ស្ថានការណ៍នៅអ៊ីរ៉ង់កាន់តែតានតឹងខ្លាំងឡើងៗក្រោយពេលដែលអាមេរិកបានបញ្ជូននាវាផ្ទុកយន្ដហោះឆ្លងកាត់ច្រកសមុទ្រHormuzចូលទៅកៀកអ៊ីរ៉ង់ដោយមាននាវាចម្បាំងជាច្រើនអមដំណើរ។
អ្នកវិភាគព្រឹត្ដិការណ៍មជ្ឈិមបូព៌ាបានអះអាថាអាមេរិកអាចនឹងរកឃើញវិធីសាស្ដ្រវាយប្រហារអ៊ីរ៉ង់បញ្ចប់កម្មវិធីបរមាណូរបស់ប្រទេសនោះដោយសូម្បីតែរុស្ស៊ីនិងចិនដែលតែងតែប្រឆាំងជាមួយអាមេរិកក៏មិនអាចរារាំងការវាយប្រហារនោះបានដែរ។
តើអាមេរិកពឹងផ្អែកទៅលើវិធីសាស្ដ្រណាដែលអាចវាយប្រហារអ៊ីរ៉ង់ដោយគ្មានការលូកដៃពីចិននិងរុស្ស៊ី?
វិធីសាស្ដ្រដែលអាមេរិកអាចវាយប្រហារអ៊ីរ៉ង់បាននោះគឺអាមេរិករកឃើញភស្ដុតាងអាចបញ្ជាក់បានថាអ៊ីរ៉ង់ជាអ្នកឈរពីក្រោយខ្នងគាំទ្រការវាយប្រហារភេរវកម្មថ្ងៃទី១១កញ្ញា២០០១នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។មូលហេតុមួយទៀតនោះពាក់ព័ន្ធនឹងយន្ដហោះគ្មានអ្នកបើកបរដែលអ៊ីរ៉ង់មិនព្រមសងអាមេរិកហើយទាមទារឱ្យអាមេរិកត្រូវតែសុំទោសទៀតផង។
តុលាការអាមេរិកកាលពីថ្ងៃទី១៦ធ្នូបានចោទប្រកាន់អ៊ីរ៉ង់ថាជួយជ្រោមជ្រែងពីក្រោយខ្នងដលក្រុមភេរវកម្មបើកការវាយប្រហារទៅលើមជ្ឈមណ្ឌពាណិជ្ជកម្មពិភពលោកថ្ងៃទី១១កញ្ញា២០០១។
សារព័ត៌មានNewYorkTimesបានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ធ្នូថាតុលាការអាមេរិកបានចោទប្រកាន់បណ្ដាមន្ដ្រីជាន់ខ្ពស់អ៊ីរ៉ង់ជួយដល់ក្រុមភេរវកម្មបើកការវាយប្រហារកាលពីថ្ងៃទី១១កញ្ញា២០០១។មេធាវីតំណាងឱ្យជនរងគ្រោះក្នុងការវាយប្រហារនោះបានអះអាងថាបណ្ដាមន្ដ្រីជាន់ខ្ពស់អ៊ីរ៉ង់ក្នុងនោះមានទាំងមេដឹកនាំសាសនាអ៊ិស្លាមដ៏មានឥទ្ធិពលបំផុតលោកអាយ៉ាតូឡាអាលីខាមឺនីបានជួយដល់ក្រុមភេរវកម្មហេសបូឡាសតាលីបង់អាល់កៃដានៅលីបង់ដើម្បីប្រឆាំងអាមេរិក។
មេធាវីជនរងគ្រោះបានបង្ហាញភស្ដុតាងឱ្យឃើញថាមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡាសលោកអាម៉េតមូនីយេដែលត្រូវសម្លាប់កាលពីឆ្នាំ២០០៨ជាអ្នកនាំពាក្យរបស់អ៊ីរ៉ង់និងអាល់កៃដាបានជួបពិភាក្សាជាមួយអូសាម៉ាប៊ិនឡាដេនកាលពីឆ្នាំ១៩៩៣ហើយបានប្រឹក្សាដល់ប៊ិនឡាដេនឱ្យវាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្ដទៅលើពលរដ្ឋអាមេរិកនៅលីបង់កាលពីឆ្នាំ១៩៨០ផងដែរ។
មកទល់ពេលនេះគេមិនទាន់ដឹងថាមេធាវីជនរងគ្រោះទទួលបានឯកសារពាក់ព័ន្ធពីណាមកនោះឡើយ។កន្លងមកប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាមូតអាម៉ាឌីណេចាតបានច្រានចោលការចោទប្រកាន់ខាងលើរបស់អាមេរិក។លោកអាម៉ាឌីណេចាតធ្លាប់បានអះអាងថាអាមេរិកទើបជាអ្នកឈរពីក្រោយខ្នងការវាយប្រហារភេរវកម្មថ្ងៃទី១១កញ្ញានោះ។
រុស្ស៊ីគំរាមលោកខាងលិចឱ្យបោះបង់គំនិតវាយប្រហារអ៊ីរ៉ង់
ដំណោះស្រាយដោយយោធាទៅលើបញ្ហាបរមាណូរបស់អ៊ីរ៉ង់មិនមែនជាបញ្ហាសម្រាប់តំបន់តែមួយប៉ុណ្ណោះទេវាមានទំហំធំធេងទូទាំងពិភពលោក។
មានប្រសាសន៍ជាមួយបណ្ដាញផ្សព្វផ្សាយរុស្ស៊ីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកអាឡិចសាន់ឌ័រឡូកាស៊ីវិកបានបញ្ជាក់ថារាល់សកម្មភាពវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់គឺមិនអាចទទួលយកបានសូម្បីតែទ្រឹឹស្ដីក៏ដោយក៏អាចបង្កឱ្យមានភាពគ្រោះថ្នាក់ផងដែរ។
ក្រោយពេលរបាយការណ៍ស្ដីអំពីកម្មវិធីបរមាណូរបស់អ៊ីរ៉ង់ត្រូវបានអង្គការថាមពលបរមាណូអន្ដរជាតិIAEAប្រកាសនាពេលកន្លងមកដោយក្រុមអ្នកវិភាគអន្ដរជាតិបានលើកឡើងថាភស្ដុតាងជាច្រើននៅក្នុងរបាយការណ៍របស់IAEAបានបែកធ្លាយចេញមកក្រៅមុនពេលដែលអង្គការមួយនេះបានប្រកាសជាផ្លូវការទៅទៀត។ក្នុងរបាយការណ៍នោះបានបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០០៣មកអ៊ីរ៉ង់បានចាប់ផ្ដើមស្រាវជ្រាវនិងផលិតគ្រាប់បែកបរមាណូជារៀងរហូតមក។ប្រធានាធិបតីអ៊ីស្រាអែលលោកស៊ីមុនបារ៉ែសបានប្រកាសថាទីក្រុងតែលអាវីវបានផ្ដោតទៅលើគោលដៅដោយប្រើការវាយប្រហារយោធាទៅលើទីតាំងបរមាណូរបស់អ៊ីរ៉ង ជាជាងស្វែងរកដំណោះស្រាយការបរទេសដែលមានភាពជាប់គាំងនិងអូសបន្លាយអាចធ្វើឱ្យអ៊ីរ៉ង់សម្រេចបានគោលដៅបរមាណូរបស់ខ្លួន។
តាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីការប្រើប្រាស់កម្លាំងយោធាលុះត្រាណាតែក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានសម្រេចទៅតាមមាត្រា៥១នៃរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិស្ដីពីបញ្ហាការការពារខ្លួន។អង្គការសហប្រជាជាតិមិនទាន់បានពិភាក្សាជុំវិញបញ្ហាទាំងនោះនៅឡើយទេ។ដូច្នេះសូម្បីតែទ្រឹស្ដីក្នុងការវាយប្រហារក៏អាចក្លាយទៅជាយល់សប្ដិអាក្រក់ជំរុញឱ្យមានការវាយប្រហារដោយពិតប្រាកដបាន។
មានទស្សនៈដូចគ្នាជាមួយប្រទេសរុស្ស៊ីលោកម៉ារទីនណែសឺរគីតំណាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានគីមូនបានបញ្ជាក់ថាវិធីសាស្ដ្រដ៏ល្អបំផុតគឺពិភាក្សាដោយសន្ដិវិធីក្នុងការរកដំណោះស្រាយពាក់ព័ន្ធបញ្ហាបរមាណូ។អង្គការសហប្រជាជាតិបានអំពាវនាវឱ្យអ៊ីរ៉ង់អនុវត្ដន៍ទៅតាមច្បាប់របស់អង្គការសហប្រជាជាតិនិងអង្គការថាមពលបរមាណូអន្ដរជាតិចៀសវាងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង។
វិធីសាស្ដ្រប្រើប្រាស់កម្លាំងយោធាសម្រាប់ដោះស្រាយបរមាណូរបស់អ៊ីរ៉ង់អាចបង្កឱ្យមានការរីករាលដាលទ្រង់ទ្រាយធំនៅលើពិភពលោក។អាហ្វហ្គានីស្ថានអ៊ីរ៉ាក់និងលីប៊ីគឺជាឧទាហរណ៍មួយ។“មិនចាំបាច់បកស្រាយឱ្យបានច្បាស់លាស់ជាងនេះទៅទៀតនោះឡើយអ្វីដែលធ្លាប់បានកើតឡើងនៅក្នុងប្រទេសលីប៊ីអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានបានបញ្ជាក់យ៉ាងច្បាស់ទៅហើយ”។លោកអាឡិចសាន់ឌ័រឡូកាស៊ីវិកបញ្ជាក់ទៀតថាគោលជំហររបស់ទីក្រុងមូស្គូនៅតែប្រកាន់ទៅនឹងគម្រោងរបស់ខ្លួនពិសេសការដោះស្រាយតាមរយៈកិច្ចពិភាក្សា៦ភាគី។ដំណោះស្រាយទាំងនោះស្ថិតនៅលើតុនៅឡើយរង់ចាំតែយើងពិភាក្សាដោយសន្ដិវិធី។ការប្រើប្រាស់អំពើហិង្សាសម្រាប់ដំណោះស្រាយទៅលើបញ្ហាអ្វីមួយគឺជាការបរាជ័យមួយរបស់អង្គការពិភពលោកដែលមិនអាចរកវិធីសាស្ដ្រដោយសន្ដិវិធីនោះ។
កន្លងមកចិនក៏បានបញ្ជាក់ផងដែរថាការដាក់ទណ្ឌកម្មដោយហិង្សាទៅលើទីតាំងបរមាណូអ៊ីរ៉ង់មិនអាចបញ្ចប់ដំណោះស្រាយនោះឡើយមានតែពិភាក្សាប៉ុណ្ណោះទើបអាចបញ្ចប់វិវាទទាំងឡាយបានដោយសន្ដិវិធី។អ្នកនាំពាក្យក្រសួងការបរទេសចិនបានជំរុញឱ្យប្រទេសពាក់ព័ន្ធបើកកិច្ចពិភាក្សាដោយសហការជាមួយIAEAជាមួយអ៊ីរ៉ង់ស្វែងរកដំណោះស្រាយមួយដោយល្អប្រសើរ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,253.20 | 4,853.20 | |
1oz ABC Bullion Cast Bar | ||
4,366.10 | 3,986.10 | |
100g ABC Bullion Bar | ||
13,998.10 | 12,898.10 | |
1kg ABC Bullion Silver | ||
1,698.90 | 1,348.90 |
Powered by: Ngoc Thanh NTGold
- Online: 547
- Today: 5923
- Total: 4621199