្លាប់​បាន​អះអាង​ថា​អា​មេ​រិ​ក​ទើប​ជា​អ្នក​ឈរ​ពីក្រោយ​ខ្នង​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​នោះ​។​
រុ​ស្ស៊ី​គំរាម​លោក​ខាងលិច​ឱ្យ​បោះបង់​គំ​និ​ត​វាយប្រហារ​អ៊ី​រ៉​ង់​
​ដំណោះស្រាយ​ដោយ​យោធា​ទៅ​លើ​បញ្ហា​បរមាណូ​របស់​អ៊ី​រ៉​ង់​មិនមែន​ជា​បញ្ហា​សម្រាប់​តំបន់​តែ​មួយ​ប៉ុណ្ណោះ​ទេ​វា​មាន​ទំហំ​ធំធេង​ទូ​ទាំង​ពិភពលោក​។​

​មាន​ប្រសាសន៍​ជាមួយ​បណ្ដាញ​ផ្សព្វ​ផ្សាយ​រុ​ស្ស៊ី​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី​លោក​អា​ឡិច​សាន់​ឌ័​រ​ឡូ​កា​ស៊ី​វិក​បាន​បញ្ជាក់​ថា​រាល់​សកម្មភាព​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ី​រ៉​ង់​គឺ​មិន​អាច​ទទួលយក​បាន​សូ​ម្បី​តែ​ទ្រឹ​ឹ​ស្ដី​ក៏​ដោយ​ក៏​អាច​បង្ក​ឱ្យ​មាន​ភាព​គ្រោះថ្នាក់​ផង​ដែរ​។​

​ក្រោយ​ពេល​របាយការណ៍​ស្ដី​អំពី​កម្ម​វិធី​បរមាណូ​របស់​អ៊ី​រ៉​ង់​ត្រូវ​បាន​អង្គការ​ថាមពលបរមាណូ​អន្ដរជាតិ​IAEA​ប្រកាស​នា​ពេល​កន្លង​មក​ដោយ​ក្រុម​អ្នក​វិភាគ​អន្ដរជាតិ​បាន​លើក​ឡើង​ថា​ភស្ដុ​តាង​ជា​ច្រើន​នៅ​ក្នុង​របាយការណ៍​របស់​IAEA​បាន​បែកធ្លាយ​ចេញ​មក​ក្រៅ​មុន​ពេល​ដែល​អង្គការ​មួយ​នេះ​បាន​ប្រកាស​ជា​ផ្លូវការ​ទៅ​ទៀត​។​ក្នុង​របាយការណ៍​នោះ​បាន​បញ្ជាក់​ថា​ចាប់តាំងពី​ឆ្នាំ​២០០៣​មក​អ៊ី​រ៉​ង់​បាន​ចាប់ផ្ដើម​ស្រាវជ្រាវ​និង​ផលិត​គ្រាប់បែកបរមាណូ​ជា​រៀង​រហូត​មក​។​ប្រធានាធិបតី​អ៊ី​ស្រា​អែ​ល​លោក​ស៊ី​មុន​បា​រ៉ែ​ស​បាន​ប្រកាស​ថា​ទីក្រុង​តែ​ល​អា​វីវ​បាន​ផ្ដោត​ទៅ​លើ​គោលដៅ​ដោយ​ប្រើ​ការ​វាយប្រហារ​យោធា​ទៅ​លើ​ទីតាំង​បរមាណូ​របស់​អ៊ី​រ៉​ង​  ជា​ជាង​ស្វែងរក​ដំណោះស្រាយ​ការ​បរទេស​ដែល​មាន​ភាព​ជាប់​គាំង​និង​អូស​បន្លាយ​អាច​ធ្វើ​ឱ្យ​អ៊ី​រ៉​ង់​សម្រេច​បាន​គោលដៅ​បរមាណូ​របស់​ខ្លួន​។​

​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី​ការ​ប្រើប្រាស់​កម្លាំងយោធា​លុះ​ត្រា​ណា​តែ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ទៅ​តាម​មាត្រា​៥១​នៃ​រដ្ឋធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ស្ដី​ពី​បញ្ហា​ការ​ការពារ​ខ្លួន​។​អង្គការសហប្រជាជាតិ​មិន​ទាន់​បាន​ពិភាក្សា​ជុំវិញ​បញ្ហា​ទាំងនោះ​នៅឡើយ​ទេ​។​ដូច្នេះ​សូ​ម្បី​តែ​ទ្រឹស្ដី​ក្នុង​ការ​វាយ​ប្រហារ​ក៏​អាច​ក្លាយទៅជា​យល់សប្ដិ​អាក្រក់​ជំរុញ​ឱ្យ​មានការ​វាយប្រហារ​ដោយ​ពិតប្រាកដ​បាន​។​

​មាន​ទស្សនៈ​ដូច​គ្នា​ជាមួយ​ប្រទេស​រុ​ស្ស៊ី​លោក​ម៉ារ​ទី​ន​ណែ​សឺរ​គី​តំណាង​របស់​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​បាន​គី​មូ​ន​បាន​បញ្ជាក់​ថា​វិធី​សាស្ដ្រ​ដ៏​ល្អ​បំផុត​គឺ​ពិភាក្សា​ដោយ​សន្ដិវិធី​ក្នុង​ការ​រក​ដំណោះស្រាយ​ពាក់ព័ន្ធ​បញ្ហា​បរមាណូ​។​អង្គការ​សហ​ប្រជា​ជាតិ​បាន​អំពាវនាវ​ឱ្យ​អ៊ី​រ៉​ង់​អនុវត្ដន៍​ទៅ​តាម​ច្បាប់​របស់​អង្គការសហប្រជាជាតិ​និង​អង្គការ​ថាមពលបរមាណូ​អន្ដរជាតិ​ចៀសវាង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​។​

​វិធីសាស្ដ្រ​ប្រើប្រាស់​កម្លាំងយោធា​សម្រាប់​ដោះស្រាយ​បរមាណូ​របស់​អ៊ី​រ៉​ង់​អាច​បង្ក​ឱ្យ​មានការ​រីក​រាលដាល​ទ្រង់ទ្រាយ​ធំ​នៅ​លើ​ពិភពលោក​។​អា​ហ្វ​ហ្គា​នី​ស្ថាន​អ៊ី​រ៉ា​ក់​និង​លី​ប៊ី​គឺជា​ឧទាហរណ៍​មួយ​។​“​មិន​ចាំបាច់​បកស្រាយ​ឱ្យ​បាន​ច្បាស់​លាស់​ជាង​នេះ​ទៅ​ទៀត​នោះ​ឡើយ​អ្វី​ដែល​ធ្លាប់​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​លី​ប៊ី​អ៊ី​រ៉ា​ក់​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​ហើយ​”​។​​លោក​អា​ឡិច​សាន់​ឌ័​រ​ឡូ​កា​ស៊ី​វិក​បញ្ជាក់​ទៀត​ថា​គោល​ជំហរ​របស់​ទីក្រុង​មូ​ស្គូ​នៅ​តែ​ប្រកាន់​ទៅ​នឹង​គម្រោង​របស់​ខ្លួន​ពិសេស​ការ​ដោះស្រាយ​តាម​រយៈ​កិច្ច​ពិភាក្សា​៦​ភាគី​។​ដំណោះស្រាយ​ទាំងនោះ​ស្ថិត​នៅ​លើ​តុ​នៅឡើយ​រង់ចាំ​តែ​យើង​ពិភាក្សា​ដោយ​សន្ដិវិធី​។​ការ​ប្រើប្រាស់​អំពើ​ហិង្សា​សម្រាប់​ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​អ្វីមួយ​គឺជា​ការ​បរាជ័យ​មួយ​របស់​អង្គការ​ពិភពលោក​ដែល​មិន​អាច​រក​វិធីសាស្ដ្រ​ដោយ​សន្ដិវិធី​នោះ​។​

​កន្លង​មក​ចិន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ហិង្សា​ទៅ​លើ​ទីតាំង​បរមាណូ​អ៊ី​រ៉​ង់​មិន​អាច​បញ្ចប់​ដំណោះស្រាយ​នោះ​ឡើយ​មាន​តែ​ពិភាក្សា​ប៉ុណ្ណោះ​ទើប​អាច​បញ្ចប់​វិវាទ​ទាំងឡាយ​បាន​ដោយ​សន្ដិវិធី​។​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ជំរុញ​ឱ្យ​ប្រទេស​ពាក់ព័ន្ធ​បើក​កិច្ច​ពិភាក្សា​ដោយ​សហការ​ជាមួយ​IAEA​ជាមួយ​អ៊ី​រ៉​ង់​ស្វែងរក​ដំណោះស្រាយ​មួយ​ដោយ​ល្អ​ប្រសើរ​­­៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,253.604,853.60
1oz ABC Bullion Cast Bar
4,366.403,986.40
100g ABC Bullion Bar
13,999.2012,899.20
1kg ABC Bullion Silver
1,700.801,350.80
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 429
  • Today: 5367
  • Total: 4620643