វ៉ាស៊ីនតោនៈ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប កាលពីថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០១២ កន្លងទៅ នេះ បានលើកឡើងថា ការត្រៀមធ្វើកិច្ចចរចាសាជាថ្មីជាមួយប្រទេស អ៊ីរ៉ង់ទាក់ទងបញ្ហាកម្មវិធីអាវុធ នុយក្លេអ៊ែរ កំពុងតែបង្ហាញសញ្ញាវិជ្ជមាន។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ បានឲ្យដឹងថាអគ្គរដ្ឋលេខាធិការ សហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារីគ្លីនតុន បានលើកឡើងថា ការឆ្លើយតបរបស់ប្រទេសអ៊ីរ៉ង់ ទៅកាន់លោកស្រី Catherine Ashton មន្ត្រីដំណាងជាន់ខ្ពស់របស់អឺរ៉ុប ទទួលបន្ទុកផ្នែកកិច្ចការបរទេស និងគោលនយោបាយ សន្តិសុខ គឺជាជំហានថ្មីដ៏សំខាន់មួយ ទាក់ទងទៅនឹងការដោះស្រាយ វិបត្តិអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
កំពូលប្រេសិតសហរដ្ឋអាមេរិក បានប្រាប់អ្នកធ្វើសេចក្តីរាយការណ៍ បន្ទាប់ពីកិច្ចជំនួបជាមួយលោកស្រី Ashton ថា លិខិតរបស់ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ង់ កាលពីខែតុលា ឆ្នាំ២០១១ កន្លងទៅនេះ បានស្នើសុំឲ្យមាន ការចរចាគ្នាសាជាថ្មីជាមួយភាគីអ៊ីរ៉ង់ទាក់ទងទៅនឹងបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរ។ ហើយខណៈនេះ ភាគីអ៊ីរ៉ង់ បានបញ្ជូនសំបុត្របង្ហាញការឆ្លើយតបយល់ព្រមតាមសំណើនេះរួចហើយ។
ដោយឡែកអ្នកស្រី Ashton វិញបានលើកឡើងថា លោកស្រីមានគំនិតសុទិដ្ឋិនិយម និងការព្រួយបារម្ភ ផងដែរទាក់ទងទៅ នឹងការធ្វើកិច្ចចរចាសាជាថ្មីជាមួយប្រទេស អ៊ីរ៉ង់ទាក់ទងបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរ។ លោកស្រីបានបញ្ជូនលិខិតទៅប្រទេស អ៊ីរ៉ង់ក្នុងលក្ខណៈតំណាងឲ្យប្រទេសមហាអំណាចទាំង ប្រាំមួយ ដើម្បីស្នើសុំឲ្យមានការចរចាសាជាថ្មីនេះ។
លោកស្រីបានបន្តថា វាអាចមានសញ្ញាវិជ្ជមានទាក់ទងទៅនឹងការផ្តើមកិច្ចចរចាសាជាថ្មីជាមួយប្រទេសអ៊ីរ៉ង់។ ដៃគូ ពិភាក្សាទាំងអស់នឹងធ្វើការពិភាក្សា ព្រមទាំងធ្វើឲ្យប្រកដថា អ្វីដែលយើងកំពុងតែប្រឹងប្រែង នឹងទទួលបានផ្លែផ្កា ជាមិនខាន។ ទោះបីជាយ៉ាងនេះក្តី លោកស្រីបានបញ្ជាក់ថា ការព្រួយបារម្ភលាយ ឡំជាមួយក្តីសង្ឃឹមកើតឡើងដំណាលគ្នា ទាក់ទងទៅនឹងការធ្វើកិច្ចចរចានេះ៕
TIME | |||||
---|---|---|---|---|---|
Sydney | Tokyo | Ha Noi | HongKong | LonDon | NewYork |
Prices By NTGOLD | ||
---|---|---|
We Sell | We Buy | |
37.5g ABC Luong Bar | ||
5,333.50 | 4,913.50 | |
1oz ABC Bullion Cast Bar | ||
4,426.80 | 4,026.80 | |
100g ABC Bullion Bar | ||
14,205.60 | 12,905.60 | |
1kg ABC Bullion Silver | ||
1,728.40 | 1,378.40 |
Powered by: Ngoc Thanh NTGold
- Online: 547
- Today: 13578
- Total: 4654852