ក្នុងឆ្នាំ២០១១ សេដ្ឋកិច្ចសិង្ហបុរី កើនឡើង៤,៩ ភាគរយ
2012-02-17 10:16:27
សិង្ហបុរីៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ថា នៅក្នុងឆ្នាំ២០១១ សេដ្ឋកិច្ចរបស់ ប្រទេសសិង្ហបុរី បានកើនឡើង៤,៩ភាគរយ ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ហៅកាត់ “MTI” បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នៅក្នុង ឆ្នាំ២០១១ កំណើនសេដ្ឋកិច្ចសិង្ហបុរី បានកើនឡើង៤,៩ភាគរយ ។
ក្រសួងខាងលើបានបញ្ជាក់ថា សម្រាប់ការព្យាករណ៍នៅក្នុងឆ្នាំ២០១២ កំណើនសេដ្ឋកិច្ចរបស់សិង្ហបុរី នឹងកើនឡើង ពី១-៣ភាគរយ ។
លោក ធី ចាង ពីង “Thia Jang Ping”អគ្គនាយកក្រសួងខាងលើបានលើកឡើងថា “យើងសង្ឃឹមលើទំហំនៃ ការធ្វើពាណិជ្ជកម្ម គឺយើងនឹងរំពឹងថា នឹងងើបឡើងវិញមិនខាន” ។
គួររំលឹកថា នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១១ កំណើនសេដ្ឋកិច្ច ឬហៅថា ជីឌីភី របស់សិង្ហបុរី បានកើនឡើង៣,៦ ភាគរយ ធៀបនឹងត្រីមាសទី៣ គឺបានកើនឡើង៦ភាគរយ ។
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Slideshow
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
Powered by: Ngoc Thanh NTGold
- Online: 471
- Today: 14777
- Total: 4656051