Live Rates Powered By:
AUDUSD
NZDUSD
EURUSD
GBPUSD
USDJPY
USDCAD

បញ្ហា សន្តិសុខ នឹង ប៉ះពាល់ ដល់សេដ្ឋកិច្ច មិកស៊ិកូ ក្នុងឆ្នាំ ២០១២
2012-02-17 16:37:14

ទីក្រុងម៉ិកស៊ិកូ ៖ រចនាសម្ព័ន្ធ កំណែទម្រង់ថ្មី ដែលខ្វះសន្តិសុខ ក្នុងសង្គម នោះ អាចធ្វើឲ្យមាន ការប៉ះពាល់ដល់សេដ្ឋកិច្ច របស់ប្រទេស នៅក្នុងឆ្នាំ ២០១២ ។ នេះបើយោងតាម ធនាគារ កណ្តាល បានស៊ិកូ Banxico របស់ប្រទេស មិកស៊ិកូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ កន្លងមកនេះ។

បើយោងតាម សារព័ត៌មានចិន ស៊ិនហួ ដែលបានចេញ នៅក្នុងថ្ងៃសុក្រទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១២នេះ បានឲ្យដឹងថា ទុក្ខវេទនានៅក្នុងប្រទេសជាច្រើន បានកើតឡើង ដោយសារ ភាពចលាចល របស់ទីផ្សារហិញ្ញវត្ថុ របស់ពិភពលោក។ នេះបើយោងតាម របាយការណ៍របស់ ធនាគារកណ្តាល បានស៊ិកូ របស់ប្រទេស មិកស៊ិកូ បញ្ជូនទៅកាន់ព្រឹទ្ធសភា។

ការពិសោធន៍ជាក់ស្តែង របស់ប្រទេស នៅក្នុងឆ្នាំនេះ គឺថា តើវាអាចជាការជំរុញ នៅក្នុងតម្រូវការ របស់ អន្តរជាតិបានទេ នៅក្នុងការទូទាត់ ពីផលប៉ះពាល់អវិជ្ជមាន ពីកត្តាផ្សេង នៅក្នុងពិភពខាងក្រៅ។ នេះបើយោងតាម ធនាគារកណ្តាលបានបន្ត ។

គួរធ្វើការបញ្ជាក់ថា បើយោង តាម របាយការណ៍នេះ បានធ្វើការប៉ាន់ស្មានថា វានឹងមានការធ្លាក់ចុះ អតិផរណា ចំនួន ៣ភាគ រយ (3%) នៅក្នុងឆ្នាំនេះ។ ហើយចំនួនប្រជាពលរដ្ឋដែលធ្វើការស្នើសុំ កិច្ចការពារសន្តិសុខ សង្គម អាចនឹងមានការកើនឡើងពី ៥០០ ០០០ នាក់ ទៅ ៦០០ ០០០។វាក៏បានធ្វើការទស្សន៍ទាយបន្តទៀតថា ឱនភាពពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០១២នេះ គិតជាទឹក ប្រាក់ គឺស្មើ ៣,៩ កោដិដុល្លារ សហរដ្ឋអាមេរិក ដែលស្មើនឹង ០,៣ ភាគរយ នៃផលិតផល ក្នុងស្រុកសរុប (GDP)។ ហើយបើយោងតាម ការចុះបញ្ជី នៅក្នុង ពេលថ្មីៗនេះ បើគិតជាទឹកប្រាក់ គឺស្មើនឹង ១៣,៧កោដិដុល្លារ សហរដ្ឋអាមេរិក ឬ ស្មើនឹង ១,២ ភាគរយ នៃផលិតផល ក្នុងស្រុកសរុប ៕





TIME
Sydney Tokyo Ha Noi HongKong LonDon NewYork
Prices By NTGOLD
We Sell We Buy
37.5g ABC Luong Bar
5,265.804,845.80
1oz ABC Bullion Cast Bar
4,372.303,972.30
100g ABC Bullion Bar
14,023.3012,723.30
1kg ABC Bullion Silver
1,701.501,351.50
Slideshow
 
© 2011 Copyright By Ngoc Thanh NTGold. All Rights Reserved.
Powered by: Ngoc Thanh NTGold
 
  • Online: 429
  • Today: 6075
  • Total: 4663104